ទោះហឹរក៏ពិតមែន តែ​ទទួល​ទាន​ម្ទេស​ពិត​ជា​មាន​ប្រយោជន៍​ចំពោះ​សុខភាព

និយាយដល់ម្ទេស គ្រប់គ្នាពិតជាស្គាល់ ហើយអ្នកខ្លះរាល់ពេលបាយម្តងៗក៏សឹងតែអត់ម្ទេសមិនបានផង។ បាយក្តៅ សម្លរឆ្ងាញ់ តែបើមានម្ទេសគ្រាន់កំដរមាត់ទៀតនោះ អ្នកពិតជានឹងទទួលទានបានកាន់តែច្រើន។ ក្នុងរសជាតិហឹរដែលអ្នកចាញ់មិនអាចញ៉ាំបានរបស់ម្ទេសក៏មានបង្កប់នូវអត្ថប្រយោជន៍សុខភាពមួយចំនួនផងដែរ។

ទោះហឹរក៏ពិតមែន តែ​ទទួល​ទាន​ម្ទេស​ពិត​ជា​មាន​ប្រយោជន៍​ចំពោះ​សុខភាព

អ្វីដែលសំខាន់បំផុតរបស់ម្ទេសនោះគឺជាជាតិហឹរ (Capsaicin) របស់វា។ ជាតិហឹរនេះហើយដែលផ្តល់ប្រយោជន៍ដល់សុខភាពច្រើនយ៉ាងដូចជា បន្ទាបកម្រិតជាតិស្ករក្នុងឈាម ពង្រឹងសុខភាពបេះដូង ធ្វើឱ្យឈាមចរាចរបានល្អ ព្យាបាលបញ្ហាពោះវៀន និងបង្ការការដាច់សរសៃឈាម។

ទោះហឹរក៏ពិតមែន តែ​ទទួល​ទាន​ម្ទេស​ពិត​ជា​មាន​ប្រយោជន៍​ចំពោះ​សុខភាព

 

ចំពោះអ្នកធាត់ ឬអ្នកកំពុងតែមានបញ្ហាទឹកនោមផ្អែម ការទទួលទានម្ទេសគឺកាន់តែមានប្រយោជន៍ ព្រោះវាជួយកាត់បន្ថយកម្រិតជាតិអ៊ីនសឺលីន (Insulin) បានរហូតដល់ទៅ ៦០% ។

ទោះហឹរក៏ពិតមែន តែ​ទទួល​ទាន​ម្ទេស​ពិត​ជា​មាន​ប្រយោជន៍​ចំពោះ​សុខភាព

 

ការទទួលទានម្ទេសជាប្រចាំអាចជួយកាត់បន្ថយការមានបញ្ហារោលរលាកលើរាងកាយ។ ជាតិហឹរក្នុងម្ទេសនឹងជួយឱ្យអ្នកអាចស្រាកស្រានពីអាការឈឺចាប់បើសិនជាយកវាមកលាបលើស្បែក។ ក្នុងម្ទេសដែលអ្នកចូលចិត្តនេះក៏មានសារធាតុប្រឆាំងនឹងបាក់តេរីផងដែរ។

ទោះហឹរក៏ពិតមែន តែ​ទទួល​ទាន​ម្ទេស​ពិត​ជា​មាន​ប្រយោជន៍​ចំពោះ​សុខភាព

 

ចំពោះអ្នកមានបញ្ហាក្រពះពោះវៀន ការទទួលទានម្ទេសស្រស់ជាប្រចាំអាចធ្វើឱ្យប៉ះពាល់ និងបង្កជាបញ្ហាបាន។ ម្ទេសស្ងួតនៅតែមានសារធាតុហឹរដដែល តែវាមិនធ្វើឱ្យប៉ះពាល់ដល់ក្រពះរបស់អ្នកនោះទេ៕

ទោះហឹរក៏ពិតមែន តែ​ទទួល​ទាន​ម្ទេស​ពិត​ជា​មាន​ប្រយោជន៍​ចំពោះ​សុខភាព

ប្រភព ៖ mohameas

 

Loading...

  • ទោះហឹរក៏ពិតមែន តែ​ទទួល​ទាន​ម្ទេស​ពិត​ជា​មាន​ប្រយោជន៍​ចំពោះ​សុខភាព已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/10/18  Category:សុខភាព
Tags: