ចិត្តខ្លាំង​! សម្រេចសម្លាប់ខ្លួន​បែប​នេះ

ខេត្តសៀមរាប​ ៖ ​បុរស​ម្នាក់បាន​​​សម្រេចចិត្ត​ចង​.​កបញ្ចប់​ជីវិត​​ខ្លួនឯង ​​ទៅ​នឹង​ដើមឈើ​ក្បែរ​ផ្ទះ បង្ក​ឱ្យ​មានការ​​ភ្ញាក់ផ្អើលយ៉ាងខ្លាំង​ ​​ក្រោយ​ពី​បុរសនោះ​ ត្រូវគេ​ដឹងថា បាន​ឈ្លោះ​ពាក្យ​សម្តី​​​ជាមួយ​ប្រពន្ធ​រយៈពេល​២​-៣​ថ្ងៃ​មកហើយ ​​ដែល​​ហេតុការណ៍នេះ​បង្ក​ឱ្យ​​ភ្ញាក់ផ្អើល​ដល់​ពលរដ្ឋ ​កាលពី​វេលា​ម៉ោង​០៥ និង​៣០​​នាទី​ព្រឹក​​ថ្ងៃ​ទី​១៨ ​តុលា ​ស្ថិត​នៅ​ភូមិ​ភូមិ​នគរ​ក្រៅ សង្កាត់​នគរធំ ក្រុង​សៀម​រាប ​ខេត្ត​សៀមរាប ។ ជន​រង​គ្រោះ​ខាងលើ​ឈ្មោះឡាយ សន​ អាយុ​៣៣​ឆ្នាំ មុខរបរ​​គ្មាន រស់នៅ​​ក្នុងភូមិកើតហេតុ​ខាងលើ​ ។

បើ​តាម​សម្តី​​​ប្រពន្ធ​ជន​រង​គ្រោះ​​​រៀបរាប់​​​ថា គ្រួសារ​​គាត់​បាន​ឈ្លោះប្រកែក​គ្នា​ពាក្យ​សម្តី២​ ទៅ​៣​ថ្ងៃ​មក​ហើយ ក្រោយ​ពី​ឈ្លោះប្រកែក​គ្នា​​ ប្តី​គាត់​បាន​ដើរ​ចេញពីផ្ទះ​មិនដឹង​ទៅ​ណា ប៉ុន្តែ​គាត់​ពុំ​បាន​​ដើរតាម​​រក ។​ លុះដល់​ព្រឹក​ឡើង​ថ្ងៃ​ទី​១៨​ តុលា​ នេះ ទើប​ប្រទះ​​ឃើញ​សាក​សព​ប្តី​ចង​.ក​សម្លាប់​ខ្លួន​​​នៅ​នឹង​ដើមឈើ​ក្បែរ​ផ្ទះ​ទៅវិញ ។

លោក​​អនុសេនីយ៍ឯក ដា ចំរើន អធិការរង​នគរបាល​ក្រុង​សៀមរាបក៏​​បានឱ្យ​ដឹងដែរ​​ថា ​​ក្នុង​ហេតុ​ការណ៍​ចង.​ក​នេះ ត្រូវ​​​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​មូលដ្ឋាន​ បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ ឃើញ​ជន​រង​គ្រោះ​ចង.ក​ខ្លួនឯង​នឹង​ខ្សែ​ក្រ​វ៉ា​​ត់​នៅ​លើ​ដើមឈើ​ក្បែរ​​ផ្ទះមែន ។​

លោក​​​បន្ត​ថា បន្ទាប់​មក​បាន​​សហការ​ជាមួយ​កម្លាំង​ជំនាញ​​​ពិនិត្យ​សាកសព និង​កាត់​ខ្សែ​ទម្លាក់​​មក​ដី ​ហើយ​​បាន​សន្និ​ដ្ឋាន​ថា ជន​រង​គ្រោះ​ពិតជា​ចង.ក​ធ្វើ​អត្តឃាត​ខ្លួនឯង​ពិត​ប្រាកដ​មែន មិនមែន​ជា​អំពើ​ឃាតកម្ម​នោះ​ទេ ដោយនៅ​លើ​រូបរាង​កាយ​​សាកសព ​ពុំ​មាន​ស្លាកស្នាម​អ្វី​ក្រៅពី​ចង.ក​នោះ​ទេ​។