អ្នកបើកបរ​បាត់បង់​ជីវិត អ្នក​រួម​ដំណើរ​របួសធ្ងន់ ដោយសារ​រថយន្ត​បុក​គ្នា

អ្នកបើកបរ​បាត់បង់​ជីវិត អ្នក​រួម​ដំណើរ​របួសធ្ងន់ ដោយសារ​រថយន្ត​បុក​គ្នា



កំពត​:  គ្រោះថ្នាក់​ចរាចរណ៍​មួយ ដោយ​រថយន្ត​ធុន​ធំ​ពីរ​គ្រឿង បុក​គ្នា​ចំ​ពីមុខ​ពេញទំហឹង បណ្តាល​ឱ្យ​បុរស​ម្នាក់ បាត់បង់​ជីវិត​ភ្លាម​ៗ ចំណែក​បុរស​ម្នាក់​ទៀត រួម​ដំណើរ​ជាមួយ​គ្នា របួសធ្ងន់​។ 

ហេតុការណ៍​នេះ បាន​កើតឡើង កាលពី​ម៉ោងជាង ១២ រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី​១៨ ខែតុលា ឆ្នាំ​២០១៦ នៅ​លើ​ដងផ្លូវ​ជាតិ​លេខ​៣ ក្នុងភូមិ​ល្អាង ឃុំ​ល្អាង ស្រុក​ដងទង់​។ អ្នកបើកបរ​រថយន្ត​ម្ខាង​ទៀត បាន​រត់គេច​បាត់ ក្រោយ​កើតហេតុ​ភ្លាម​ៗ​។ ជន​រង​គ្រោះ ទាំង​ពីរ​នាក់​គឺ​៖ ១. ឈ្មោះ​គឹ​ម រ៉ូ អាយុ ២៨ ឆ្នាំ មាន​ទីលំនៅ​ភូមិ​ដំណាក់​ខ្លុង ភូមិ​អូ​សារាយ ស្រុក​ត្រាំកក់ ខេត្តតាកែវ ជា​អ្នកបើកបរ​រថយន្ត ស្លាប់​នៅ​កន្លែង​កើតហេតុ​, ២. ឈ្មោះ បេង ស៊ី​ម អាយុ ២៧​ឆ្នាំ ជា​ព្រូ រស់នៅ​ជាមួយ​អ្នកបើកបរ ដែល​បាត់​បង់ជីវិត​៕