ក្រោយ​ពី​ប្រពន្ធមិនព្រម អស់​សង្ឃឹម​ពេកផឹកថ្នាំពុល​​បញ្ចប់

ខេត្តប៉ៃលិន ៖ ​បុរស​ម្នាក់ ​​​បន្ទាប់ពី​ចូល​ទៅ​ សុំ​​ប្រពន្ធ​​​​មក​រួមរស់ ដើម្បី​កសាង​ជីវិត​​​​ថ្មី​វិញ តែ​ត្រូវ​​នាង​មិន​ព្រម តូចចិត្ត​ក៏​ដើរ​ចូល​ទៅ​ក្នុង​រោង​​ចាំចម្ការ ដែល​​គេ​​ទុក​​សម្រាប់​សម្រាក​ពេល​បាញ់ថ្នាំ​ស្មៅ​ម្តង​ៗ ​​ទៅ​ទាញ​យក​​ប៊ី​ដុ​ង​ទឹក​ថ្នាំ​ បាញ់​ស្មៅ​ប្រភេទ​ទឹក​ខៀវ មក​ផឹក​អស់​ជិត​កន្លះ​លី​ត្រ​ សម្លាប់ខ្លួន​​បាន​សំរេច ដែល​ហេតុការណ៍​​នោះ​​​ កើតឡើង​កាលពី​នៅ​វេលា​ម៉ោង ០​៨​ព្រឹក​​ថ្ងៃ​ទី​១៧ ​តុលា ​២០១៦ ស្ថិត​​​ក្នុងភូមិ​កូនភ្នំ សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ។

ប្រភពឱ្យ​ដឹងថា ​បុរស​​រង​គ្រោះ​​ឈ្មោះយ៉ា វ៉ុ​ន ​អាយុ​៣៨​ឆ្នាំ ជា​កម្មករ​ចាំ​ចម្ការ​ឱ្យ​ថៅកែ​ម្នាក់ មាន​​ប្រពន្ធ​ឈ្មោះ​ម៉ៅ រ៉េ​ន អាយុ​៤៥​ឆ្នាំ ធ្វើការ​ជា​អ្នកបម្រើ​នៅ​ក្នុង​ហាង​សួន​រីករាយ ក្រុងប៉ៃលិន មានកូន​ប្រុស​ម្នាក់ អាយុ​​៤​ឆ្នាំ រស់នៅ​ជាមួយ​ម្ដាយ (​ស្នាក់​នៅ​ភូមិ​កើត​ហេតុ​ខាងលើ ) ។

ប្រភព​បន្ត​ទៀត​ថា ​បុរស​រង​គ្រោះ​​បាន​​ឈ្លោះ​ ទាស់ទែង​គ្នា​ជាមួយ​​ប្រពន្ធ ហើយ​ក៏​ត្រូវ​នាង​ចុះ​ចេញពីផ្ទះ​ ដែល​ស្នាក់​នៅ​ទៅ​រស់នៅ ផ្ទះ​មួយ​ផ្សេង​ទៀត ​ក្បែរ​នោះ​ដែរ ។ លុះ​ក្រោយមក​ ដោយ​បុរស​ខាងលើ​នឹកឃើញ​​ថា ការ​រស់​នៅ​ម្នាក់ឯង​មាន​ការ​លំបាក គ្មាន​អ្នក​ដាំ​បាយ​ឱ្យ​ហូប ក៏​ដាច់​ចិត្ត​ទៅ​សុំត្រូរ៉ូវ​​ជាមួយ​ប្រពន្ធ​វិញ ។ ពេល​នោះ ដោយសារ​តែ​ប្តី​ផឹកស្រា​ស្រវឹង​​រាល់ថ្ងៃ វាយ​ធ្វើបាប​ស្ទើរ​គ្រប់​ពេល ​ទើប​ប្រពន្ធ​មិន​ព្រមទៅ​រួម​រស់នៅ​ជាមួយ​នោះ​ទេ ។

