សូដា នីតា ដាក់មួយឃ្លាធ្វើឱ្យអ្នកលេងហ្វេសប៊ុកងឿងឆ្ងល់!

6 Videos


តារាសម្ដែង និងជាពិធីការិនីដ៏ស្រស់សោភា សូដា នីតា បានបង្ហោះសារដ៏គួរឱ្យចាប់អារម្មណ៍មួយឃ្លានៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកផ្លូវការរបស់នាង ដែលជាហេតុធ្វើឱ្យប្រិយមិត្តដែលគាំទ្រនាង មានចម្ងល់ជាខ្លាំងទៅលើសារប្លែកៗដែលតារាស្រីរូបនេះបានបង្ហើរចេញមកនេះ។ តើ សូដា នីតា និយាយអ្វីខ្លះបានជាប្រិយមិត្តមានចម្ងល់យ៉ាងនេះ?

សូដា នីតា ដាក់មួយឃ្លាធ្វើឱ្យអ្នកលេងហ្វេសប៊ុកងឿងឆ្ងល់!

ជាការពិតណាស់ តារាសម្ដែងស្រីរាងខ្ពស់រូបនេះ បានបង្ហោះសារប្លែកៗមួយឃ្លាថា «មិនសង្ឃឹមថាមានថ្ងៃស្លៀកឈុតនេះទេ គ្រាន់តែសង្ឃឹមថា អ្វីៗវាល្អប្រសើរពីថ្ងៃនេះទៅមុខ ព្រោះអ្នកធ្លាប់ស្លៀកឈុតបែបនេះក៏មិនមែនមានន័យថា មានសុភមង្គលពេញលេញនោះដែរ !»

សូដា នីតា ដាក់មួយឃ្លាធ្វើឱ្យអ្នកលេងហ្វេសប៊ុកងឿងឆ្ងល់!

ពិធីការិនី កញ្ញា សូដា នីតា បានបង្ហើបយ៉ាងដូច្នេះនៅលើទំព័រហ្វេសប៊ុករបស់នាង ដោយអមមកជាមួយនូវរូបថតនាងកំពុងតែគ្រងឈុតកូនក្រមុំដ៏ស្រស់ស្អាតទៀតផង ប៉ុន្ដែមហាជននៅតែមានចម្ងល់ទៅលើសាររបស់នាង និងបានបញ្ចេញមតិជាច្រើនទាក់ទងទៅនឹងសារខាងលើនេះ ។

សូដា នីតា ដាក់មួយឃ្លាធ្វើឱ្យអ្នកលេងហ្វេសប៊ុកងឿងឆ្ងល់!

តាមរយៈសារដ៏ទាក់ទាញចំណាប់អារម្មណ៍ដែលតារាសម្ដែង សូដា នីតា បានទម្លាយចេញក្នុងពេលថ្មីៗនេះ ហាក់ដូចជានាងកំពុងមានរឿងរ៉ាវអ្វីមួយលាក់ទុកក្នុងចិត្ត តែមិនអាចហាស្ដីបាន ព្រោះនៅសុខៗនាងស្រាប់តែនិយាយថា គ្មានសង្ឃឹមនឹងបានស្លៀកឈុតកូនក្រមុំ ដែលជារឿងរបស់មនុស្សស្រីក្នុងលោកតែងតែប្រាថ្នាចង់បាននោះទេ ៕ BeBe

សូដា នីតា ដាក់មួយឃ្លាធ្វើឱ្យអ្នកលេងហ្វេសប៊ុកងឿងឆ្ងល់!សូដា នីតា ដាក់មួយឃ្លាធ្វើឱ្យអ្នកលេងហ្វេសប៊ុកងឿងឆ្ងល់!សូដា នីតា ដាក់មួយឃ្លាធ្វើឱ្យអ្នកលេងហ្វេសប៊ុកងឿងឆ្ងល់!សូដា នីតា ដាក់មួយឃ្លាធ្វើឱ្យអ្នកលេងហ្វេសប៊ុកងឿងឆ្ងល់!