សម្ដី​បំផុស​គំនិត​ឲ្យ​ហ៊ាន​​រកស៊ី​របស់​បុគ្គល​ល្បី​ៗ​ទាំង​ ៥​រូប​

ការ​ចាប់ផ្ដើម​​បើក​រប​រកស៊ី​ផ្ទាល់​ខ្លួន​ អាច​​ជា​ដំណើរ​ផ្សងព្រេង​ដ៏​គ្រោះ​​ថ្នាក់​មួយ​ ព្រោះ​វា​​មិន​​ត្រឹមតែ​​ធ្វើ​ឲ្យ​លោកអ្នក​​ចំណាយ​ពេល​វេលា​យូរ ​​ដើម​ទុន​ និង​កម្លាំង​កាយ​ចិត្ត​ច្រើន​​នោះ​ទេ ការ​វិនិយោគ​ទាំង​នេះ​​នឹង​​​ធ្វើ​ឲ្យ​លោក​​បាត់​បង់​របស់​​ទាំង​អស់​ខាង​លើ​ បើ​ដើរ​ខុស។

 

មើល​ឃើញ​ឧបសគ្គ និង​ការ​​រាថយ​របស់​​អ្នក​ចង់​រកស៊ី ឬ​​អ្នក​កំពុង​ជួប​បរាជ័យ​បែប​នេះ​​ហើយ ទើប​​បុគ្គល​ល្បី​ៗ​កើត​ចេញ​ពី​ភាព​បរាជ័យ​​ខាងក្រោម បាន​នាំ​យក​ឃ្លា​មួយ​ចំនួន​ ក៏​ដូច​ជា​បទ​ពិសោធន៍​ខ្លួន​សម្រាប់​ត្រិះរិះ​ពិចារណា​ទាំង​​អស់​​គ្នា ដើម្បី​ជា​ស្ពាន​​ទទួល​បាន​ជោគជ័យ​ដូច​ពួកគាត់​សព្វ​ថ្ងៃ​។

 

១. Steve Jobe៖ អតីត​​សហ​ស្ថាបនិក​​ក្រុមហ៊ុន Apple (ស្លាប់​នៅ​ឆ្នាំ ២០១១)

 

​ “នៅ​ពេល​អ្នក​ធំឡើង អ្នក​ត្រូវ​គេ​ប្រាប់​ថា​ពិភពលោក​ គឺ​ជា​របស់​ម្យ៉ាង​​​អ្នក​កំពុង​រស់​​នៅ​ ហើយ​​​អ្នក​មិន​ត្រូវ​បណ្ដែត​​បណ្ដោយ​ខ្លួន​តាម​វា​នោះ​ទេ។ សូម​ព្យាយាម​បង្កើត​​គ្រួសារ​​មួយ​ឲ្យ​​ល្អ ​មាន​ភាព​សប្បាយ​រីករាយ​ច្រើន និង​លុយកាក់​​​សមរម្យ។ ជីវិត​របស់​អ្នក​​នឹង​មាន​​ភាព​ប្រសើរ​ ប្រសិន​បើ​អ្នក​បាន​រក​ឃើញ​​របស់​​សាមញ្ញ​សំខាន់​​មួយ គឺ​យក​​ភាព​​ប៉ិន​ប្រសព្វ​របស់​អ្នក​មក​ប្រើ។ មនុស្ស​ជុំវិញ​ខ្លួន​អ្នក​ ​មិន​វ័យ​ឆ្លាត​ជាង​អ្នក​ប៉ុន្មាន​ទេ អ្នក​អាច​​ផ្លាស់​ប្ដូរ​ និង​​ធ្វើ​ឲ្យ​ខ្លួន​ឯង​មាន​ឥទ្ធិពល​លើ​ពួកគេ​បាន។ អ្វី​​ដែល​អ្នក​ត្រូវ​ការ ​គឺ​មហិច្ឆតា ​និង​ជំនឿ​ជាក់​លើ​ខ្លួន​ឯង​ ​អ្នក​អាច​​​ធ្វើ​អ្វី​ៗ​បាន​ទាំង​អស់​ បើ​អ្នក​ពិត​ជា​​ចង់”។

 

សម្ដី​បំផុស​គំនិត​ឲ្យ​ហ៊ាន​​រកស៊ី​របស់​បុគ្គល​ល្បី​ៗ​ទាំង​ ៥​រូប​

 

 

២. Jeff Bezos៖ នាយក​ប្រតិបត្តិ​របស់​​ Amazon

 

​នៅ​ពេល​យើង​​ធ្វើ​អ្វី​​មួយ ត្រូវ​​ធ្វើ​ឲ្យ​អស់​ពី​​​សមត្ថភាព​របស់​ខ្លួន​ដោយ​​មិន​រង់​ចាំ​​​មាន​សម្ពាធ​​ពី​ខាង​ក្រៅ​​​ទើប​យើង​ព្រម​ធ្វើ​នោះ​ទេ។ Jeff Bezos ​​​ចង់​​ធ្វើ​អ្វី​ប្លែក​គេ ដែល​​មនុស្ស​ទូទៅ​​មិន​​​ហ៊ាន​ធ្វើ។ ពេល​​ក្រុម​​ហ៊ុន​​ដទៃ​​ដំឡើង​​​តម្លៃ​ទំនិញ​​ Amazon ​រក​វិធី​សាស្ត្រ​​លក់​​ទំនិញ​​របស់​ខ្លួន​ឲ្យ​បាន​តម្លៃ​​​ទាប។ ​ពេល​​​ក្រុមហ៊ុន​ផ្សេង​​កំពុង​តែ​រីករាយ​​នឹង​​ស្ថាន​ភាព​ពួកគេ​បច្ចុប្បន្ន Amazon ​ប្រឹង​ច្នៃ​ប្រឌិត​​ ស្វះស្វែង​រក​​ផ្លូវ​​ធ្វើ​ឲ្យ​ខ្លួន​កាន់​តែ​ប្រសើរ​ជាង​មុន។ ​ ​ការ​ទទួល​បាន​ជោគជ័យ​​របស់​​​ CEO រូប​នេះ​​ គឺ​ផ្ដោត​សំខាន់​​ទៅ​លើ​​តម្រូវ​​ការ​របស់​អតិថិជន​ ហើយ​​​យក​ចិត្ត​ទុកដាក់​តិចតួច​​លើ​ការ​ប្រកួត​ប្រជែង​​ជា​មួយ​ដៃ​គូ​ផ្សេង​ៗ។

