ចិត្តខ្លាំង​! សម្រេចសម្លាប់ខ្លួន​បែប​នេះ

ខេត្តសៀមរាប​ ៖ ​បុរស​ម្នាក់បាន​​​សម្រេចចិត្ត​ចង​.​ក បញ្ចប់​ជីវិត​​ខ្លួនឯង ​​ទៅ​នឹង​ដើមឈើ​ក្បែរ​ផ្ទះ បង្ក​ឱ្យ​មានការ​​ភ្ញាក់ផ្អើលយ៉ាងខ្លាំង​ ​​ក្រោយ​ពី​បុរសនោះ​ ត្រូវគេ​ដឹងថា បាន​ឈ្លោះ​ពាក្យ​សម្តី​​​ជាមួយ​ប្រពន្ធ​រយៈពេល​២​-៣​ថ្ងៃ​មកហើយ ​​ដែល​​ហេតុការណ៍នេះ​បង្ក​ឱ្យ​​ភ្ញាក់ផ្អើល​ដល់​ពលរដ្ឋ ​កាលពី​វេលា​ម៉ោង​០៥ និង​៣០​​នាទី​ព្រឹក​​ថ្ងៃ​ទី​១៨ ​តុលា ​ស្ថិត​នៅ​ភូមិ​ភូមិ​នគរ​ក្រៅ សង្កាត់​នគរធំ ក្រុង​សៀម​រាប ​ខេត្ត​សៀមរាប ។ ជន​រង​គ្រោះ​ខាងលើ​ឈ្មោះឡាយ សន​ អាយុ​៣៣​ឆ្នាំ មុខរបរ​​គ្មាន រស់នៅ​​ក្នុងភូមិកើតហេតុ​ខាងលើ​ ។

បើ​តាម​សម្តី​​​ប្រពន្ធ​ ជន​រង​គ្រោះ​​​រៀបរាប់​​​ថា គ្រួសារ​​គាត់​បាន​ឈ្លោះប្រកែក​គ្នា​ពាក្យ​សម្តី២​ ទៅ​៣​ថ្ងៃ​មក​ហើយ ក្រោយ​ពី​ឈ្លោះប្រកែក​គ្នា​​ ប្តី​គាត់​បាន​ដើរ​ចេញពីផ្ទះ​មិនដឹង​ទៅ​ណា ប៉ុន្តែ​គាត់​ពុំ​បាន​​ដើរតាម​​រក ។​ លុះដល់​ព្រឹក​ឡើង​ថ្ងៃ​ទី​១៨​ តុលា​ នេះ ទើប​ប្រទះ​​ឃើញ​សាក​សព​ប្តី​ចង​.ក​ សម្លាប់​ខ្លួន​​​នៅ​នឹង​ដើមឈើ​ ក្បែរ​ផ្ទះ​ទៅវិញ ។

លោក​​អនុសេនីយ៍ឯក ដា ចំរើន អធិការរង​នគរបាល​ ក្រុង​សៀមរាបក៏​​បានឱ្យ​ដឹងដែរ​​ថា ​​ក្នុង​ហេតុ​ការណ៍​ចង.​ក​នេះ ត្រូវ​​​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​មូលដ្ឋាន​ បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ ឃើញ​ជន​រង​គ្រោះ​ចង.ក​ ខ្លួនឯង​នឹង​ខ្សែ​ក្រ​វ៉ា​​ត់​នៅ​លើ​ដើមឈើ​ក្បែរ​​ផ្ទះមែន ។​

