Spurs នឹងអវត្តមានខ្សែការពារកណ្តាល Alderweireld និងខ្សែប្រយុទ្ធ Kane

សារិកា​ព្រេង Tottenham នឹង​លេង​ដោយ​គ្មាន​ខ្សែការពារ​កណ្តាល Toby Alderweireld សម្រាប់​ដំណើរ​ទៅលេង​នៅ​ទឹកដី​អាល្លឺម៉ង់ Bayern Leverkusen ក្នុង​ក្របខណ្ឌ Champions League នា​ថ្ងៃ​អង្គារ​នេះ។

Toby-Alderweireld

កីឡាករ​សញ្ជាតិ​ប៊ែ​ល​ហ្សិ​ច បានធ្វើការ​ស្កេ​ន​របួស​កាលពី​ម្សិលមិញ បន្ទាប់ពី​ត្រូវបាន​សែង​ចេញពី​ទីលាន ក្នុងការ​ប្រកួត​ស្មើ ១-១ ជាមួយ​ក្លិប West Brom កាលពី​ថ្ងៃ​សៅរ៍។

Alderweireld អាច​ត្រូវបាន​ជំនួស​ដោយ​ខ្សែបម្រើ​ការពារ Eric Dier ដែល​ត្រូវ​បានដាក់​ឲ្យ​ចូល​លេង ជំនួស​នៅ​ខ្សែការពារ​កណ្តាល​នេះ ជាមួយ​ក្លិប West Brom។

ខ្សែការពារ​ស្តាំ Kyle Walker ត្រូវបាន​ឲ្យ​សម្រាក ខណៈ​ខ្សែប្រយុទ្ធ Harry Kane បន្ត​អវត្តមាន​ផងដែរ ដោយសារ​របួស​ភ្នែក​គោល។

បច្ចុប្បន្ន Tottenham ស្ថិតក្នុង​លំដាប់​លេខ​ពីរ ក្រោម​ក្លិប​បារាំង Monaco នៅក្នុង​ពូ​ល E មាន ៣ពិន្ទុ ខណៈ​ក្លិប​អាល្លឺម៉ង់ Leverkusen ស្ថិតនៅ​លេខ ៣ មាន ២ពិន្ទុ៕

The post Spurs នឹងអវត្តមានខ្សែការពារកណ្តាល Alderweireld និងខ្សែប្រយុទ្ធ Kane appeared first on CamboSport.