ប្រុសស្អាត អេឡិច ហ្សូរ៉ា មានគូស្នេហ៍ថ្មីទៀតហើយ !

6 Videos


លោក អេឡិច ហ្សូរ៉ា ត្រូវបានគេចាត់ទុកជាតារាដែលសម្បូរមន្តស្នេហ៍មិនធម្មតា ។ ជារឿយៗ លោកតែងតែបង្ហាញមុខគូស្នេហ៍ជាបន្តបន្ទាប់ ដែលមានទាំងបរទេសនិងខ្មែរ។បន្ទាប់ពីបែកសង្សារមិនទាន់ បានប៉ុន្មានផង ពេលនេះកំលោះសង្ហារ អេឡិច ហ្សូរ៉ា ក៏រកបានអ្នកថ្មី ដែលលោកបានដាក់ឈ្មោះថា ក្បាលខូច ។

ប្រុសស្អាត អេឡិច ហ្សូរ៉ា មានគូស្នេហ៍ថ្មីទៀតហើយ !

អេឡិច ហ្សូរ៉ា បានបង្ហាញមុខនៅក្នុងកម្មវិធីពិពណ៌អាពាហ៍ពិពាហ៍នៅកោះពេជ្រដែលបានធ្វើឡើង កាលពីថ្ងៃសៅរ៍ ទី ១៥ កន្លងទៅដោយក្នុងនោះលោកបាននាំគូស្នេហ៍ទៅចូលរួមជាមួយដែរ ។ ថ្ងៃនោះលោក និងគូស្នេហ៍បានតុបតែងខ្លួនជាកូនកំលោះក្រមុំដោយសំអាងការ លី ច័ន្ទ សីហា ។ អេឡិច ហ្សូរ៉ា បានហៅ គូស្នេហ៍ថ្មីរបស់លោកថាក្បាលខូច ។

ប្រុសស្អាត អេឡិច ហ្សូរ៉ា មានគូស្នេហ៍ថ្មីទៀតហើយ !

គូស្នហ៍ថ្មីរបស់ អេឡិច ហ្សូរ៉ា មានមុខមាត់ស្រស់ស្អាតនិងមានវ័យក្មេង ប្រហាក់ប្រហែលរូបលោក ។ តែយ៉ាងណា គេមិនទាន់ដឹងថាតើចំណងស្នេហ៍រវាងស្រីស្អាត រូបនេះនិង អេឡិច ហ្សូរ៉ា អាចស្ថិតស្ថេរបានយូរអង្វែងឬយ៉ាងណាទេ ។កន្លងមក អេឡិច ហ្សូរ៉ា ធ្លាប់មាន គូស្នហ៍ជាច្រើនសុទ្ធតែស្រីស្អាតដែលមានទាំងនារីបរទេសនិងខ្មែរ ។

ប្រុសស្អាត អេឡិច ហ្សូរ៉ា មានគូស្នេហ៍ថ្មីទៀតហើយ !

កាលពីមួយរយៈមុន អេឡិច ហ្សូរ៉ា ថែមទាំងជូនកាដូដល់គូស្នេហ៍នៅក្នុងកម្មវិធីមួយនៅទូរទស្សន៍បាយ័ន ។ ប៉ុន្តែគួរអោយស្តាយក្រោយមកអ្នកទាំងពីរក៏ចែកផ្លូវគ្នា ។ សព្វថ្ងៃ អេឡិច ហ្សូរ៉ា កំពុងមានវត្តមាននៅក្នុងរឿង «ទេសចរណ៍ឋាននរក» ដោយមានរូបលោក និងតារាចម្រៀង ឈិត សុវណ្ណបញ្ញា ជាតួឯក ៕ ចេនី

ប្រុសស្អាត អេឡិច ហ្សូរ៉ា មានគូស្នេហ៍ថ្មីទៀតហើយ !ប្រុសស្អាត អេឡិច ហ្សូរ៉ា មានគូស្នេហ៍ថ្មីទៀតហើយ !ប្រុសស្អាត អេឡិច ហ្សូរ៉ា មានគូស្នេហ៍ថ្មីទៀតហើយ !ប្រុសស្អាត អេឡិច ហ្សូរ៉ា មានគូស្នេហ៍ថ្មីទៀតហើយ !