ប្រភព​ដដែល​បញ្ជាក់​ទៀត​ថា ម្យ៉ាង​វិញ​ទៀ ​​ដោយសារ​ពី​មុន​ប្រពន្ធ​ មិនសូវ​បាន​​នៅផ្ទះ​ទៅ​បំរើ​ការងារ​ក្នុង​ហាង​បាត់​ៗ ពេល​ប្រពន្ធ​ត្រឡប់​ផ្ទះ​ម្តង​ៗ ប្តី​តែងតែ​រករឿង​បង្ក​ទៅ​ជា​ជម្លោះ​ពាក្យ​សម្តី​ដាក់​គ្នា ហើយ​ក៏​សុំ​លែងលះ​គ្នា​តែ​ម្តង ។

រហូត​ដល់​ក្រោយមក ប្ដី​និង​ប្រពន្ធ​នេះ ក៏​ឈប់​រស់នៅ​ជាមួយ​គ្នា​អស់​រយៈពេល​៧​ខែ ហើយ​ដល់​ថ្ងៃមុន​កើតហេតុ បុរស​រង​គ្រោះ​​ខាងលើ​ បាន​ដាច់​ចិត្ត​ទៅ​សុំ​ប្រពន្ធ​ត្រូវរ៉ូវ​គ្នា ដើម្បី​រួមរស់​កសាង​ ជីវិត​ថ្មី​ជាមួយ​គ្នា​វិញ តែ​នាង​មិន​ព្រម ដោយ​បដិសេធ​ជា​ដាច់ខាត ទើបជន​រង​គ្រោះ​អស់សង្ឃឹម​ ក៏​ដើរ​ចូល​ក្នុង​កន្លែង​ ដែល​គេ​ដាក់​ទុក​ថ្នាំ​បាញ់​ស្មៅ​ប្រភេទ​ទឹក​ខៀវ ទាញ​យក​មក​ផឹក​អស់​ ជាង​កន្លះ​លី​ត្រ ប៉ង​ធ្វើ​អត្តឃាត​បាន​សំរេច​តែ​ម្ដង ៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកព័ត៌មានចាស់ដែរថា ដោយឡែកករណីមួយវិញទៀត  ។

ក្រោយ​ពី​ស្ត្រី​ម្នាក់​នេះ ​ផឹកថ្នាំ​ពុល​រួច ​ក៏​ក្ដៅ​ក្រហល់ក្រហាយ​ក្នុង​ក្រពះ​ក្អួតចង្អោរ​ខ្លាំង​ពេក ត្រូវ​បាន​ស្ត្រី​ម្នាក់​ស្រែកហៅ​អ្នក​ភូមិ ​និង​បងប្អូន​ឱ្យ​​ជួយយក​ស្ត្រី​រង​គ្រោះដាក់​​​​លើ​ម៉ូតូ​​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ប៉ៃលិនភ្លាមៗ ដែល​ហេតុការណ៍​​នេះ ​កើត​ឡើង​កាលពី​វេលា​ម៉ោង​០៦​ និង​២៥​នាទី​ព្រឹក​ថ្ងៃ​ទី​១៦ ​សីហា ​២០១៦ កន្លងទៅ ស្ថិត​នៅ​​ផ្ទះ​ស្ត្រី​រង​គ្រោះភូមិ​អូរ​តា​ប្រាំង សង្កាត់​ប៉ៃលិន ក្រុង​ប៉ៃលិន ។

ប្រភព​ឱ្យ​ដឹងថា ​ស្ត្រី​រង​គ្រោះ​ឈ្មោះសៅ ចិ​ន្ថា ​អាយុ​២៨​ឆ្នាំ ជា​កសិករ មានកូន​៣​នាក់ ​ក្នុង​នោះ​​ក៏​មាន​​តូច​អាយុ​៧​ខែ​ផង​ដែរ ។ចំណែក​បុរស​ប្ដី​ឈ្មោះពូ​ច ពេជ្រ ​អាយុ​៣២​ឆ្នាំ ជា​កម្មករ​សំណង់ ​មានស្រុក​កំណើត​នៅ​ខេត្តកំពត ប​ច្ចុ​ប្បន្ន​រស់នៅ​កន្លែង​កើត​ហេតុ។