លោក​​​បន្ត​ថា បន្ទាប់​មក​បាន​​សហការ​ជាមួយ​ កម្លាំង​ជំនាញ​​​ពិនិត្យ​សាកសព និង​កាត់​ខ្សែ​ទម្លាក់​​មក​ដី ​ហើយ​​បាន​សន្និ​ដ្ឋាន​ថា ជន​រង​គ្រោះ​ពិតជា​ចង.ក​ធ្វើ​អត្តឃាត​ខ្លួនឯង​ពិត​ប្រាកដ​មែន មិនមែន​ជា​អំពើ​ឃាតកម្ម​នោះ​ទេ ដោយនៅ​លើ​រូបរាង​កាយ​​សាកសព ​ពុំ​មាន​ស្លាកស្នាម​អ្វី​ក្រៅពី​ចង.ក​នោះ​ឡើយ៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកព័ត៌មានចាស់ដែរថា ដោយឡែកករណីមួយវិញទៀត ដោយ​គ្រាន់តែ​ក្រោយពី​ ឪពុក​ស្តី​ប​​ន្ទោ​ស​ឱ្យ​ប​ន្តិ​បន្តួច ​បែ​រ​ជា​​កូនប្រុស​​អាយុ​២០​ឆ្នាំ ​ដាច់​ចិត្ត​ចង.ក​ សម្លាប់​ខ្លួន ចោល​​​ក្រុម​គ្រួសារ​ ដែល​ហេតុ​ការ​ណ៍​​នេះ​ ត្រូវ​​​អ្នកស្រុក​ប្រទះ​ឃើញ​សាក​ស​ព​​ កាល​​ពី​វេលា​ម៉ោង​ ០២​រសៀលថ្ងៃ​ទី​១៧ ​តុលា ២០១៦ ម្សិលមិញនេះ ស្ថិត​ត្រង់​​ចំណុច​ដំបូក​ដើម​ជ្រៃ កណ្តាលស្រែ ​ក្នុងភូមិ​អូរ​កណ្តោល ឃុំ​ជ្រៃ​បាក់ ស្រុក​រលារ​ប្អៀ​រ ខេត្តកំពង់ឆ្នាំង​។

លោក​​យឹ​ម សុផល នាយ​ផ្នែក​នគរបាល​ព្រហ្ម​ទ​ណ្ឌ​ ស្រុក​រលារ​ប្អៀ​រ​ឱ្យ​​ដឹង​ថា​ ​ជនរងគ្រោះខាងលើ​ឈ្មោះ​សោម វ៉ុ​ន អាយុ​២០​ឆ្នាំ​ ជា​អ្នក​ធ្វើស្រែ មាន​ទីលំនៅ​ក្នុងភូមិ​ត្រោក​កណ្តាល ឃុំ​ស្រែ​ថ្មី ស្រុក​រលារ​ប្អៀ​រ ។

តាម​ប្រភព​ពី​ក្រុមគ្រួសារ​ បានឱ្យ​ដឹងថា​ នៅ​មុន​ថ្ងៃ​កើតហេតុ​ ឪពុក​​​បាន​ស្តីបន្ទោស​​ឱ្យ​​ជន​រង​គ្រោះ​បន្តិចបន្តួច ​(​ជា​​ធម្មតា​​​នៅ​ក្នុង​​គ្រួសារគឺតែង​តែមាន) តែ​ជន​រង​គ្រោះ​ហាក់ដូចជា​ខឹង​​ច្រឡោត​ខ្លាំងនៅ​ព្រឹក​នោះ​​ រហូត​​ទៅ​​​យក​​ដំបង​​ឈើ​មក​វ៉ៃ​ ម៉ូតូ​ខ្ទេច​​អស់​មួយ​គ្រឿង ​ហើយ​​​​បាន​ដើរ​ចេញពីផ្ទះ​បាត់​ មួយ​ថ្ងៃមួយ​យប់តែម្តង ។

លុះនៅ​​រសៀល​​ស្អែក​ឡើង​ ទើប​មាន​អ្នកស្រុក​ប្រទះ​ឃើញ​ ជន​រង​គ្រោះ​ស្លាប់​ដោយ​ចង.ក​នឹង​ដើម​ជ្រៃ​កណ្តាល​វាលស្រែ សព​រឹងខ្លួន​បាត់​ទៅ​​ហើយ មិនដឹង​ជា​ចង.ក​តាំងពី​ពេល​ណា​មក​ទេ ​។

ករណី​នេះ ​សមត្ថកិច្ច និង​ក្រុម​គ្រួសារបាន​ឡើង​ស្រាយ​ខ្សែ​ ទម្លាក់​​មក​ក្រោម និង​បាន​ធ្វើ​កោសល្យវិច័យ​ដឹង​ថា ​ជន​រង​គ្រោះ​ពិតជា​បាន​ចង.ក​ សម្លាប់​ខ្លួន​ប្រាកដ​មែន​។

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត