អ៉ឹម ជីវ៉ា បំ​ផុស​ស្មារតី​យុវ​វ័យ ឲ្យ​ចូល​រួម​ការ​ងារ​សង្គម​ឲ្យ​បាន​ច្រើន ប្រ​សើរ​ជាង​ខូច​ចិត្ត​រឿង​ស្នេហា រត់​ទៅ​សម្លាប់​ខ្លួន

(ភ្នំពេញ)៖ ក្នុងន័យដាស់តឿនស្មារតី ដល់យុវវ័យ និងជាគំរូល្អសម្រាប់សង្គម តារាសម្តែងប្រុស​ចូលចិត្តកិច្ចការងារ ជួយសង្គម តាមរយៈការចែករំលែកក្តីស្រឡាញ់ ដល់កុមារកំព្រា ចា​ស់​ជរា គ្មានទីពឹង ជនក្រីក្រ និងពិសេសតារាចាស់ៗ ដែលធ្លាក់ខ្លួនឈឺបាត់បង់សមត្ថ​ភាព លោក អ៉ឹម ជីវ៉ា បានបង្ហាញសង្គមមនុស្សធម៌ជាថ្មី និងបានបំផុសស្មារតីយុវវ័យ ឲ្យចេញធ្វើអំពើ​ល្អឲ្យបានច្រើន ប្រ​សើរជាងយកពេលទំនេរ គិតពីរឿងអត់ប្រយោជន៍ ឬខូចចិត្តស្នេហាតិចតូច ទៅសម្លាប់ខ្លួន។

ជាការកត់សម្គាល់តារាសម្តែង លោក អ៉ឹម ជីវ៉ា មួយរយៈពេលចុងក្រោយនេះ ត្រូវបាន​ទស្ស​និក​ជនមើលឃើញថា តារារូបនេះ ហាក់មានភាពសស្រាក់សស្រាំខ្លាំង លើសកម្មភាពមនុស្សធម៌​ជួយសង្គម។ មិនតែប៉ុណ្ណោះ កាលពីព្រឹកមិញនេះ តារាប្រុសលោក អ៉ឹម ជីវ៉ា បានបង្ហោះភ្ជា​ប់ ជា​មួយរូបភាពចែកសម្ភារៈ ចំណីអាហារ ព្រមជាមួយថវិកាខ្លះៗ ដល់ក្រុមតន្រ្តីជនពិការ នៅតាមបណ្តាភ្លើងស្តុបមួយចំនួន រួចសរសេរថា «ខ្ញុំមិនមែនជាអ្នកមានទេ អ្វីដែលខ្ញុំធ្វើ គឺចេ​ញពីទឹកចិត្តចែករំលែក ក្នុងនាមជាអ្នកក្រដូចគ្នា​!»។

លោក អ៉ឹម ជីវ៉ា បានលើកឡើងទៀតថា «ខ្ញុំជូនរបស់របរ និងថវិកាតិចតួចដល់បងៗ ដែលជាជ​នពិការ ដែលច្រៀងតាមភ្លើងស្តុបនានា ក្នុងរាជធានីភ្នំពេញ ក្នុងន័យចង់ប្រាប់ដល់ប្អូនៗ យុវវ័យទាំងអស់ឲ្យចេះ គិតពិចារណាឲ្យបានខ្ពស់ កុំខូចចិត្តរឿងស្នេហា ឬបាត់បង់ការតិចតួច ខូចចិត្តទៅសម្លាប់ខ្លួន កុំគិតខ្លីក្នុងរូបភាព​ណាមួយ ដែលធ្វើឲ្យក្រុមគ្រួសារ ពិបាកចិត្ត និងប៉ះពាល់ដល់សង្គម ដោយសារយើងម្នាក់ឯង!»។

តារាសម្តែង មានប្រជាប្រិយភាព លោក អ៉ឹម ជីវ៉ា បានបញ្ជាក់ទៀតថា «ប្អូនៗពិចារណាមើល បង​ៗគាត់ជាជនពិការភ្នែក ទាំងគូពិការដៃ ពិការ​ជើង តែពួកគាត់ នៅតែតស៊ូ ដើម្បីជិវិត ចុះប្អូនៗមួ​យ​ចំនួនមានផ្ទះ នៅមានម៉ូតូ ឡានជិះ មានសម្ភារៈល្អៗប្រើ ហេតុអ្វីប្អូនៗត្រូវអាដៃ អាជើង ឬចង់ស​ម្លាប់ខ្លួន ដោយសារតែស្នេហាបោកប្រាស់ ឬខាតការងារប៉ុណ្ណឹងនោះ?»។

«បើប្អូនគិតខ្លី ហាក់បីដូចមិនស្រឡាញ់​ឪពុកម្តាយអ៉ីចឹង ប្អូនៗអត់ស្នេហា អាចរកស្នេហាមួយថ្មីបាន តែបើប្អូនៗអត់ឪពុកម្តាយ ប្អូនៗមិនអាចរកថ្មីបានឡើយ។ បើមានដង្ហើម កុំអស់សង្ឃឹម នេះគ្រា​ន់តែគំនិតមួយជ្រុងតូច របស់បងទេ តែបើធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍ប្អូនៗ បងសុំទោសទុក​ជាមុន!»។ នេះជាពាក្យសម្តីថ្លែងផ្តាំផ្ញើ បន្ថែមពីសំណាក់តារាប្រុស លោក អ៉ឹម ជីវ៉ា៕

