មិន​​ដឹង​កំហឹង​ជ្រៅ​​ប៉ុណ្ណា! កូនប្រុសកម្ទេចម៉ូតូចោលរួច​ដើរទៅ​សម្លាប់​ខ្លួន

ខេត្តកំពង់ឆ្នាំង ​៖ ដោយ​គ្រាន់តែ​ក្រោយពី​ ឪពុក​ស្តី​ប​​ន្ទោ​ស​ឱ្យ​ប​ន្តិ​បន្តួច ​បែ​រ​ជា​​កូនប្រុស​​អាយុ​២០​ឆ្នាំ ​ដាច់​ចិត្ត​ចង.ក​ សម្លាប់​ខ្លួន ចោល​​​ក្រុម​គ្រួសារ​ ដែល​ហេតុ​ការ​ណ៍​​នេះ​ ត្រូវ​​​អ្នកស្រុក​ប្រទះ​ឃើញ​សាក​ស​ព​​ កាល​​ពី​វេលា​ម៉ោង​ ០២​រសៀលថ្ងៃ​ទី​១៧ ​តុលា ២០១៦ ស្ថិត​ត្រង់​​ចំណុច​ដំបូក​ដើម​ជ្រៃ កណ្តាលស្រែ ​ក្នុងភូមិ​អូរ​កណ្តោល ឃុំ​ជ្រៃ​បាក់ ស្រុក​រលារ​ប្អៀ​រ ខេត្តកំពង់ឆ្នាំង​។

លោក​​យឹ​ម សុផល នាយ​ផ្នែក​នគរបាល​ព្រហ្ម​ទ​ណ្ឌ​ ស្រុក​រលារ​ប្អៀ​រ​ឱ្យ​​ដឹង​ថា​ ​ជនរងគ្រោះខាងលើ​ឈ្មោះ​សោម វ៉ុ​ន អាយុ​២០​ឆ្នាំ​ ជា​អ្នក​ធ្វើស្រែ មាន​ទីលំនៅ​ក្នុងភូមិ​ត្រោក​កណ្តាល ឃុំ​ស្រែ​ថ្មី ស្រុក​រលារ​ប្អៀ​រ ។

តាម​ប្រភព​ពី​ក្រុមគ្រួសារ​ បានឱ្យ​ដឹងថា​ នៅ​មុន​ថ្ងៃ​កើតហេតុ​ ឪពុក​​​បាន​ស្តីបន្ទោស​​ឱ្យ​​ជន​រង​គ្រោះ​បន្តិចបន្តួច ​(​ជា​​ធម្មតា​​​នៅ​ក្នុង​​គ្រួសារគឺតែង​តែមាន) តែ​ជន​រង​គ្រោះ​ហាក់ដូចជា​ខឹង​​ច្រឡោត​ខ្លាំងនៅ​ព្រឹក​នោះ​​ រហូត​​ទៅ​​​យក​​ដំបង​​ឈើ​មក​វ៉ៃ​ ម៉ូតូ​ខ្ទេច​​អស់​មួយ​គ្រឿង ​ហើយ​​​​បាន​ដើរ​ចេញពីផ្ទះ​បាត់​ មួយ​ថ្ងៃមួយ​យប់តែម្តង ។

លុះនៅ​​រសៀល​​ស្អែក​ឡើង​ ទើប​មាន​អ្នកស្រុក​ប្រទះ​ឃើញ​ ជន​រង​គ្រោះ​ស្លាប់​ដោយ​ចង.ក​នឹង​ដើម​ជ្រៃ​កណ្តាល​វាលស្រែ សព​រឹងខ្លួន​បាត់​ទៅ​​ហើយ មិនដឹង​ជា​ចង.ក​តាំងពី​ពេល​ណា​មក​ទេ ​។

ករណី​នេះ ​សមត្ថកិច្ច និង​ក្រុម​គ្រួសារបាន​ឡើង​ស្រាយ​ខ្សែ​ ទម្លាក់​​មក​ក្រោម និង​បាន​ធ្វើ​កោសល្យវិច័យ​ដឹង​ថា ​ជន​រង​គ្រោះ​ពិតជា​បាន​ចង.ក​ សម្លាប់​ខ្លួន​ប្រាកដ​មែន​។

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកព័ត៌មានចាស់ដែរថា ដោយឡែកករណីមួយវិញទៀត ​ កាលពីម៉ោងជិត៣រសៀល ថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៦ កន្លងទៅ ស្ថិតនៅភូមិដូនស៊យ ឃុំថ្មី ស្រុកទឹកឈូ ខេត្តកំពត។

នគរបាលមូលដ្ឋាន បានប្រាប់ឲ្យដឹងថា​ ជនរងគ្រោះ ឈ្មោះ នាក់ និ ភេទស្រី អាយុ៥២ឆ្នាំ រស់នៅក្នុងភូមិ ឃុំកើតហេតុខាងលើ។

