ដួងតារា ផាឌីន​ ​មិន​ហ៊ាន​ឆ្លុះ​កញ្ចក់​មើល​ខ្លួន​ឯង​​

នេះ​ជា​លើក​ដំបូង​ដែល​តារា​ចម្រៀង​ និង​សម្តែង​លោក ដួងតារា ផាឌីន តុប​តែង​ខ្លួន​ជា​ភេទ​ទី​៣​ នៅ​ក្នុង​រឿង ​”លង់​ស្នេហ៍​អ្នកគ្រូ​ “ ការ​តុប​តែង​ខ្លួន​ជា​ភេទ​ទី​៣​ នេះ​ធ្វើឲ្យ​​លោក​មាន​អារម្មណ៍​អៀន​រហូត​មិន​ហ៊ាន​មើល​ខ្លួន​ឯង​នៅ​ក្នុង​កញ្ចក់​នោះ​ទេ​។នេះ​បើ​តាម​ ដួងតារា ផាឌីន ប្រាប់​មក​កាន់​Sabay ។

 

ដួងតារា ផាឌីន​ ​មិន​ហ៊ាន​ឆ្លុះ​កញ្ចក់​មើល​ខ្លួន​ឯង​​

 

ដួង​តារា​ ផាឌីន បាន​ថ្លែង​ថា​ “បាទ​បង​មាន​អារម្ម​ណ៍ថា​​គួ​ឲ្យ​ចង់​សើច និង​អស់​សំណើច​ខ្លាំង​ណាស់​បង​ ពេល​ខ្ញុំ​តុប​តែង​កាយ​ជា​នារី​ភេទ​ទី៣ ថត​នៅ​ក្នុង​រឿង “លង់​ស្នេហ៍​អ្នក​គ្រូ” ព្រោះ​កន្លង​មក​ធ្លាប់​សម្តែង​ជា​តួអង្គ​បង​ធំ កោងកាច​ ដល់​ពេល​មក​តុប​តែង​ខ្លួន​អញ្ចឹង​ទៅ​អត់​ហ៊ាន​ឆ្លុះ​កញ្ចក់​មើល​ខ្លួន​ឯង​នោះ​ទេ​បង”។​​

 

ដួងតារា ផាឌីន​ ​មិន​ហ៊ាន​ឆ្លុះ​កញ្ចក់​មើល​ខ្លួន​ឯង​​

( ឌុច លីដា និង​ ដួងតារា ផាឌីន តែងខ្លួនជានារីភេទទី៣)

 

តារា​ចម្រៀង​ និង​សម្តែង​រូប​នេះ​បន្ថែម​ថា​ ៖ ទោះ​បី​ជា​​មាន​អារម្មណ៍​អៀន​ខ្មាស់​ខ្លះ​ នៅ​ពេល​សម្តែង​ជា​តួ​អង្គ​ភេទ​ទី៣ នៅ​រឿង​ក៏​លោក​អា​ច​សម្តែង​ទៅ​បាន​យ៉ាង​រលូន​ គ្មាន​ផលលំបាកអ្វី​ឡើយ​ចំពោះ​ខ្សែភាព​មួយ​នេះ​ ។ លោក​ បន្តថា “នៅ​ក្នុង​រឿង​នេះ ​ខ្ញុំ​សម្តែង​ជា​តួអង្គ​កូនសិស្ស​​តាម​ស្រឡាញ់​តួឯក​ប្រុស​ដែល​តាម​ស្រឡាញ់​អ្នក​គ្រូ​”។

 

​កំលោះ​​វ័យ​ ២៧ ឆ្នាំ​រូប​នេះ​ធ្លាប់​សម្តែង​កន្លង​មក​មាន​រឿង​ “ខ្មោច​ក្រមុំ​ទាំង​៣” និង​ជា​ច្រើន​រឿង​ទៀត​ប៉ុន្តែ​លោក​ភ្លេច​ចំណង​ជើង​ ព្រោះ​វា​​កន្លង​ផុត​ទៅ​យូ​ឆ្នាំ​ហើយ។ លោក ដួង​តារា​ ផាឌីន បញ្ជាក់​៕

 

អត្ថបទ​៖ ឆុង ស៊ីណាន​

រូបថតផ្តល់ឲ្យ៖

​​