ថ្ងៃនេះ ទឹកជំនន់ទឹកភ្លៀងនៅតែបន្តលិចតំបន់មួយចំនួននៅឡើយ

6 Videos


ទោះបីជានៅថ្ងៃនេះឥទ្ធពលព្យុះបានថយចុះបន្តិចក្តី ក៏ឥទ្ធិពលនៃជំនន់ទឹកភ្លៀងនៅតែបន្តលិចលង់នៅតាមបណ្តាខេត្ត រាជធានីមួយចំនួននៅឡើយ។តំបន់ដែលកំពង់លិចលង់នៅថ្ងៃនេះ រួមមាន ៖

– រាជធានីភ្នំពេញ
មានសង្កាត់ ៤ ក្នុងខណ្ឌដង្កោកំពង់ត្រូវបានជន់លិចនៅឡើយ នៅពេលនេះ សាលារាជធានីភ្នំពេញ បានប្រកាសអោយដឹងថា នេះ ជាទឹកជំនន់ស្ទឹងព្រែកត្នោត បានហូរច្រោះទំនប់ស្ទឹង ព្រែកត្នោត ក្នុងខណ្ឌដង្កោ ។ ប្រជាពលរដ្ឋនៅសង្កាត់ចំនួន ៤ គឺសង្កាត់ស្ពានថ្ម សង្កាត់ទៀន សង្កាត់ព្រែកកំពឹស និង សង្កាត់គង់ណយ កំពុងទទួលរងការជនលិចដោយទឹកភ្លៀង ។

-កំពត
ក្រសួងធនធានទឹកនិងឧត្តុនិយម បានអោយដឹងនៅនេះថា ភ្លៀងបន្តលិចក្រុងកំពតនៅឡើយ ដែលកាលពីរសៀលថ្ងៃទី ១៧ ខែតុលា ឆ្នាំ ២០១៦ នេះ ទឹកភ្លៀងបានធ្លាក់ក្នុងបរិមាណ ៤៣ មីល្លីម៉ែត្រ បានបង្កឲ្យមានជំនន់ទឹកភ្លៀងលិចផ្សារកំពត និង ក្រុងកំពតទាំងមីល ។

– កំពង់ស្ពឺ
ទិដ្ឋភាពជំនន់ទឹកភ្លៀងនៅផ្សារត្រាំខ្នារ មកដល់ពេលនេះ ទឹកភ្លៀងនៅតែបន្តលិចនៅឡើយ នៅផ្លូវជាតិលេខ៣នៅតំបន់ជុំវិញផ្សារត្រាំខ្នារ ដែលស្ថិតក្នុងស្រុកគងពិសី ខេត្ត កំពង់ស្ពឺ ជាប់នឹងព្រំប្រទល់ ស្រុកបាទី ខេត្តតាកែវ ហើយ ទំនប់ស្វាយបានបាក់ ជន់លិចជាច្រើនភូមិ និង ផ្លូវជាតិលេខ ៣ ស្ថិតក្នុងភូមិស្វាយ ឃុំស្រង់ ស្រុកគងពិសី បាក់បណ្ដាលឲ្យលិចភូមិជាច្រើនក្នុងស្រុកគងពិសី និងបន្តរហូតទៅដល់ផ្លូវជាតិលេខ ៣ ពេលនេះអាជ្ញាធរ និងសមត្ថកិច្ចជំនាញបាននិងកំពុងកាយបើកមុខទឹកដើម្បីរំដោះទឹកចេញ ហើយពេលនេះជំនន់ទឹកភ្លៀងកំពុងតែវាយលុកជន់លិចផ្លូវជាតិលេខ ៤ ចន្លោះគីឡូម៉ែត្រលេខ ៥២ និង ៥៣ និង ៥ ឃុំក្នុងនោះមានឃុំធម្ម តាអរ ឃុំកាហែង ឃុំស្គុះ ឃុំក្រាំងអំបិល និង ឃុំរលាំងចក ស្រុកសំរោងទង ។

ថ្ងៃនេះ ទឹកជំនន់ទឹកភ្លៀងនៅតែបន្តលិចតំបន់មួយចំនួននៅឡើយ

ឯកឧត្តម ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ បានធ្វើដំណើរទៅកាន់ទីនោះក្រោយពីចុះពិនិត្យនៅតាមបណ្តាភូមិមួយចំនួននៅជាប់ផ្លូវជាតិលេខ៣ដែលជន់លិចដោយសារការបាក់ទំនប់នេះ ។ ក្នុងនោះឃុំដែលរងការជន់លិចខ្លាំងរួមមានឃុំស្រង់ ឃុំទឹកល្អក់ ឃុំវាល និង ឃុំជង្រុក ឯតំបន់មួយចំនួនទៀត នៅក្រុងច្បាមនក៏រងការលិចលង់ខ្លាំងណាស់ដែរ ។