ប្រភព​​​ពី​ស្ត្រី​ជា​បងស្រី​ជីដូនមួយ​ឱ្យដឹង​ថា ​មុន​ពេល​កើតហេតុ​ បងស្រី​ជីដូនមួយ​របស់​នាង ត្រូវ​​ប្ដី​របស់​គាត់​​ប្រាប់​​ថា រាល់​ព្រឹកមុន​​​គាត់​ចេញ​ទៅ​ធ្វើការ​​ប្រាប់​ប្រពន្ធ​​កុំ​ដើរ​លេង ត្រូវ​មើល​កូននៅផ្ទះ ។ ក្នុង​ពេល​នោះ​ដែរ ​ឮ​សូរ​បងស្រី​ឡូឡា​ខ្លាំង​ៗ​ដាក់​ប្ដី​របស់​គាត់​។ មួយសន្ទុះ​​ក្រោយមក​ ស្រាប់តែ​ប្ដី​​គាត់​ដើរ​ចេញពីផ្ទះ​ ទៅ​ធ្វើការ​​បាត់​ ។

បន្ទាប់​ពី​ប្ដី​​ទៅ​បាត់ ស្រាប់តែ​បងស្រី​ជីដូនមួយ​​តូចចិត្ត ព្រោះ​ខឹង​​​​ប្ដី​ស្ដីបន្ទោសខ្លាំង​ៗ​ ហើយ​ហាម​​មិនឱ្យដើរ​ចេញពីផ្ទះទៀត​ បាន​ទៅ​យក​ថ្នាំពុល​ប្រ​ភ​ទ​ថ្នាំ​ទឹក​ខៀវ​ ក្នុង​​ប៊ីដុងនៅ​ក្រោម​គ្រែ​ដេក ​មកផឹក​អស់​ជិត​១​លី​ត្រ ។ ក្រោយមក ​ត្រូវ​​បងប្អូន​អ្នក​ភូមិជិតខាង​ឃើញ បាន​​​ជួល​ម៉ូតូ​ដឹក​បញ្ជូន​មក​ព្យាបាល​​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ប៉ៃលិន​។

លោកគ្រូ​ពេទ្យ​​បញ្ជាក់​ថា ​​ផឹកថ្នាំ​ពុល​បាញ់​ស្មៅ​ប្រភេទ​ទឹក​ខៀវ​នេះ​ ​​សាហាវ​ណាស់ សូ​ម្បី​​ផឹកតិចក៏​ក្ដៅ​ក្រពះ​ដែរ ។ ដូច្នេះ​ ស្ត្រី​រង​គ្រោះ​​គ្មាន​សង្ឃឹមទេ​ ។

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ក្រោយ​ពី​ប្រពន្ធមិនព្រម អស់​សង្ឃឹម​ពេកផឹកថ្នាំពុល​​បញ្ចប់

ក្រោយ​ពី​ប្រពន្ធមិនព្រម អស់​សង្ឃឹម​ពេកផឹកថ្នាំពុល​​បញ្ចប់

ក្រោយ​ពី​ប្រពន្ធមិនព្រម អស់​សង្ឃឹម​ពេកផឹកថ្នាំពុល​​បញ្ចប់

ក្រោយ​ពី​ប្រពន្ធមិនព្រម អស់​សង្ឃឹម​ពេកផឹកថ្នាំពុល​​បញ្ចប់

ក្រោយ​ពី​ប្រពន្ធមិនព្រម អស់​សង្ឃឹម​ពេកផឹកថ្នាំពុល​​បញ្ចប់