សើចទៀតហើយ​! “៨៨៨ តៃកុង​ផ្តាច់​ព្រលឹង” ល្ងាចមិញ

ល្ងាចមិញ​ក្នុង​ឱកាស​បើក​សម្ពោធ​ចាក់​បញ្ចាំង​រឿង​ “តៃកុង​ផ្តាច់​ព្រលឹង​ ៨៨៨” នៅ​រោង​ភាព​យន្ត​លេជេន​សាខា​ទួល​គោក ​មាន​ការ​ចូល​រួម​ពី​សំណាក់​ Fans​ជា​ច្រើន ​រួម​ទាំង​តារា​ចម្រៀង​ Fulet ច្រៀងកំដរ​បរិយាកាស​​ទៀត​ផង។

 

សើចទៀតហើយ​! “៨៨៨ តៃកុង​ផ្តាច់​ព្រលឹង” ល្ងាចមិញ

 

“តៃកុង​ផ្តាច់​ព្រលឹង​៨៨៨” ជា​ប្រភេទ​រឿង​កំប្លែង​ សើច​តាំង​ពី​ដើម​ដល់​ចប់​ ដែល​មាន​ការ​ចូល​រួម​សម្ដែង​Nickkunatip និង​តារា​ល្បីៗ​ជា​ច្រើន​ដួង​ទៀត​ដែល​មាន​វត្តមាន​នៅ​ក្នុង​រឿង​ “ព្រះតេជគុណជេស៤G”។​ តំណាល​សាច់​រឿង​និយាយ​ពី​ឡាន​ក្រុង​មួយ​លេខ ៨៨៨ ត្រូវ​ដាច់​ហ្វ្រាំង និង​​មាន​បង្កប់​គ្រាប់​បែក​ ​ដោយសារ​ មាន​ជន​ខិលខូច​មួយ​ក្រុម​ព្យាយាម​ធ្វើ​បាប​តៃកុងឡាន រួម​ទាំង​អ្នក​ដើរ​ប្រមូល​លុយ​ឡាន​សម្ដែង​ដោយ​ Nickkunatip ។ ឡាន​ដាច់​ហ្វ្រាំង​រេរា​ពេញ​ផ្លូវ​ មិន​តែ​ប៉ុណ្ណោះ​ថែម​ទាំង​មាន​ករណី​ឈ្លោះ​គ្នា​ក្នុង​ឡាន​ទៀត​ផង​។

 

 

ចង់​ដឹង​ថា​សប្បាយ​សើច​យ៉ាង​ណា​កុំ​ភ្លេច​​ “តៃ​កុង​ផ្តាច់​ព្រលឹង”​ នឹង​មាន​ចាក់​បញ្ចាំង​ចាប់​ពី​ថ្ងៃ​ស្អែក​តទៅ​នៅ​គ្រប់​គ្រប់​រោងភាពយន្ត​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ នាំ​ចូល​ដោយ​ Sabay MVP៕

 

សើចទៀតហើយ​! “៨៨៨ តៃកុង​ផ្តាច់​ព្រលឹង” ល្ងាចមិញ

 

សើចទៀតហើយ​! “៨៨៨ តៃកុង​ផ្តាច់​ព្រលឹង” ល្ងាចមិញ

 

សើចទៀតហើយ​! “៨៨៨ តៃកុង​ផ្តាច់​ព្រលឹង” ល្ងាចមិញ

 

អត្ថបទ៖ ថា ម៉ាលីដា​