បវរកញ្ញា​ចិន​នៅ Miss Grand International ទទួល​ការ​ចាប់​អារម្មណ៍​ព្រោះ​​មុខ​ដូច​ប្រុស

បង្ហាញ​វត្តមាន​ក្នុង​វគ្គ​ប្រកួត​សំលៀក​បំពាក់​ប្រពៃណី​ក្នុង​ការ​ប្រលង​បវរកញ្ញា Miss Grand International តំណាង​ប្រទេស​ចិន​ត្រូវ​គេ​វាយ​តម្លៃ​ថា​មាន​មុខ​ដូច​មនុស្ស​ប្រុស។

 

បវរកញ្ញា​ចិន​នៅ Miss Grand International ទទួល​ការ​ចាប់​អារម្មណ៍​ព្រោះ​​មុខ​ដូច​ប្រុស

 

កម្មវិធី​ប្រឡង​បវរកញ្ញា Miss Grand International 2016 កំពុង​ត្រូវ​ប្រព្រឹត្ត​ឡើង​នៅ​សហរដ្ឋ​អាមេរិក និង​ទាក់ទាញ​បាន​ចំណាប់​អារម្មណ៍​យ៉ាង​ច្រើន។ មុន​នេះ​បន្តិច​បេក្ខនារី​ទាំង​អស់​ដែល​មក​ពី​គ្រប់​ទិស​ទី​នៅ​លើ​ពិភព​លោក​បាន​ចូល​ដល់​ជុំ​ប្រកួត​សំលៀក​បំពាក់​ប្រពៃណី​របស់​ប្រទេស​ខ្លួន។ យ៉ាងណាក៏ដោយ នៅ​ពេល​រូប​របស់​ស្រី​ស្អាត​ទាំង​អស់​ត្រូវ​បាន​គេ​ចុះផ្សាយ​លើ​អ៊ីនធឺណិត បវរកញ្ញា​ចិន Siru He បាន​ទទួល​ការ​ចាប់​អារម្មណ៍​ជា​ពិសេស​ព្រោះ​ទម្រង់​មុខ​របស់​នាង​ដូច​មនុស្ស​ខ្លាំង​ពេក។

 

បវរកញ្ញា​ចិន​នៅ Miss Grand International ទទួល​ការ​ចាប់​អារម្មណ៍​ព្រោះ​​មុខ​ដូច​ប្រុស

បវរកញ្ញាចិន

 

ក្រោយ​ពេល​រូបភាព​របស់ Siru ត្រូវ​បាន​ចុះផ្សាយ អ្នក​ប្រើប្រាស់​អ៊ីនធឺណិត​បាន​បន្សល់​ទុក​នូវ​មតិ​ដូច​ជា បវរកញ្ញា​នេះ​មាន​មុខ​មិន​ខុស​ពី​មនុស្ស​ប្រុស​នោះ​ឡើយ។ រីឯ​អ្នក​មួយ​ចំនួន​ទៀត​បាន​លើក​ឡើង​ថា​ស្រី​ស្អាត​វ័យ​១៩​ឆ្នាំ​មាន​មុខ​ដូច​តារា​សម្ដែង​ឈិន ឡុង។

 

ជាមួយ​គ្នា​នេះ​ដែរ ក្រៅ​ពី​បវរកញ្ញា​ចិន​ដែល​ត្រូវ​គេ​រិះគន់​នោះ បវរកញ្ញា​ហុងកុង​ក៏​ត្រូវ​ឡើង​ជ្រុញ​ដូច​គ្នា​ព្រោះ​ភ្នែក​ស្រឡេវ៕

 

បវរកញ្ញា​ចិន​នៅ Miss Grand International ទទួល​ការ​ចាប់​អារម្មណ៍​ព្រោះ​​មុខ​ដូច​ប្រុសបវរកញ្ញាហុងកុង

 

ចុចអាន៖ជឿ​អត់​ថា​ពេទ្យ​ធ្មេញ​ស្រស់​ស្អាត​នេះ​មាន​វ័យ​ជិត​៥០​ឆ្នាំ?

 

ប្រែ​សម្រួល៖ សុវណ្ណផៃ
ប្រភព៖kenh14