ករណី​ទឹក​​ជន់​​លិច​​បាន​ធូរ​ស្បើយ​វិញ ​ខណៈ​​ហូរ​ចេញ​​ពី​អាង​​ស្ទើ​រ​តែ​​អស់

ខេត្ត​កំពង់ស្ពឺ ៖ ក្រោយ​ពី​មាន​ហេតុការណ៍​បាក់​ទំនប់​ បណ្តាល​​ឱ្យ​​មានទឹក​ជន់​​លិច​ក្នុងភូមិដ្ឋាន​​​​ប្រជាពលរដ្ឋ​ជា​ច្រើន ស្ថិត​ក្នុង​ស្រុក​គងពិសី​រួច​មក ​ពេល​នេះ​​​បាន​វិ​ល​មក​​សភាព​​​​ដើម​វិញ​ហើយ​ ​ខណៈ​​​ដែល​អាជ្ញាធរ​ស្រុក ​និង​ខេត្ត ​កំពុង​តែ​ស្តារ​​ហេ​ដ្ឋា​រចនា​សម្ព័​ន្ធ​ដែល​​​រង​ការ​ខូចខាត​ឡើង​វិញ ​និង​ស្រង់​ស្ថិតិ​​​ពី​ការ​​ខូចខាត​ទ្រព្យសម្បត្តិ​​របស់​ប្រជា​ពលរដ្ឋ​​រងគ្រោះ ។

លោក​ម៉ា​ សាវ៉ា​ត​ អភិបាលស្រុក​គងពិសីបាន​ឱ្យ​ដឹងកាលពី​ព្រឹក​ថ្ងៃ​ទី​១៨ ​តុលា ​ថា ​បច្ចុប្បន្ន ទឹក​​ហាក់​បាន​​ធូរស្រាល​​និង​វិល​មក​រក​សភាព​ដើម​វិញ  ​បន្ទាប់​ពី​រង​នូវ​ការ​វាយប្រហារ​ដោយ​ទឹកជំនន់​ ព្រោះតែ​បាក់​ទំនប់​ស្វាយ​ ដែល​ជា​អាង​ស្តុក​ទឹក​សំរាប់​ធ្វើស្រែ​ប្រាំង​កាលពី​យប់​ថ្ងៃ​ទី ​១៧​ តុលា​ ​កន្លង​​មក ​។ លោកបន្ត​ថា​ ​នៅដដែលនេះ ​ក្រុមការងារ​កំពុង​តែ​អន្តរាគមន៍​ជួយ​ដល់​ពលរដ្ឋ ដែល​រង​ការ​ខូចខាត​ទ្រព្យសម្បត្តិ​ ដោយ​សារ​តែ​ជំនន់​ជន់​លិច​ពី​ការ​បាក់​ទំនប់​នេះ ​។ លោ​កថា​ បើសិនជា​អំឡុង​២-៣​ថ្ងៃ​នេះ​ មិន​មាន​ភ្លៀង​ធ្លាក់​មក​ទេ​ ​សភាពការណ៍​ប្រាកដជា​ធូ​រ​ស្រាល​ជាក់​ជា​មិន​ខាន​ តែ​បើសិនជា​មាន​ភ្លៀង​វិញ​ ​ប្រជា​ពល​រដ្ឋ ​ប្រាកដជា​រង​គ្រោះ​ម្តងទៀត​​
មិន​ខាន​ឡើយ ​។ ​តែ​​ទោះជា​យ៉ាងណា​ ក្នុង​នាម​អាជ្ញាធរ​សង្ឃឹមថា នឹង​មិន​មាន​ហេតុការណ៍​អាក្រក់​នេះ​កើតឡើង​ម្តងទៀត​នោះ
​ទេ​។

ប្រជា​ពលរដ្ឋ​រង​គ្រោះ​ជា​ច្រើន​​ បានសម្តែង​​​នូវ​ការ​ដឹងគុណ​ដល់​​​អាជ្ញាធរ​ស្រុក-​ខេត្ត​ ដែល​បាន​យកចិត្តទុក​ដាក់​​ជួយស្តារ​​ហេ​ដ្ឋា​​រចនា​សម្ព័​ន្ធ ដែល​ខូចខាត​​ដោយសារ​ទឹកជំនន់​​វាយប្រហារ​នេះ​ ។ ​ជា​ពិសេស ​ប្រជាពលរដ្ឋ​ក៏​បាន​សម្តែង​​នូវ​​ការ​សាទរ​​​ដល់​លោក​ហ៊ុន
ម៉ា​នី​ អ្នក​តំណាង​រាស្ត្រ​​មណ្ឌល​កំពង់​ស្ពឺ​ ដែល​បាន​យកចិត្តទុកដាក់​​ដឹង​​សុខ​ទុក្ខ​ប្រជាពលរដ្ឋ​រង​គ្រោះ​ ដោយ​បាន​​ចុះ​មក​ពិនិត្យ​​មើល​ស្ថាន​​ការណ៍​ដែល​កើត​ឡើង​ដោយ​​មិន​គិត​ពី​ការ​នឿយ​ហត់​ទេ ។