 

សម្ដី​បំផុស​គំនិត​ឲ្យ​ហ៊ាន​​រកស៊ី​របស់​បុគ្គល​ល្បី​ៗ​ទាំង​ ៥​រូប​

 

 

៣. Larry Page៖ សហ​ស្ថាបនិក​ក្រុមហ៊ុន​ Google

 

​លោក Larry Page ​រៀន​​ទម្លាប់​​យក​​ប៊ិច​ និង​កូន​​សៀវភៅ​​តាម​ខ្លួន​​ជា​និច្ច ដូច្នេះ​ពេល​លោក​នឹក​ឃើញ​គំនិត​​ល្អ​ណា​មួយ​​​​ លោក​កត់​ទុក​ភ្លាម​។​ ពេល​លោក​ស្រមៃ​​ចង់​ធ្វើ​ជា​អ្វី​​ លោក​​ខ្នះខ្នែង​ប្រឹង​បង្កើត​​ឱកាស​ និង​ចាប់​យក​ឲ្យ​បាន​ ទោះ​យូរ​ ឬ​ឆាប់។ លោក​និយាយ​ថា “​គ្រប់​គ្នា​នឹង​​​មិន​អាច​​ធ្វើ​ឲ្យ​​សុបិន​​ក្លាយ​ជា​ការពិត​ឡើយ បើ​ពួកគេ​​​គ្រាន់​តែ​​គេង​ហើយ​សុបិន​នោះ ដូច្នេះ​​ក្រោយ​សុបិន​​អ្នក​ត្រូវ​ក្រោក ​ហើយ​ឈោង​​​ចាប់​សុបិន​ឲ្យ​អស់​ពី​សមត្ថភាព​​របស់​ខ្លួន​មាន”​។

 

សម្ដី​បំផុស​គំនិត​ឲ្យ​ហ៊ាន​​រកស៊ី​របស់​បុគ្គល​ល្បី​ៗ​ទាំង​ ៥​រូប​

 

 

៤. Bill Gates៖ សហ​ស្ថាបនិក​​ក្រុមហ៊ុន Microsoft

 

“ប្រសិន​បើ​​អ្នក​មិន​អាច​ជួល​បុគ្គលិក​​ពូកែ​ៗ​​​ឲ្យ​ធ្វើការ​​​​ក្នុង​ក្រុមហ៊ុន​​របស់​អ្នក​ទេ នោះ​ក្រុមហ៊ុន​នឹង​​ងាយ​ដួល​រលំ ឬ​ក្លាយ​ជា​ក្រុមហ៊ុន​ធម្មតា។ ភាព​ភ័យ​ខ្លាច​នឹង​​នាំ​ផ្លូវ​​អ្នក ហើយ​ខ្ញុំ​តែង​តែ​ចាត់​ទុក​​​ភាព​បរាជ័យ​​ជា​មូលដ្ឋានគ្រឹះ”។

 

សម្ដី​បំផុស​គំនិត​ឲ្យ​ហ៊ាន​​រកស៊ី​របស់​បុគ្គល​ល្បី​ៗ​ទាំង​ ៥​រូប​

 

 

៥. Mark Zuckerberg៖ ស្ថាបនិក​​ Facebook

 

លោក​បាន​រក​ឃើញ​វិធី​​បើក​ជំនួញ​​ប្រកប​ដោយ​ជោគជ័យ​ គឺ​ត្រូវ​ស្វែង​​រក​បញ្ហា និង​ព្យាយាម​ដោះ​ស្រាយ​បញ្ហា។ Mark និយាយ​ថា​ “ប្រសិន​បើ​​​អ្នក​ចាប់​ផ្ដើម​​ដោយ​ការ​ស្វែង​​រក​​លុយ​ជា​ធំ មិន​យូរ​មិន​ឆាប់​​អ្នក​នឹង​បរាជ័យ​​មិន​ខាន”៕

 

សម្ដី​បំផុស​គំនិត​ឲ្យ​ហ៊ាន​​រកស៊ី​របស់​បុគ្គល​ល្បី​ៗ​ទាំង​ ៥​រូប​

 

 

ចុចអាន៖ វិធីសាស្ត្រ​​​​គ្រប់គ្រង​លុយ​៨​យ៉ាង ​​​​ធ្វើ​​ឲ្យ​មហាសេដ្ឋី​​កាន់​តែ​មាន​​ខ្លាំង

ចុចអាន៖ សម្រង់​សម្ដី ១០​ឃ្លា ​​រួម​ចំណែក​ដាស់​ស្មារតី​ការ​គិត​របស់​​​អ្នក​

 

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ Entrepreneur