Nokia មិនត្រៀមតែស្មាតហ្វូនទេ នៅមានថេប្លេត 13.8 អ៊ីញទៀត!!

Nokia មិនត្រៀមតែស្មាតហ្វូនទេ នៅមានថេប្លេត 13.8 អ៊ីញទៀត!!

យោងសេចក្ដីរាយការណ៍នៅលើសារព័ត៌មាន Android News បានឱ្យដឹងថា ក្រុមហ៊ុន Nokia កំពុងសំងំផលិតចេញថេប្លេតថ្មីរបស់ខ្លួនដើរដោយប្រព័ន្ធប្រតិបត្តិការ Android ដែលអាចសម្ពោធចេញនៅចុងឆ្នាំ 2016 នេះតែម្ដង។ ទន្ទឹមនោះ ក៏មានការលេចរូបលក្ខណៈសម្បត្តិក្រោមការធ្វើ benchmarks លើថេប្លេតដែលរំពឹងនឹងមានឈ្មោះ Nokia D1C នេះផងដែរ។ តាមការធ្វើតេស្តលក្ខណៈសម្បត្តិ Hardware ក្រោមទម្រង់ Benchmarks នេះ បង្ហាញឱ្យឃើញថា Nokia D1C នឹងមានអេក្រង់ទំហំ 13.8 អ៊ីញកម្រិត Full HD អមដោយ resolution ទំហំ 1920 x 1080px។ លក្ខណៈ សម្បត្តិផ្សេងទៀតនៅលើ Android Tablet នេះ គឺបំពាក់ដោយបន្ទះឈីប Snapdragon 430 របស់ Qualcomm ប្រភេទ Ocat-core ល្បឿន 1.4GHz ក្រាហ្វិក Adrena 305, RAM 3GB និងមានមេម៉ូរីម៉ាស៊ីន 16GB។

Nokia D1C នឹងបំពាក់ដោយកាមេរ៉ាសមត្ថភាពយ៉ាងខ្ពស់ ដែលខាងមុខមានទំហំ 8MP ហើយកាមេរ៉ាក្រោយទំហំ 16MP។ ថេប្លេត Nokia ថ្មីនេះ នឹងមានរន្ធដោតស៊ីមកាតប្រើបាន។ រង់ចាំមើលទាំងអស់គ្នា តើថេប្លេតថ្មី Nokia នឹងវាយលុកទីផ្សារថេប្លេតបានកម្រិតណា នៅពេលចេញលក់លើទីផ្សារឆាប់ៗខាងមុខនោះ?

Nokia មិនត្រៀមតែស្មាតហ្វូនទេ នៅមានថេប្លេត 13.8 អ៊ីញទៀត!!

---------------------------------------

ដោយ: ខន​ សុខឡាយ

->->បើមានចម្ងល់ផ្សេងៗទាក់ទងនឹងការប្រើប្រាស់
ប្រព័ន្ធប្រតិបត្តិការ iOS សូមចុច Join ទៅក្នុង Group
iOSPlus
Nokia មិនត្រៀមតែស្មាតហ្វូនទេ នៅមានថេប្លេត 13.8 អ៊ីញទៀត!!

->->តាមដានជាមួយយើងខ្ញុំជារៀងរាល់ថ្ងៃ តាមរយៈទំព័រ Facebook

Sovann2.com
Nokia មិនត្រៀមតែស្មាតហ្វូនទេ នៅមានថេប្លេត 13.8 អ៊ីញទៀត!!

ចុះថ្ងៃទី 18 ខែតុលា ឆ្នាំ 2016 ម៉ោង 11:50 ព្រឹក

Sovann2

ព័ត៌មានទូរស័ព្ទអាប់ដេតជារៀងរាល់ថ្ងៃ