ឃាត់ខ្លួន​ជនសង្ស័យ ៣​នាក់ និង​ថ្នាំ​៣​កញ្ចប់ នៅ​ស្រុក​អង្គស្នួល

ឃាត់ខ្លួន​ជនសង្ស័យ ៣​នាក់ និង​ថ្នាំ​៣​កញ្ចប់ នៅ​ស្រុក​អង្គស្នួល



កណ្ដាល​: នគរបាល​ស្រុក​អង្គស្នួល បាន​ឃាត់ខ្លួន ជនសង្ស័យ​បាន​៣​នាក់ និង​ថ្នាំ​ញៀន​៣​កញ្ចប់ នៅ​ក្នុង​ការ​បង្ក្រាប កាលពី​វេលា​ម៉ោងជាង ៤ រសៀល​ថ្ងៃ​ទី​១៧ តុលា នៅ​ផ្លូវលំ​បេតុង ភូមិ​ថ្លើ​ក ឃុំ​ពើក ស្រុក​អង្គស្នួល ខេត្តកណ្តាល ។

ជនសង្ស័យ​៣​នាក់​នោះ មាន​៖ ១-​ឈ្មោះ​ពៅ សំអាង អាយុ​៣៨​ឆ្នាំ និង​២-​ឈ្មោះ​ញឹ​ម ថា​ន អាយុ​៣១​ឆ្នាំ អ្នក​ទាំង​ពីរ រស់នៅ​ភូមិ​ត្រពាំង​គល់ សង្កាត់​កន្ទោក ខណ្ឌ​ពោធិ​សែន​ជ័យ និង ៣-​ឈ្មោះ សៀ​ក ស៊ី​ណា អាយុ​២៤​ឆ្នាំ​រស់នៅ​ភូមិ​ស្ងួន​ពេជ្រ សង្កាត់​កន្ទោក ខណ្ឌ​ពោធិ​សែន​ជ័យ​។ បុរស​ទាំង​៣​នាក់​នេះ មានមុខ​របរ ជា​កម្មករ​រោងចក្រ ដូច​គ្នា​។ វត្ថុ​តាង​ចាប់​យក​បាន មាន​ម្សៅ​ក្រាម ពណ៌​ស​ថ្លា ជា​សារធាតុ​ញៀន ៣ កញ្ចប់​តូច​. ទូរស័ព្ទ​ដៃ​៥​គ្រឿង -​ម៉ូតូ​២​គ្រឿង ។

ក្រោយ​ការ​ឃាត់ខ្លួន ជនសង្ស័យ​រួម​ជាមួយ​វត្ថុ​តាង បាន​ត្រូវ​សមត្ថកិច្ច បញ្ជូន​មក​កាន់​អធិការដ្ឋាន នគរបាល​ស្រុក​អង្គស្នួល ដើម្បី​បន្ត​តាម​នីតិវិធី​៕