ចង់ដឹងអត់៖ ដួង វីរៈសិទ្ធិ យកប្រាក់រង្វាន់រយលានទៅធ្វើអ្វីដំបូងគេ…?

6 Videos


បន្ទាប់ពីក្លាយជាម្ចាស់ជ័យលាភីឯកក្នុងកម្មវិធីប្រឡងតារាចម្រៀងអាជីព I Am a Singer Cambodia និង ទទួលបានប្រាក់រង្វាន់ច្រើនសន្ធឹកសន្ធាប់រួចមក បានធ្វើឱ្យមហាជនកាន់តែចាប់អារម្មណ៍ម្ចាស់ពាន ដួង វីរៈសិទ្ធិ រឹតតែខ្លាំងឡើង ជាពិសេសទៅលើប្រាក់រង្វាន់ ១០០ លានរៀល រហូតគេបានចោទជាសំណួរឡើងថា តើ វីរៈសិទ្ធិ នឹងយកប្រាក់រង្វាន់នោះទៅធ្វើអ្វីដំបូងគេ ?

ចង់ដឹងអត់៖ ដួង វីរៈសិទ្ធិ យកប្រាក់រង្វាន់រយលានទៅធ្វើអ្វីដំបូងគេ…?

ជាមួយការចង់ដឹងថា ដួង វីរៈសិទ្ធ នឹងយកប្រាក់រង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់ទៅធ្វើអ្វីដំបូងគេនោះ បើតាមប្រភពព័ត៌មានបានឱ្យដឹងថា ក្រោយពីទទួលបានប្រាក់រង្វាន់រយលានពីកម្មវិធី I Am a Singer Cambodia តារាចម្រៀងអាជីព ដួង វិរៈសិទ្ធ មិនបានយកប្រាក់ទាំងនោះទៅសម្ញែងភាពហ៊ឺហាទេ ដោយលោកបានបែកចែកមួយភាគយកទៅធ្វើរឿងនឹកស្មានមិនដល់មួយសម្រាប់អ្នកមានគុណរបស់លោក ។

ចង់ដឹងអត់៖ ដួង វីរៈសិទ្ធិ យកប្រាក់រង្វាន់រយលានទៅធ្វើអ្វីដំបូងគេ…?

តើជារឿងអ្វី ? ជាការពិតលោក ដួង វីរៈសិទ្ធ បានឱ្យដឹងថា លោកបានចំណាយប្រមាណជា ៤០ ភាគរយ នៃប្រាក់រង្វាន់ទាំងអស់យកទៅទិញរថយន្តជូនអ្នកម្តាយដើម្បីសម្រួលក្នុងការធ្វើដំណើរទៅច្រៀងកម្មវិធីប្រគំតន្ត្រីតាមខេត្តរបស់អ្នកម្តាយ ព្រោះអ្នកម្តាយរបស់លោកគឺជាអ្នកចម្រៀងម្នាក់ក្នុងវង់តន្ត្រីតាមខេត្ត ។

ចង់ដឹងអត់៖ ដួង វីរៈសិទ្ធិ យកប្រាក់រង្វាន់រយលានទៅធ្វើអ្វីដំបូងគេ…?

សម្រាប់នៅពេលនេះ ដោយយោងថាក្នុងដៃរបស់លោកគឺមានកញ្ចប់ទឹកប្រាក់ (ប័ណ្ណគូប៉ុង) ចំនួន ៥.០០០ ដុល្លារពីរសន្លឹក របស់ក្រុមហ៊ុនលក់រថយន្តពីរផ្សេងគ្នា ដូច្នេះលោកក៏កំពុងពិចារណាថានឹងគួរទិញរថយន្តប្រភេទណា ហើយក្នុងតម្លៃសមរម្យកម្រិតណាផងដែរជូនដល់អ្នកម្តាយ តែយ៉ាងណាលោកបានបង្ហើបប្រាប់ថា គម្រោងទិញរថយន្តជូនម្តាយនេះគឺស្ថិតក្នុងតម្លៃខ្ទង់ ១០.០០០ ដុល្លារប៉ុណ្ណោះ ៕                                          សាកល

ចង់ដឹងអត់៖ ដួង វីរៈសិទ្ធិ យកប្រាក់រង្វាន់រយលានទៅធ្វើអ្វីដំបូងគេ…?ចង់ដឹងអត់៖ ដួង វីរៈសិទ្ធិ យកប្រាក់រង្វាន់រយលានទៅធ្វើអ្វីដំបូងគេ…?ចង់ដឹងអត់៖ ដួង វីរៈសិទ្ធិ យកប្រាក់រង្វាន់រយលានទៅធ្វើអ្វីដំបូងគេ…?ចង់ដឹងអត់៖ ដួង វីរៈសិទ្ធិ យកប្រាក់រង្វាន់រយលានទៅធ្វើអ្វីដំបូងគេ…?ចង់ដឹងអត់៖ ដួង វីរៈសិទ្ធិ យកប្រាក់រង្វាន់រយលានទៅធ្វើអ្វីដំបូងគេ…?ចង់ដឹងអត់៖ ដួង វីរៈសិទ្ធិ យកប្រាក់រង្វាន់រយលានទៅធ្វើអ្វីដំបូងគេ…?ចង់ដឹងអត់៖ ដួង វីរៈសិទ្ធិ យកប្រាក់រង្វាន់រយលានទៅធ្វើអ្វីដំបូងគេ…?