NGO ជាង ៥០ ប្រារព្ធ​ខួប​២៥​ឆ្នាំ​នៃ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​ និពន្ធដោយ : ថ្មីៗ       October-18-2016, 12:53 pm         136

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 086 654 846 - 012 722 108NGO ជាង ៥០ ប្រារព្ធ​ខួប​២៥​ឆ្នាំ​នៃ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​​ភ្នំពេញ​៖ សម្ព័ន្ធ​អង្គការក្រៅរដ្ឋាភិបាល​ជាង ៥០ បាន​សហការគ្នា​រៀបចំ​វេទិកា​ថ្នាក់ជាតិ​ស្តីពី ខួប​ទី ២៥​ឆ្នាំ នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ដើម្បី​ពិនិត្យ​ពី​លទ្ធផល​កិច្ចព្រមព្រៀង និង​បញ្ហា ប្រឈម​របស់​កម្ពុជា បច្ចុប្បន្ន និង​អនាគត​។​

​តំណាង​អង្គការក្រៅរដ្ឋាភិបាល ក្រុម​សហជីព អ្នកការពារ​សិទ្ធិមនុស្ស សិស្ស និស្សិត​និង​ដៃគូរ​អភិវឌ្ឍ​នានា​ជាង ៣០០​នាក់ បាន​ចូលរួម​ពិភាក្សា​ពី​កិច្ចព្រមព្រៀង ស្តីពី ដំណោះស្រាយ​នយោបាយ​រួមមួយ នៃ​ជំលោះ​កម្ពុជា ពី​ម៉ោង ៨​ព្រឹក​ដល់ ៤​ល្ងាច​ថ្ងៃទី​១៨ ខែតុលា​នេះ ក្នុង Development Innovations Cambodia &USIAD​។​

​តំណាង​គណៈកម្មាការ​រៀប​ចំ​កម្មវិធី លោកស្រី ចក់ សុភាព បាន​ឲ្យ​ដឹង​ពី​គោលបំណង​វេទិកា សាធារណៈ​នេះ គឺ​ឆ្លុះបញ្ចាំង​ពី​ការអនុវត្ត​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស នៅ​ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​១៩៩៣ នៅ​កម្ពុជា​។​

​ម្យ៉ាងទៀត នាយិកា​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (CCHR) រូបនេះ បន្ត​ឲ្យ​ដឹងថា ពួកគេ​នឹង ពិភាក្សា​ពី​បញ្ហា​ប្រឈម​ដែល​កំពុង​កើតឡើង បច្ចុប្បន្ន​រួច ចេញ​សេចក្តីថ្លែងការណ៍​រួមមួយ ឲ្យ ភាគី​ពាក់ព័ន្ធ​កែលំអរ​បន្ថែមទៀត ដើម្បី​បម្រើ​ប្រយោជន៍​កម្ពុជា នាពេល​អនាគត​៕