អាលីហ្សា ក្នុងឈុតកូនក្រមុំខ្មែរឥស្លាមតើយ៉ាម៉េចដែរ ?

6 Videos


នៅក្នុងថ្ងៃពិពណ៌អាពាហ៍ពិពាហ៍ កាលពីសប្តាហ៍មុននេះ មានសិល្បករ សិល្បការីនីជាច្រើនបានចូលរួមនិងបានតុបតែងខ្លួនក្នុងឈុតសម្លៀកបំពាក់អាពាហ៍ពិពាហ៍យ៉ាងស្រស់ស្អាត ។ក្នុងថ្ងៃនេះដែរ «ប្រជាប្រិយ» សូមនាំអារម្មណ៍ទស្សនិកជនមកទស្សនារូបភាពរបស់ស្រីស្អាត អ៊ុន អាលីហ្សា នៅក្នុងឈុតកូនក្រមុំខ្មែរឥស្លាមម្តង តើសម្រស់របស់នាងស្រស់ស្អាតនិងប្លែកដល់កម្រិតណា ? ។

អាលីហ្សា ក្នុងឈុតកូនក្រមុំខ្មែរឥស្លាមតើយ៉ាម៉េចដែរ ?

ទោះបីជាស្ថិតក្នុងសម្លៀកបំពាក់ប្រភេទណាក៏ដោយ ក៏ អាលីហ្សា នៅតែស្រស់ស្អាតគួរឲ្យស្រលាញ់ដែរ ។ សូម្បីតែក្នុងថ្ងៃពិពណ៌អាពាហ៍ពិពាហ៍កន្លងមកនេះ អាលីហ្សា ពិតជាស្រស់ស្អាតក្នុងឈុតប្រពៃណីខ្មែរឥស្លាម អ្នកដែលបានចូលរួមទស្សនានៅក្នុងកម្មវិធីនាពេលនោះ សុទ្ធតែបានលាន់មាត់ថា អាលីហ្សា ស្អាតប្លែក នៅពេលគ្រងឈុតសម្លៀកបំពាក់កូនក្រមុំបែបនេះ ។

អាលីហ្សា ក្នុងឈុតកូនក្រមុំខ្មែរឥស្លាមតើយ៉ាម៉េចដែរ ?

អាលីហ្សា បានឲ្យដឹងថា ពេលដែលគ្រងឈុតសម្លៀកបំពាក់បែបនេះមានអារម្មណ៍ថា ប្លែកម្យ៉ាងដែរ ពីព្រោះកន្លងមកនាងធ្លាប់ថតឈុតអាពាហ៍ពិពាហ៍ជាច្រើនឲ្យបណ្តាសំអាងការនានា តែសម្រាប់ថ្ងៃនោះ នាងត្រូវគ្រងឈុអាអាពាហ៍ពិពាហ៍កូនក្រមុំខ្មែរឥស្លាមវិញម្តង មើលទៅប្លែកៗ តែចូលចិត្ត ។

អាលីហ្សា ក្នុងឈុតកូនក្រមុំខ្មែរឥស្លាមតើយ៉ាម៉េចដែរ ?

គួរបញ្ជាក់ផងដែរថា មួយរយៈពេលនេះ អាលីហ្សា មានអារម្មណ៍មិនសូវសប្បាយចិត្តប៉ុន្មានទេ ដោយសារនាងជួបរឿងរ៉ាវមិនសំបំណងជាច្រើន ទាំងរឿងការងារ ក៏ដូចជារឿងរ៉ាវស្នេហា ដូច្នេះហើយទើបធ្វើឲ្យនាងស្រកសាច់អស់ជាច្រើនគីឡូ ។ ចុងក្រោយនាងមានគម្រោងនឹងចេញទៅសម្តែងនៅក្រៅប្រទេសដើម្បីរំងាប់អារម្មណ៍ឈឺចាប់ទាំងនោះចោល ៕ អាលីណា

អាលីហ្សា ក្នុងឈុតកូនក្រមុំខ្មែរឥស្លាមតើយ៉ាម៉េចដែរ ?អាលីហ្សា ក្នុងឈុតកូនក្រមុំខ្មែរឥស្លាមតើយ៉ាម៉េចដែរ ?អាលីហ្សា ក្នុងឈុតកូនក្រមុំខ្មែរឥស្លាមតើយ៉ាម៉េចដែរ ?អាលីហ្សា ក្នុងឈុតកូនក្រមុំខ្មែរឥស្លាមតើយ៉ាម៉េចដែរ ?