បើយក Note 7 ឡើងជិះយន្តហោះគឺស្មើនឹងជាប់ពាក់ព័ន្ធបទឧក្រិដ្ឋសហព័ន្ធ

បើយក Note 7 ឡើងជិះយន្តហោះគឺស្មើនឹងជាប់ពាក់ព័ន្ធបទឧក្រិដ្ឋសហព័ន្ធ

នៅសប្ដាហ៍មុន រដ្ឋបាលសហព័ន្ធអាកាសចរណ៍ (FAA) បានដាក់បម្រាមជាផ្លូវការ មិនឱ្យអ្នកដំណើរនាំយក Galaxy Note 7 ឡើងជិះយន្តហោះនោះទេ ព្រោះដើម្បីសុវត្ថិភាពអ្នកដំណើរទាំងអស់គ្នា បន្ទាប់ពីមានរបាយការណ៍ផ្ទុះឆេះស្មាតហ្វូនកូនកាត់ថេប្លេតនេះ។ ចំណែកពេលនេះ បម្រាមបានក្លាយទៅជាច្បាប់ថ្មី ដែលស្មើនឹងបទឧក្រិដ្ឋសហព័ន្ធ ប្រសិនហ៊ានល្មើស នឹងត្រូវជាប់ពន្ធនាគារ 10​ ឆ្នាំ។

ថ្មីៗនេះអាជ្ញាធរបានដាក់បញ្ចូល ការរឹតបន្តឹង / ការហាមឃាត់នេះ ទៅជាបទល្មើសសហព័ន្ធនៅលើទឹកដីអាមេរិក។ នេះមន្ត្រីរដ្ឋបាលអាកាសចរណ៍នឹងឆែកឆេរមើលឥវ៉ាន់ ឬកន្ត្រកឥវ៉ាន់របស់អ្នកដំណើរ ហើយប្រសិនរកឃើញ នោះនឹងតម្រូវឱ្យបិទ (power down) ជាប្រញាប់ដាច់ខាត ហើយប្រគល់វាទៅឱ្យបុគ្គលិកដើម្បីរក្សាវានៅកន្លែងមានសុវត្ថិភាព។

ប៉ុន្តែ ប្រសិនអ្នកដំណើរណានៅតែល្មើសនឹងបទបញ្ជា ដោយហ៊ានយក Galaxy Note 7 ឡើងដល់យន្តហោះ នោះត្រូវផាកពិន័យទឹកប្រាក់ 179933 ដុល្លារអាមេរិក។ ពួកគេថែមទាំងអាចត្រូវចោទប្រកាន់ពីបទឧក្រិដ្ឋសហព័ន្ធដោយត្រូវជាប់ពន្ធនាគាររយៈពេល 10 ឆ្នាំ បន្ថែមពីលើប្រាក់ពិន័យក៏ថាបាន ប្រសិនរកឃើញថា ជាចេតនានោះ

បើយក Note 7 ឡើងជិះយន្តហោះគឺស្មើនឹងជាប់ពាក់ព័ន្ធបទឧក្រិដ្ឋសហព័ន្ធ

បើយក Note 7 ឡើងជិះយន្តហោះគឺស្មើនឹងជាប់ពាក់ព័ន្ធបទឧក្រិដ្ឋសហព័ន្ធ

---------------------------------------

ដោយ: ខន​ សុខឡាយ

->->បើមានចម្ងល់ផ្សេងៗទាក់ទងនឹងការប្រើប្រាស់
ប្រព័ន្ធប្រតិបត្តិការ iOS សូមចុច Join ទៅក្នុង Group
iOSPlus
បើយក Note 7 ឡើងជិះយន្តហោះគឺស្មើនឹងជាប់ពាក់ព័ន្ធបទឧក្រិដ្ឋសហព័ន្ធ

->->តាមដានជាមួយយើងខ្ញុំជារៀងរាល់ថ្ងៃ តាមរយៈទំព័រ Facebook

Sovann2.com
បើយក Note 7 ឡើងជិះយន្តហោះគឺស្មើនឹងជាប់ពាក់ព័ន្ធបទឧក្រិដ្ឋសហព័ន្ធ

ចុះថ្ងៃទី 18 ខែតុលា ឆ្នាំ 2016 ម៉ោង 12:30 ល្ងាច

Sovann2

ព័ត៌មានទូរស័ព្ទអាប់ដេតជារៀងរាល់ថ្ងៃ