​ នគរបាលដដែល បន្តថា ជនរងគ្រោះ បានឈ្លោះប្រកែចគ្នា​ ជាមួយកូនបន្ដិចបន្ទួច​ តែប៉ុណ្ណោះ ក្រោយមកគាត់ បានដើរចេញពីផ្ទះ នៅម៉ោង៣រសៀល ទៅបាត់តែម្ដង ខណ:នោះ កូនៗចេះតែដើររកមិនឃើញ រហូតដល់ម៉ោង១២ថ្ងៃត្រង់ ទី៨ ខែតុលា ទើបឃើញសាកសពជនរងគ្រោះ​ នៅក្នុងព្រៃខាងកើតផ្ទះ ចំងាយប្រហែល ២០០ម៉ែត្រ បានយកក្រមាចងក​ ​ភ្ជាប់នឹងដើមឈើ ស្លាប់បាត់ទៅហើយ​ ក្រោយឃើញសព កូនៗរបស់ជនរងគ្រោះ នាំគ្នាសពយកមកធ្វើបុណ្យ តាមប្រពៃណី៕ 

ទន្ទឹងនឹងផងដែរ ករណីមួយផ្សេងទៀត ដែលហេតុការណ៍​នេះ កើតឡើង​នៅវេលា​ ម៉ោង១​០៖០០​នាទីយប់ថ្ងៃទី​៥ ខែ​កញ្ញា ឆ្នាំ​២០១៦ កន្លងទៅ នៅភូមិ​​​ ភ្នំដែក ឃុំរមណីយ៍ ស្រុករវៀង ខេត្តព្រះវិហារ។

តាមប្រភពព័ត៌មាននៅ កន្លែងកើតហេតុបាន​ឲ្យ​ដឹងថា​ មានករណី​ធ្វើអត្តឃាត​ចងក​សម្លាប់​ខ្លួនឯង​ ដោយ​ជនរងគ្រោះ​មានឈ្មោះ រស់ ឃួន ភេទប្រុស​ អាយុ៨៦ឆ្នាំ ​មុខរបរ ធ្វើស្រែចំការ មាន​ទីលំនៅ​កន្លែង​ កើតហេតុ​ខាងលើ​។​

មូល​ហេតុដែល​ បណ្តាល​ឲ្យ​ជនរងគ្រោះគិត​ខ្លី ចងកនោះ​ដោយសារ​គាត់​ខឹងកូនរបស់គាត់យកលុយ គាត់ ពេលដែលគាត់ស្តីបន្ទោសប្រពន្ធ និងកូន ស្តីបន្ទោស​មកវិញ ពេលជជែកគ្នារួច ជនរងគ្រោះខឹងក្រុមគ្រួសារ របស់គាត់បានចូលទៅសម្រាក់នៅក្នុងផ្ទះ លុះក្រោយមកទើបដឹងថា​ជនរងគ្រោះ បានចងកនៅនិងធ្នឹមផ្ទះ ក្នុងបន្ទប់ស្លាប់បាត់បង់ជីវិត្តទៅហើយ។​ តាមការឲ្យដឹងពីការចុះធ្វើ​កោសល្យវិច័យ​ របស់​សមត្ថកិច្ច​ចម្រុះ និង​គ្រូពេទ្យ​អយ្យការ​ បាន​បង្ហាញ​ថា​ ជនរងគ្រោះ​ពិតជា​បាន​ ចង​​ក សម្លាប់​ខ្លួនឯង​ទៅ​ នឹង​ធ្នឹម​ផ្ទះ​ក្នុងបន្ទប់របស់ខ្លួនពិតមែន។​

​ក្រោយ​ពីសមត្ថកិច្ច​ចុះ​ធ្វើកោសល្យវិច័យ​រួចរាល់ ​បាន​ប្រគល់​សាកសប់ជូន​ក្រុមគ្រួសារ​ ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី ​៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

មិន​​ដឹង​កំហឹង​ជ្រៅ​​ប៉ុណ្ណា! កូនប្រុសកម្ទេចម៉ូតូចោលរួច​ដើរទៅ​សម្លាប់​ខ្លួន

មិន​​ដឹង​កំហឹង​ជ្រៅ​​ប៉ុណ្ណា! កូនប្រុសកម្ទេចម៉ូតូចោលរួច​ដើរទៅ​សម្លាប់​ខ្លួន

មិន​​ដឹង​កំហឹង​ជ្រៅ​​ប៉ុណ្ណា! កូនប្រុសកម្ទេចម៉ូតូចោលរួច​ដើរទៅ​សម្លាប់​ខ្លួន