​បបរ​ដែល​ជួយ​ប៉ូវ​កាលស្យូម​ដល់​កូន​

​បបរ​ដែល​ជួយ​ប៉ូវ​កាលស្យូម​ដល់​កូន​

​នៅពេល​ដែល​កូន​មាន​អាយុ​ចាប់ពី​១០​ខែ​ឡើង​ទៅ អ្នក​អាច​ចម្អិន​បបរ​មួយ​ប្រភេទ​នេះ​ឲ្យ​កូន​ញ៉ាំ​បាន ព្រោះ​វា​សំបូរ​ទៅ​ដោយ​សារធាតុចិញ្ចឹម​។ តើ​មាន​គ្រឿងផ្សំ និង​វិធី​ចម្អិន​បែបណា​ខ្លះ​ទៅ​?

​គ្រឿងផ្សំ ៖ បបរស​ចំនួន​មួយ​ចាន ល្ពៅ​ចំនួន​២០​ក្រាម តៅហ៊ូ​ចំនួន​មួយ​ភាគ​បួន ការ៉ុត​ចំនួន​មួយ​ភាគ​បី​។​
​បបរ​ដែល​ជួយ​ប៉ូវ​កាលស្យូម​ដល់​កូន​ 
​របៀប​ចម្អិន ៖
1.​    ​ដំបូង​អ្នក​ត្រូវ​លាង​តៅហ៊ូ​ឲ្យ​ស្អាត រួច​យក​តែ​មួយ​ភាគ​បួន​ទេ​។​
 ​បបរ​ដែល​ជួយ​ប៉ូវ​កាលស្យូម​ដល់​កូន​
2.​    ​បន្ទាប់មក​ទៀត​អ្នក​អាច​ចិត​សំបក​ការ៉ុត​ចេញ រួច​លាង​ឲ្យ​ស្អាត ចិត​ជា​ល្អិតៗ​។​
 ​បបរ​ដែល​ជួយ​ប៉ូវ​កាលស្យូម​ដល់​កូន​
3.​    ​បន្ទាប់មក​ទៀត​អ្នក​អាច​ចិត​សំបក​ល្ពៅ​ចេញ រួច​ចិត​ជា​ដុំៗ​។​
 ​បបរ​ដែល​ជួយ​ប៉ូវ​កាលស្យូម​ដល់​កូន​
4.​    ​ក្រោយពេល​ដែល​រៀបចំ​គ្រឿងផ្សំ​ហើយ​អស់​រួច អ្នក​អាច​ដាក់​បបរ​ក្នុង​ឆ្នាំ​មួយ​រួច​ដាំ​ឲ្យ​ពុះ ទើប​ប្តូរ​មក​ភ្លើង​តូច ដាក់​ការ៉ុត និង​ល្ពៅ​ចូល​ទៅ​ដាំ​។​
 ​បបរ​ដែល​ជួយ​ប៉ូវ​កាលស្យូម​ដល់​កូន​
5.​    ​ក្រោយពេល​ដែល​ល្ពៅ និង​ការ៉ុត​ប្រែជា​ទន់​រួច អ្នក​អាច​ដាក់​តៅហ៊ូ​ចូលទៅ​ដាំ រួច​កិន​វាឲ្យ​ម៉ត់​។​
 ​បបរ​ដែល​ជួយ​ប៉ូវ​កាលស្យូម​ដល់​កូន​
6.​    ​នៅពេលដែល​ដាំ​រហូត​ដល់​វា​រលួយ​អស់​ជា​ការ​ស្រេច​៕
 ​បបរ​ដែល​ជួយ​ប៉ូវ​កាលស្យូម​ដល់​កូន​
​ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina
​ប្រភព ៖ pcbaby.com.cn

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 944 977 , 098 444 004

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី18 
តុលា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។