– កណ្តាល
សាលាខេត្តកណ្តាលបានធ្វើការអំពាវនាវសូមអោយបងប្អូនមានការប្រុងប្រយ័ត្នសុវត្ថិភាព ប៉ុន្តែស្ថានភាពទឹកជំនន់ពេលនេះ វាគំរាមកំហែងដល់តំបន់ភូមិសាស្ត្ររាជធានីភ្នំពេញ និង ខេត្តកណ្តាល ដោយសារទំនប់៧មករាអាចជន់លិចប្រសិនមានភ្លៀងបន្តទៀត ។

ថ្ងៃនេះ ទឹកជំនន់ទឹកភ្លៀងនៅតែបន្តលិចតំបន់មួយចំនួននៅឡើយ

ឯកឧត្តម ម៉ៅ ភិរុណ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល រួមជាមួយ ឯកឧត្តម ឈុន ស៊ីរុន អ្នកតំណាងរាស្ត្រមណ្ឌលកណ្តាល និងមន្ត្រីពាក់ព័ន្ធ ខេត្ត ស្រុក បានអញ្ជើញចុះសួរសុខ ទុក្ខប្រជាពលរដ្ឋ និងពិនិត្យស្ថានភាពទឹកជំនន់ទឹកភ្លៀង នៅទីតាំងទំនប់៧ មករា និងទីតាំងភូមិសាម៉រ ភូមិទន្សាយគាច អង្លង់ព្រីង ភូមិក្រូចសោច ភូមិទែន និងឃុំដើមឫស ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ដែលកំពង់លិចលង់ដោយទឹកភ្លៀង ។

ថ្ងៃនេះ ទឹកជំនន់ទឹកភ្លៀងនៅតែបន្តលិចតំបន់មួយចំនួននៅឡើយ

– ខេត្តព្រៃវែង
រដ្ឋបាលខេត្តព្រៃវែង ក៏បានជូនដំណឹងដល់ មន្ទីរ អង្គភាព មន្ត្រីរាជការ និងបងប្អូនប្រជាពលរដ្ឋទាំងអស់ជ្រាបថា រដ្ឋបាលខេត្ត សូមធ្វើការផ្អាក ចរាចរណ៍ ផ្លូវលេខ ៣១៣ ( កអណ្តើក-កែងស្នេហ៍ ) នៅត្រង់ចំទំនប់បង្ហៀរបឹងស្នេហ៍ ដើម្បីការពារផ្លូវ កុំឲ្យបាក់ស្រុត ជៀសវាងការខូចខាតធ្ងន់ធ្ងរ និងបង្ការគ្រោះថ្នាក់ជាយថាហេតុ ។

ក្រៅពីនេះក៏មានបណ្តាខេត្តមួយចំនួននៅភាគខាងលិចនៃផ្ទែប្រទេស ដួចជា ខេត្ត បន្ទាយមានជ័យ ឧត្តមមានជ័យ ព្រះវិហារ ពោធិសាត់ បាត់ដំបងជាដើមក៏កំពុងទទួលរងការលិចលង់ដែរ ៕ សុថាត់

ថ្ងៃនេះ ទឹកជំនន់ទឹកភ្លៀងនៅតែបន្តលិចតំបន់មួយចំនួននៅឡើយថ្ងៃនេះ ទឹកជំនន់ទឹកភ្លៀងនៅតែបន្តលិចតំបន់មួយចំនួននៅឡើយថ្ងៃនេះ ទឹកជំនន់ទឹកភ្លៀងនៅតែបន្តលិចតំបន់មួយចំនួននៅឡើយថ្ងៃនេះ ទឹកជំនន់ទឹកភ្លៀងនៅតែបន្តលិចតំបន់មួយចំនួននៅឡើយថ្ងៃនេះ ទឹកជំនន់ទឹកភ្លៀងនៅតែបន្តលិចតំបន់មួយចំនួននៅឡើយថ្ងៃនេះ ទឹកជំនន់ទឹកភ្លៀងនៅតែបន្តលិចតំបន់មួយចំនួននៅឡើយថ្ងៃនេះ ទឹកជំនន់ទឹកភ្លៀងនៅតែបន្តលិចតំបន់មួយចំនួននៅឡើយថ្ងៃនេះ ទឹកជំនន់ទឹកភ្លៀងនៅតែបន្តលិចតំបន់មួយចំនួននៅឡើយថ្ងៃនេះ ទឹកជំនន់ទឹកភ្លៀងនៅតែបន្តលិចតំបន់មួយចំនួននៅឡើយថ្ងៃនេះ ទឹកជំនន់ទឹកភ្លៀងនៅតែបន្តលិចតំបន់មួយចំនួននៅឡើយថ្ងៃនេះ ទឹកជំនន់ទឹកភ្លៀងនៅតែបន្តលិចតំបន់មួយចំនួននៅឡើយ