រាជនីក្រម៉ា មាន សូនីតា ក្លាយជាឯកអគ្គរាជទូតសុឆន្ទៈប្រឆាំងការជួញដូរមនុស្សCTIP

6 Videos


ក្រៅពីជាតារាសម្តែង ស្រីស្អាតធ្មេញច្រពើស មាន សូនីតា បានចូលរួមធ្វើការងារសង្គមជាច្រើន។ ក្នុង នោះនាងក៏បានខិតខំកែឆ្នៃក្រម៉ារបស់ខ្មែរមកធ្វើជាសម្លៀកបំពាក់ ដែលកំពុងទទួលបានការពេញនិយមពីសំណាក់មហាជនជាពិសេសមិត្តភក្តិក្នុងសិល្បៈ ។

រាជនីក្រម៉ា មាន សូនីតា ក្លាយជាឯកអគ្គរាជទូតសុឆន្ទៈប្រឆាំងការជួញដូរមនុស្សCTIP

កាលពីពេលថ្មីៗនេះស្រីស្អាត មាន សូនីតា ទើបនិងក្លាយជាឯកអគ្គរាជ ទូតសុឆន្ទៈប្រឆាំងការជួញដូរមនុស្សCTIP។ ដោយសារ មាន សូនីតា បានចូលរួមធ្វើការងារសង្គមមួយចំនួន។ជាពិសេសនាងលេចមុខនៅក្នុង រឿងបែបអប់រំរបស់កម្មវិធីឡូយ៩ Love ៩ និង ក្លាហាន៩ ដែលជាកម្មវិធីលើកកំពស់ការអប់រំនិងការពារ កុំអោយមានការជួញដូរនិងចំណាកស្រុកជាដើម ។ ដោយសារតែការងារទាំងអស់នេះហើយ បានធ្វើឲ្យ មាន សូនីតា មានឱកាស បានក្លាយជាឯកអគ្គរាជ ទូតសុឆន្ទៈប្រឆាំងការជួញដូរមនុស្ស ។ ហើយថ្មីៗនេះនាងក៏បានចូលរួមនៅក្នុងវេទិកាសម្លេងនៃជនរងគ្រោះដោយការជួញដូរមនុស្ស ដែលបានធ្វើឡើងនៅក្នុងខេត្តសៀមរាប កាលពីពេលថ្មីៗនេះ ។

រាជនីក្រម៉ា មាន សូនីតា ក្លាយជាឯកអគ្គរាជទូតសុឆន្ទៈប្រឆាំងការជួញដូរមនុស្សCTIP

មាន សូនីតា បាន សម្តែងអារម្មណ៍សប្បាយរីករាយ ដោយបានក្លាយជាអ្នកតំណាងនៅក្នុងការងារនេះ ហើយនាងនឹងខិតខំព្យាយាមធ្វើការងារមួយនេះអោយបានល្អ ។ មួយរយៈចុងក្រោយនេះ មាន សូនីតា លេចមុខលេចមាត់នៅក្នុងការងារសង្គមនិងការសម្តែង រឿងជាបន្តបន្ទាប់ ដែលពេលនេះនាងកំពុងមមាញឹកថតរឿងភាគនៅស្ថានីយទូរទស្សន៍ស៊ីធីអិន ដែលជា ស្នាដៃនិពន្ធរបស់អ្នកស្រី ពាន់ ភួងបុប្ជា រឿង«សម្បត្តិបុរស» ដែលមានរូបនាងនិងស្រីស្អាត គីម ច័ន្ទបូរមី ជាតួឯកស្រីផងដែរ ៕ ចេនី

រាជនីក្រម៉ា មាន សូនីតា ក្លាយជាឯកអគ្គរាជទូតសុឆន្ទៈប្រឆាំងការជួញដូរមនុស្សCTIPរាជនីក្រម៉ា មាន សូនីតា ក្លាយជាឯកអគ្គរាជទូតសុឆន្ទៈប្រឆាំងការជួញដូរមនុស្សCTIPរាជនីក្រម៉ា មាន សូនីតា ក្លាយជាឯកអគ្គរាជទូតសុឆន្ទៈប្រឆាំងការជួញដូរមនុស្សCTIPរាជនីក្រម៉ា មាន សូនីតា ក្លាយជាឯកអគ្គរាជទូតសុឆន្ទៈប្រឆាំងការជួញដូរមនុស្សCTIPរាជនីក្រម៉ា មាន សូនីតា ក្លាយជាឯកអគ្គរាជទូតសុឆន្ទៈប្រឆាំងការជួញដូរមនុស្សCTIPរាជនីក្រម៉ា មាន សូនីតា ក្លាយជាឯកអគ្គរាជទូតសុឆន្ទៈប្រឆាំងការជួញដូរមនុស្សCTIP