មេរៀន​ជីវិត​ពី​កំពូល​ សហគ្រិន​ជោគជ័យ​ ៤​នាក់​នៅ​សតវត្សទី​២១

មេរៀន​ជីវិត​ពី​កំពូល​ សហគ្រិន​ជោគជ័យ​ ៤​នាក់​នៅ​សតវត្សទី​២១

ការបង្កើតនិងគ្រប់គ្រងមុខជំនួញដោយខ្លួនឯងអាចជាការប្រថុយប្រថានដ៏គ្រោះ ថ្នាក់មួយ។ លោកអ្នកមិនត្រឹម តែត្រូវចំណាយពេល និងកម្លាំងកាយចិត្តច្រើនប៉ុណ្ណោះទេ ប៉ុន្តែលោកអ្នកក៏ប្រហែលត្រូវវិនិយោគដើមទុនទាំង អស់ដោយរំពឹងថាអ្វីៗគ្រប់យ៉ាងនឹងប្រសើរឡើង។

ក្នុងពេលចាប់ផ្តើមធ្វើមុខជំនួញអ្វីមួយ លោកអ្នកតែងតែទទួលបានដំបូន្មានជាច្រើនពីមនុស្សជុំវិញខ្លួន មានទាំងក្រុមគ្រួសារ និងមិត្តភក្តិ។ ពេលខ្លះដំបូន្មានទាំងនោះមានប្រយោជន៍ តែពេលខ្លះទៀតក៏គ្រាន់តែជាអ្វីដែលគេនិ យាយតៗគ្នាមកទេ។ ខាងក្រោមនេះជាមេរៀនមួយចំនួនដែលមេដឹកនាំមុខជំនួញល្បីឈ្មោះ ក្នុងប្រវត្តិសាស្រ្តបានចែករំលែក ហើយមានតម្លៃមហាសាល៖

១/ លោក Steve Jobs — សហស្ថាបនិកក្រុមហ៊ុន Apple៖នៅពេលអ្នកធំឡើង មានគេប្រាប់ថាពិភពលោកនេះតែងតែបែបនេះ ហើយជីវិតរបស់អ្នកគ្រាន់តែត្រូវរស់នៅក្នុងពិភពលោកនេះប៉ុណ្ណោះ។ ព្យាយាមកុំបោកក្បាលនឹងជញ្ជាំងខ្លាំងពេក។ ព្យាយាមបង្កើតគ្រួសារល្អមួយ រស់ដោយសប្បាយ និងមានលុយកាក់បន្តិចបន្តួចទៅ។ នោះជាជីវិតដែលមានដែនកំណត់ណាស់។ ជីវិតអាចមានភាពទូលំទូលាយជាងនេះនៅពេលអ្នករកឃើញការពិតយ៉ាងសាម័ញ្ញមួយ គឺអ្វីៗគ្រប់យ៉ាងនៅជុំវិញអ្នកដែលអ្នកហៅថាជីវិតនេះបង្កើតឡើងដោយ មនុស្សដែលមិនវៃឆ្លាតជាងអ្នកទេ ហើយអ្នកអាចកែប្រែបាន អ្នកអាចមានឥទ្ធិពល អ្នកអាចបង្កើតអ្វីដោយខ្លួនឯងបានដែលមនុស្សដទៃអាចប្រើប្រាស់។ នៅពេលអ្នកដឹងបែបនេះហើយ អ្នកនឹងលែងជាមនុស្សដដែលទៀតហើយ។

២/ លោក Bill Gates — សហស្ថាបនិកក្រុមហ៊ុន Microsoft៖ប្រសិនបើអ្នកនៅតែមិនទាន់ជួលមនុស្សដែលអស្ចារ្យ និងរុញច្រានទៅមុខទេ យកល្អគួរតែនៅក្រោយគេ និងក្លាយជាក្រុមហ៊ុនធម្មតាទៅ។ អារម្មណ៍ភ័យខ្លាចគួរតែជាមគ្គុទ្ទេសន៍របស់អ្នក ប៉ុន្តែគួរតែមានទេពកោសល្យ។ គំនិតជាមូលដ្ឋានមួយនេះទូន្មានថា អ្នកគួរតែអនុញ្ញាតឱ្យអារម្មណ៍ភ័យខ្លាចធ្វើជាត្រីវិស័យ ប៉ុន្តែមិនគួរឱ្យវាធ្វើជាកត្តាគ្របសង្កត់ក្នុងការសម្រេចចិត្តឡើយ។ ប្រសិនបើអ្នកមិនខ្លាចធ្វើជាមនុស្សធម្មតា អ្នកនឹងជាប់គាំងមិនអាចទៅណារួចទេ។

៣/ លោក Mark Zuckerberg –ស្ថាបនិកក្រុមហ៊ុន Facebook៖ខ្ញុំតែងតែគិតថា អ្នកគួរតែចាប់ផ្តើមជាមួយនឹងបញ្ហាដែលអ្នកកំពុងតែព្យាយាមដោះស្រាយ ក្នុងលោកនេះ និងមិនគួរចាប់ផ្តើមជាមួយនឹងការសម្រេចចិត្តថាអ្នកចង់បង្កើត ក្រុមហ៊ុនទេ។ ហើយក្រុមហ៊ុនល្អៗដែលត្រូវគេបង្កើតឡើងជាកិច្ចការដែលព្យាយាមរុញច្រាន ការកែប្រែសង្គម។

លោក Mark Zuckerberg បានរកឃើញតាំងពីដំបូងៗនូវរបៀបបង្កើតមុខជំនួញជោគជ័យគឺ មិនមែនព្យាយាមបង្កើតមុខជំនួញដ៏ជោគជ័យនោះទេ។  ប្រសិនបើអ្នកចង់ធ្វើអ្វីមួយជោគជ័យ សូមស្វែងរកបញ្ហា រួចដោះស្រាយបញ្ហានោះ។ បើអ្នកចាប់ផ្តើមតាមរយៈការព្យាយាមរកលុយឱ្យបានច្រើន អ្នកប្រហែលជានឹងបរាជ័យ ប៉ុន្តែបើអ្នកចាប់ផ្តើមតាមរយៈការស្វែងរកដំណោះស្រាយចំពោះបញ្ហា អ្វីៗនឹងទៅដោយគ្មានឧបសគ្គ។

៤/ លោក Larry Page — សហស្ថាបនិកក្រុមហ៊ុន Google៖អ្នកដឹងថា មានអារម្មណ៍បែបណានៅពេលភ្ញាក់កណ្តាលយប់ដោយសារតែសុបិនយ៉ាងច្បាស់ក្រឡែត ។ ហើយអ្នកក៏ដឹងទៀតថា បើអ្នកមិនមានប៊ិចនិងក្រដាសនៅក្បែរគ្រែទេ សុបិននោះនឹងរលាយបាត់ទៅនៅពេលព្រឹក។ ពេលខ្លះ រឿងដែលសំខាន់គឺត្រូវក្រោកពីគេង និងឈប់សុបិនតទៅទៀត។ នៅពេលមានសុបិនដ៏អស្ចារ ចាប់វាឱ្យជាប់៕

ប្រភព ៖ thephnompenhtimes

Loading...

  • មេរៀន​ជីវិត​ពី​កំពូល​ សហគ្រិន​ជោគជ័យ​ ៤​នាក់​នៅ​សតវត្សទី​២១已关闭评论
  • 18 views
  • Hide Sidebar
    A+
Publish on:2016/10/18  Category:ជីវិតនិងសង្គម
Tags: