ឪពុក​ម្តាយ​បោះបង់ចោល កូនភ្លោះ​ក្បាល​២ ដៃ​៤ ជើង​២ ខ្លួន​តែ​១

ភ្នំពេញ ៖ ទារកភ្លោះដែលកើតមក មានខ្លួនតែមួយជាប់គ្នា ក្បាល២ ជើង២ និងដៃ៤ ត្រូវបានឪពុកម្តាយពួកគេ បោះបង់ចោល នៅឯមន្ទីរពេទ្យ «Dhaka Medical College Hospital (DMCH)» ស្ថិតក្នុងរាជធានីដាក្កា ប្រទេសបង់ក្លាដែស។ ទារកនោះត្រូវបានគេទុកចោល នៅក្នុងបន្ទប់វះកាត់កុមារ កាលពីព្រឹក ថ្ងៃសៅរ៍ ទី១៥ ខែតុលា ឆ្នាំ២០១៦ កន្លងទៅនេះ។

អនុប្រធាននៃមន្ទីរពេទ្យខាងលើ លោក Khaja Abdul Gafursaid បាននិយាយថា «ទារកនោះបានកើតនៅក្នុង គ្លីនិកមួយកន្លែង ហើយត្រូវបានគេយកមក មន្ទីរពេទ្យ DMCH នៅយប់ថ្ងៃសុក្រ។ ក្រោយមក ឪពុកម្តាយពួកគេ ក៏បានចាកចេញទៅបាត់តែម្តង»។បើតាមសម្ដីគិលានុបដ្ឋាយិកាម្នាក់ ដែលមើលថែទារកភ្លោះនោះ មានឈ្មោះថា Nasima Akther បានឲ្យដឹងថា ពួកគេអាចកម្រើកខ្លួន បត់ជើង និងយំ។ នេះជាព័ត៌មាននៅស្រុកគេ ៕

ឪពុក​ម្តាយ​បោះបង់ចោល កូនភ្លោះ​ក្បាល​២ ដៃ​៤ ជើង​២ ខ្លួន​តែ​១