ប្រភព ៖
Khmertalking

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា  លោក អ៊ឹម ជីវ៉ា សរសើរលោកប៉ែន ចំរ៉ុង ថាមានឬកពារល្អ មិនប្រកាន់ចរិតតួឯក គួរឲ្យសរសើរ ក្នុងវិស័យសិល្បៈ ។គួររំលឹកផងដែរថា តារាសម្តែងប្រុស និងជាពិធីកររូបសង្ហា ចូលចិត្តជួយអ្នកសិល្បៈចាស់ជរា លោក អ៊ឹម ជីវ៉ា បានសរសេរជាសារមួយ បង្ហាញពីអារម្មណ៍រំភើបផង លាយលំនឹងការខកចិត្តផង ចំពោះអាកប្បកិរិយា និងឬកពារបស់សិល្បៈក រលកក្រោយមួយចំនួន ដែលធ្វើឲ្យមហាជនមានការចាប់អារម្មណ៍ជាខ្លាំង។ យ៉ាងណាមិញ បើយោងតាមការសរសេរបង្ហោះ នៅលើបណ្តាញសង្គមផ្ទាល់ខ្លួនរបស់ លោក អ៊ឹម ជីវ៉ា បាននិយាយលើកសរសើរ ពីចរិតឬកពា របស់តារាសម្តែងល្បី និងជាពិធីករ លោកប៉ែន ចំរ៉ុង ថាមានចរិតល្អក្នុងវិស័យសិល្បៈ គួរឲ្យសរសើរ បើទោះបីជាលោក ជាតារាជើងចាស់មានកេរ្តិ៍ឈ្មោះល្បាញល្បី ក្នុងវិស័យសិល្បៈជាយូរគួរសមដែរមកហើយ ប៉ុន្តែលោកមិនដែលប្រកាន់ចរិតតួឯក ដូចជាសិល្បៈករជំនាន់ក្រោយមួយចំនួន ដែលតែងតែមានអំនួតលើខ្លួនឯង មិនចេះគោរពពេលវេលា មិនចេះគោរពសិល្បៈកររៀមច្បង និងតែងតែប្រកាន់ភ្ជាប់ចរិតតួឯកនោះទេ។

ដោយខាងក្រោមនេះ ជាអត្ថន័យទាំងមូលដែលលោក អ៊ឹម ជីវ៉ា បានរៀបរាប់៖

«ទោះបីលោកបែ៉ន ចំរុ៉ង គាត់ថតបានតែមួយប្លង់ក្នុងកុន ក៏ខ្ញុំនៅតែកោតសរសើគាត់ដែរ នេះគឺជាទង្វើមិនប្រកាន់ឬកពារល្អរបស់អ្នកសិល្បះ ! ព្រោះថាបងប្អូនមហាជនមួយចំនួនគាត់ដឹងហើយថា តើអ្នកសិល្បៈមួយចំនួនតូចឥឡូវឬកពារជាងសដ្ឋីទៅទៀត ។ តារាខ្លះចូលមកប្រលូកក្នុងសិល្បៈថ្មី ឃើញតារារៀមច្បងមិនលើកដៃសំពៈជំរាបសួផង តារាខ្លះថតMVបានមួយបទ ពេលដើទៅខាងក្រៅឃើញអ្នកសិល្បៈដូចនិងរៀមច្បងដើរសឹងតែជាន់ក្បាលគ្នាឯង ! បើនិយាយពីហៅថតវិញណាត់មោ៉ង៧ មកមោ៉ង១០បានមកដល់ បើកម្មវិធីផ្សាយផ្ទាល់វិញពេលខ្លះ ផ្សាយជិតចប់ទើបមកដល់ ! តារាក្មេងៗមួយចំនួនតូចឥឡូវមិនសូវមានសិលធម៌ទេហើយចរិកកាត់ទៅអឺរ៉ុបអស់ហើយ ពេលជួបតារារៀមច្បងម្តងៗមិនហា៊នលើកដៃជំរាបសួទេ សុខចិត្តលើកដៃក្រវីដាក់រៀមច្បង ! ឯណាទៅប្រពៃណីវប្បធម៍ខ្មែរគឺលើកដៃសំពៈ ? នៅមានច្រើនទៀត។

តារាមួយចំនួនតូចឥឡូវបើល្បីហើយអោយទៅថតតួមួយប្លង់ដូចលោកបែន ចំរុង គឺមិនដាច់ខាត ដោយសារតែខ្លាចខូចមុខមាត់ មិនហា៊នលេងតួរងទេ ទាល់តែឯកបានលេងបាន អស់ទាំងនេះហើយដែលតួមួយចំនួននៅមានការយល់ដឹងមានកម្រិត ! ខ្ញុំចង់ឃើញតួមួយចំនួនរៀនបើកចិត្តអោយទូលាយ ពេលសម្តែងកុំប្រកាន់តួដូចលោកចំរុ៉ង ត្រូវគិតថានេះគ្រាន់តែជាសាច់រឿងក្នុងការសម្តែងតែបុ៉ណ្ណោះ ។ ចុចអានបន្ត៖ 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload