អ្នកប្រើប្រាស់ iPhone 7/7 Plus ឆាប់ប្រញាប់អាប់ដែតទៅកាន់ iOS 10.0.3 ឥឡូវនេះ

អ្នកប្រើប្រាស់ iPhone 7/7 Plus ឆាប់ប្រញាប់អាប់ដែតទៅកាន់ iOS 10.0.3 ឥឡូវនេះ

ក្រុមហ៊ុន Apple ទើបតែបានធ្វើការបញ្ចេញជាសាធារណៈនូវកំណែអាប់ដែត iOS ថ្មីរបស់ខ្លួន គឺជំនាន់ 10.0.3
ដែលកំណែមួយនេះ បានធ្វើការកែកំហុសឆ្គងមួយយ៉ាងធ្ងន់ធ្ងរដែលធ្លាប់តែមាននៅលើ iOS ចាស់ ទាក់ទិនទៅនឹង
បញ្ហាការប្រើប្រាស់ប្រព័ន្ធអុីនធឺណែតតាមសុីម។ យ៉ាងណាមុិញ Apple ក៏បានបញ្ជាក់ប្រាប់ថា បញ្ហាដែលមានដូច
រៀបរាប់ខាងលើរមែងកើតមាននៅលើ iPhone 7/7 Plus ដូច្នេះហើយប្រិយមិត្តអ្នកដែលកំពុងកាន់
ទូរស័ព្ទជំនាន់ថ្មីទាំងពីរម៉ូឌែលនោះ ក៏គួរតែធ្វើការអាប់ដែតតាមរយៈប្រព័ន្ធ OTA នៅក្នុង Setting ឥឡូវនេះតែម្តង។

---------------------------------------

ដោយ: កៅ រក្សា

ចុះថ្ងៃទី 18 ខែតុលា ឆ្នាំ 2016 ម៉ោង 02:53 ល្ងាច

Sovann2

ព័ត៌មានទូរស័ព្ទអាប់ដេតជារៀងរាល់ថ្ងៃ

អ្នកប្រើប្រាស់ iPhone 7/7 Plus ឆាប់ប្រញាប់អាប់ដែតទៅកាន់ iOS 10.0.3 ឥឡូវនេះ