សមត្ថកិច្ច​​ស្រុក​ព្រែក​ ប្រសព្វ​​​ប្រកាស​​ឲ្យ​​ពលរដ្ឋ​ បាត់​​​ក្របី​មក​ពិនិត្យ​មើល ​ក្រោយ​ចាប់​យប់​មិញ​

ខេត្តក្រចេះ៖ សមត្ថកិច្ចស្រុកព្រែកប្រសព្វ អំពាវនាវឲ្យពលរដ្ឋបាត់សត្វក្របីមកពិនិត្យមើលភិនភាគក្របី ដើម្បីធ្វើការទំនាក់ទំនងមកទទួលយកទៅវិញ ក្រោយកម្លាំងនគរបាលល្បាតស្រុក ប្រដេញចាប់បានរថយន្តកូរ៉េលួចដឹកក្របីខុសច្បាប់ចំនួន៨ក្បាល នៅវេលាយប់ថ្ងៃទី១៧ តុលាម្សិលមិញ នៅលើស្ពានបឹងរ៉ៃ ក្នុងឃុំឫស្សីកែវ។

សមត្ថកិច្ច​​ស្រុក​ព្រែក​ ប្រសព្វ​​​ប្រកាស​​ឲ្យ​​ពលរដ្ឋ​ បាត់​​​ក្របី​មក​ពិនិត្យ​មើល ​ក្រោយ​ចាប់​យប់​មិញ​

នេះបើយោងតាមលោកវរសេនីយ៍ទោ ចាន់ សុផល្លា អធិការស្រុកព្រែកប្រសព្វ បានបញ្ជាក់ថា មុននឹងឃាត់បានរថយន្តនិងសត្វក្របីទាំងនេះ ជនសង្ស័យបានព្យាយាមបើករថយន្តដឹកក្របីគេចពីការតាមប្រមាញ់ពីកម្លាំងនគរបាលស្រុក ប៉ុន្តែគេមិនរួចក៏ជនល្មើសបានទុករថយន្តចោល បន្ទាប់មកគេចខ្លួនបាត់។ បច្ចុប្បន្នរថយន្តនិងក្របីទាំងចំនួន៨ក្បាលត្រូវបាននាំមករក្សាទុកនៅអធិការដ្ឋានស្រុកព្រែកប្រសព្វ ដើម្បីស្វែងរកម្ចាស់ឲ្យមកទទួលយកវិញ៕

សមត្ថកិច្ច​​ស្រុក​ព្រែក​ ប្រសព្វ​​​ប្រកាស​​ឲ្យ​​ពលរដ្ឋ​ បាត់​​​ក្របី​មក​ពិនិត្យ​មើល ​ក្រោយ​ចាប់​យប់​មិញ​

ប្រភព ៖ kqube

Loading...

  • សមត្ថកិច្ច​​ស្រុក​ព្រែក​ ប្រសព្វ​​​ប្រកាស​​ឲ្យ​​ពលរដ្ឋ​ បាត់​​​ក្របី​មក​ពិនិត្យ​មើល ​ក្រោយ​ចាប់​យប់​មិញ​已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/10/18  Category:ជីវិតនិងសង្គម
Tags: