ផលិតផល​​គ្រឿង​សម្អាង​​​ថ្មី​របស់​កូរ៉េ ”SU:M37°” ត្រូវ​សម្ពោធ​នាំ​ចូល​ផ្ដាច់​មុខ​មក​កម្ពុជា

ផលិត​ផល​គ្រឿង​សម្អាង​ថ្មី​របស់​កូរ៉េ “SU:M37°” ត្រូវ​បាន​បង្ហាញ​វត្តមាន​ ​ក្នុង​ពិធី​សម្ពោធ​ផ្លូវការ​នៅ​សណ្ឋាគារ​សូហ្វីតែល​ កាល​ពី​ថ្ងៃ​ទី​១៥ តុលា ២០១៦ ដែល​រៀប​ចំ​​ដោយ​ក្រុមហ៊ុន 3SH អន្តរជាតិ ដោយ​មាន​អ្នក​ចូលរួម​លើស​ពី​១៨០​នាក់​ រួម​ទាំង​ក្រុម​ហ៊ុន​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​​គ្រប់​ជាតិ​សាសន៍ និង​សមាជិក VIP របស់​ 3SH។

 

ផលិតផល​​គ្រឿង​សម្អាង​​​ថ្មី​របស់​កូរ៉េ ”SU:M37°” ត្រូវ​សម្ពោធ​នាំ​ចូល​ផ្ដាច់​មុខ​មក​កម្ពុជា

 

SU:M37° ​ជា​ផលិត​ផល​សម្អាង​ធម្មជាតិ​របស់​ អឹលជី គ្រុប ដែល​​បង្កើត​ឡើង​កាល​ពី​ខែ​តុលា ២០០៧។ ក្រោយ​ខិត​ខំ​ពិសោធ​ស្វែង​រក​អស់​រយៈ​ពេល​យ៉ាង​យូរ SU:M37° បាន​បង្ហាញ​ឲ្យ​ឃើញ​ពី​‍ប្រសិទ្ធភាព​យ៉ាង​ល្អ​ប្រសើរ​នៃ​ធម្មជាតិ​ចំពោះ​ស្បែក​មុខ។ ចាប់​តាំង​ពី​ការ​ដាក់​លក់​មក ​ផលិត​ផល​គ្រឿង​សម្អាង​ធម្មជាតិ​មួយ​នេះ លក់​បាន​១៧០០​លាន​ឈុត​ក្នុង​រយៈ​ពេល​៤​ឆ្នាំ ដែល​នេះ​អាច​ចាត់​ទុក​ជា​ការ​លក់​ដ៏​អស្ចារ្យ​ក្នុង​ទីផ្សារ​ផលិត​ផល​គ្រឿង​សម្អាង​កូរ៉េ។

 

អ្នក​តំណាង​នៃ 3SH កម្ពុជា​អន្តរជាតិ បាន​លើក​ឡើង​ថា៖ “ការ​ដក​ដង្ហើម គឺ​ជា​ចលនា​សម្រាប់​រក្សា​ជីវិត ក៏​ជា​គោលដៅ​របស់​ម៉ាក​នេះ​ ដើម្បី​ឲ្យ​ស្បែក​មុខ​ដក​ដង្ហើម ​ឲ្យ​ស្មារតី​ដក​ដង្ហើម។ គឺ​គំនិត​នេះ​ហើយ​ដែល​ជំរុញ​ឲ្យ​យើង​ចង់​នាំ​ផលិត​ផល​នេះ​ចូល​កម្ពុជា ឲ្យ​មនុស្ស​កាន់​តែ​ច្រើន​បាន​ស្គាល់”។

 

ពិធី​សម្ពោធ​លើក​នេះ​ បាន​នាំ​មក​នូវ​ភាព​ភ្ញាក់​ផ្អើល​យ៉ាង​ច្រើន​ដល់​ភ្ញៀវ​ចូល​រួម​ ដូចជា ទទួល​បាន​ការ​បញ្ចុះ​តម្លៃ​លើ​ផលិត​ផល និង​អាហារ​ពេល​យប់​ដ៏​ប្រណីត​ក្នុង​សណ្ឋាគារ​សូហ្វីតែល។

 

ផលិតផល​​គ្រឿង​សម្អាង​​​ថ្មី​របស់​កូរ៉េ ”SU:M37°” ត្រូវ​សម្ពោធ​នាំ​ចូល​ផ្ដាច់​មុខ​មក​កម្ពុជា

 

3SHដែល​នាំ​ចូល​ផ្ដាច់​មុខ​ក្នុង​ស្រុក​នូវ​ផលិតផល SU:M37° នេះ គឺ​ជា​ក្រុមហ៊ុន​មួយ​ដែល​នាំ​ចូល​ផលិត​ផល​គ្រឿង​សម្អាង​ពី​កូរ៉េ មាន​ម៉ាក​ល្បីៗ ដូចជា Whoo, O-HUI, Cheong-Kwan-Jang, It ‘s skin,  LEADERS និង​ផលិត​ផល​ក្រោម LG ជីវភាព​រស់​នៅ​បែប​ផាសុកភាព៕

 

ផលិតផល​​គ្រឿង​សម្អាង​​​ថ្មី​របស់​កូរ៉េ ”SU:M37°” ត្រូវ​សម្ពោធ​នាំ​ចូល​ផ្ដាច់​មុខ​មក​កម្ពុជា

 

ផលិតផល​​គ្រឿង​សម្អាង​​​ថ្មី​របស់​កូរ៉េ ”SU:M37°” ត្រូវ​សម្ពោធ​នាំ​ចូល​ផ្ដាច់​មុខ​មក​កម្ពុជា

 

ផលិតផល​​គ្រឿង​សម្អាង​​​ថ្មី​របស់​កូរ៉េ ”SU:M37°” ត្រូវ​សម្ពោធ​នាំ​ចូល​ផ្ដាច់​មុខ​មក​កម្ពុជា

 

អត្ថបទ៖ ពាណិជ្ជកម្ម