ផ្ទុះ​ឆេះ​ទីតាំង​គីមី​មួយ​នៅ​អា​ល្លឺ​ម៉​ង់​ស្លាប់​2​នាក់​បាត់​ខ្លួន​2​នាក់

យោង​តាម​សហគ្រាស​គីមី​BASF​របស់​អា​ល្លឺ​ម៉​ង់​ថា​មនុស្ស​យ៉ាងតិច​២​នាក់​ស្លាប់ ៦​នាក់​របួសធ្ងន់​ហើយ​២​នាក់​បាត់​ខ្លួន​ក្រោយ​ការ​ផ្ទុះ​កាលពី​ថ្ងៃ​ទី​១៧ តុលា ក្នុង​ទីតាំង​គីមី​មួយ​របស់​ក្រុមហ៊ុន​BASF នៅ​ក្រុង LUDYIGSHAFEN ភាគ​ខាងលិច​ប្រទេស ។

នា​វេលា​រសៀល​ថ្ងៃ​ទី​១៧ តុលា លោក  UWE LIEBELT អ្នក​ទទួលខុសត្រូវ​ម្នាក់​របស់​ក្រុមហ៊ុន​BASF ថ្លែង​ទៅ​កាន់​សារព័ត៌មាន​ថា​មនុស្ស​២​នាក់​ស្លាប់​ក្នុង​អណ្តាតភ្លើង​ហើយ​៦​នាក់​ទៀត​រង​របួសធ្ងន់ ចំណែក​មនុស្ស​២​នាក់​នៅ​តែ​បាត់​ខ្លួន ។ តុល្យការ​ដំបូង​រៀបរាប់​ពី​មនុស្ស​ម្នាក់​ស្លាប់​និង​របួស​៦​នាក់​រួច​មនុស្ស​៦​នាក់​បាត់​ខ្លួន ។ យើង​ពុំ​បាន​កំណត់​ឃើញ​ពី​គ្រោះថ្នាក់​សម្រាប់​ប្រជាជន​ឡើយ​ក្រោយ​ការ​ផ្ទុះ​ឆេះ​នោះ​។ ការ​ផ្ទុះ​នាំ​ឱ្យ​មាន​ភ្លើង​ឆាបឆេះ​កើត​មាន​ពេល​បំពេញការងារ​លើ​ប្រព័ន្ធ​បំពង់​បង្ហូរ ។

មូលហេតុ​នៃ​គ្រោះថ្នាក់​នោះ​នៅ​ពុំ​ទាន់​កំណត់​នៅឡើយ​រួច​ក្រុមហ៊ុន BASF អំពាវនាវ​ដល់​ប្រជាជន​ដែល​នៅ​ក្បែរ ចៀសវាង​កុំ​នៅ​ខាងក្រៅ​ហើយ​បិទទ្វារ​និង​បង្អួច​ផ្ទះ ។

ប៉ូលិស​មូលដ្ឋាន​រៀបរាប់​ពី​អគ្គិភ័យ​យ៉ាង​ធំ​មួយ​នៅ​ទីតាំង​គីមី​នោះ​ហើយ​បណ្តា​រូបភាព​ផ្សាយ​តាម​បណ្តាញ​សង្គម​បង្ហាញ​ពពក​ផ្សែង​ខ្មៅ​យ៉ាង​ខ្ពស់ ៕