ទាហាន​អ៊ី​រ៉ា​ក់​បើក​ប្រតិបត្តិការ​វាយ​រំដោះ​ទីក្រុង​ Mosul​ ពី​ក្រុម​ឧទ្ទាម​ ISIS

លោកនាយករដ្ឋមន្ត្រីប្រទេសអ៊ីរ៉ាក់ Haider al-Abadi បានប្រកាសឲ្យដឹងថា ទាហានអ៊ីរ៉ាក់នឹងបើកប្រតិបត្តិការចាប់ពីចន្ទ ទី១៧ ខែតុលា ឆ្នាំ២០១៦នេះទៅ ដើម្បីវាយរំដោះទីក្រុង Mosul មកវិញពីក្រុមឧទ្ទាម ISIS ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន The Guardian នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៦ ។

ទាហាន​អ៊ី​រ៉ា​ក់​បើក​ប្រតិបត្តិការ​វាយ​រំដោះ​ទីក្រុង​ Mosul​ ពី​ក្រុម​ឧទ្ទាម​ ISIS

Loading...

កងកម្លាំងពិសេសជាច្រើនពាន់នាក់របស់អ៊ីរ៉ាក់ និងសព្វាវុធ សម្ភារៈបរិក្ខារយោធា បានត្រៀមរួចរាល់ហើយ នៅក្នុងកិច្ចប្រតិបត្តិការវាយលុករំដោះទីក្រុង Mosul ពីក្រុមឧទ្ទាម ISIS ។

ទាហាន​អ៊ី​រ៉ា​ក់​បើក​ប្រតិបត្តិការ​វាយ​រំដោះ​ទីក្រុង​ Mosul​ ពី​ក្រុម​ឧទ្ទាម​ ISIS

ទីក្រុង Mosul របស់ប្រទេសអ៊ីរ៉ាក់ បានធ្លាក់ទីក្នុងកណ្តាប់ដៃរបស់ក្រុមឧទ្ទាម ISIS កាន់កាប់កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៤កន្លងទៅ បន្ទាប់ពីមានការវាយប្រយុទ្ធគ្នាយ៉ាងស្វិតស្វាញអស់រយៈពេលប្រមាណ០៦ថ្ងៃ រវាងកងកម្លាំងអ៊ីរ៉ាក់ប្រមាណជិត ៥ ០០០នាក់ និងកម្លាំងក្រុមឧទ្ទាម ISIS ជាង ១ ០០០នាក់ ៕

ទាហាន​អ៊ី​រ៉ា​ក់​បើក​ប្រតិបត្តិការ​វាយ​រំដោះ​ទីក្រុង​ Mosul​ ពី​ក្រុម​ឧទ្ទាម​ ISIS

ទាហាន​អ៊ី​រ៉ា​ក់​បើក​ប្រតិបត្តិការ​វាយ​រំដោះ​ទីក្រុង​ Mosul​ ពី​ក្រុម​ឧទ្ទាម​ ISIS

ប្រភព៖ dtn7