សមត្ថកិច្ច ឆ្មក់​បង្ក្រាប​អ្នក​កត់​កន្ទុយលេខ បន្ត​អោយ​មេ​ធំ ២​នាក់​ប្តី​ប្រពន្ធ

សមត្ថកិច្ច ឆ្មក់​បង្ក្រាប​អ្នក​កត់​កន្ទុយលេខ បន្ត​អោយ​មេ​ធំ ២​នាក់​ប្តី​ប្រពន្ធ



ភ្នំពេញ​: សមត្ថកិច្ច បាន​ឆ្មក់​បង្ក្រាប អ្នក​កត់​កន្ទុយលេខ បន្ត​អោយ​មេ​ធំ ២ នាក់​ប្តី​ប្រពន្ធ នៅ​រសៀល​ថ្ងៃ​ទី​១៧ ខែតុលា ឆ្នាំ​០១៦ នៅផ្ទះ​លេខ​៤ ភូមិ​ត្នោត​ជ្រុំ​៤ សង្កាត់​បឹង​ទំពុន ខណ្ឌមានជ័យ  ដោយ​បាន​ដកហូត​លុយ​សុទ្ធ ៧ ម៉ឺន​ដុល្លារ និង​ម្ភា​រៈពាក់​ព័ន្ធ​មួយ​ចំនួន​ធំ ។

ជនសង្ស័យ ដែល​ត្រូវ​ឃាត់ខ្លួន ឈ្មោះ ញឹ​ម កុសល អាយុ​៤៦​ឆ្នាំ និង​ប្រពន្ធ​របស់​គាត់ ស្នាក់​នៅផ្ទះ​កើតហេតុ​។ នៅ​ចំពោះ​មុខ​សមត្ថកិច្ច ជនសង្ស័យ សារភាព​ថា ពួក​គេ​គ្រាន់តែ​ទទួល​កត់​បន្ត អោយ​មេ​ធំ គិតលុយ​ប្រចាំ​ថ្ងៃ​តែ​ប៉ុណ្ណោះ​។

គួរ​បញ្ជាក់​ថា ប្រតិបត្តិការ​នេះ ធ្វើ​ឡើង​ដោយ​មានការ​ដឹកនាំ ដោយ​លោក ចែ សុង ព្រះរាជអាជ្ញា​រង អម​សាលាដំបូង​រាជធានី​ភ្នំពេញ និង​លោក ឌី រ័​ត្ន​ខេ​ម​រុណ អភិបាលរង​ខណ្ឌមានជ័យ និង​មន្ត្រី​ពាក់ព័ន្ធ ជា​ច្រើន​នាក់​ទៀត​ផង​ដែរ​៕