Arsenal ជិត​ឈាន​ដល់​កិច្ច​ព្រមព្រៀង​នាំ​យក​កីឡាករ​វ័យក្មេង​ដ៏​មាន​ទេពកោសល្យ​សញ្ជាតិ​រ៉ូម៉ានី​

ក្លឹប​កាំភ្លើង​ធំ Arsenal ​ជិត​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​នាំ​យក​ខ្សែ​បម្រើ​វ័យ​ក្មេង​ដ៏​មាន​ទេពកោសល្យ​សញ្ជាតិ​រ៉ូម៉ានី​ដែល​ទើប​តែ​មាន​វ័យ​១៦​ឆ្នាំ​គឺ​កីឡាករ​ Vlad Dragomir ​ក្រោយ​កីឡាករ​រូប​នេះ​បាន​បង្ហោះ​រូបភាព​ជាមួយ​និង​ប្រធាន​ដោះ​ដូរ​កីឡាករ​លោក Dick Law ។

ប្រធាន​ក្រុម​ជម្រើស​ជាតិ​រ៉ូម៉ានី​វ័យ​ក្រោម​១៦​ឆ្នាំ​រូបនេះ ក៏​ត្រូវ​បាន​ចាប់​អារម្មណ៍​ពី​ក្លឹប Inter Milan ​និង​ក្លឹប Monaco ផង​ដែរ ទោះ​ជា​យ៉ាងណា​ក្ដី​ខ្សែ​បម្រើ​ដែល​មក​ពី​ក្លឹប ACS Poli Timisoara ​ជិត​ឈាន​ដល់​ការ​ចុះ​កុង​ត្រា​ជា​ផ្លូវ​ការ​ក្រោម​កិច្ច​សន្យា​រយៈ​ពេល​៣ឆ្នាំ​ជាមួយ​ក្លឹប Arsenal​ ហើយ​ខណៈ​រង់​ចាំ​តែ​ការ​ចរចា​លើ​តម្លៃ​ពលកម្ម​ និង​ការ​ធ្វើ​តេស្ត​ពិនិត្យ​សុខភាព​ប៉ុណ្ណោះ ៕

ប្រភព ៖ dailymail
ប្រែ​សម្រួល​ដោយ ៖ វិចទ័រ

  • Arsenal ជិត​ឈាន​ដល់​កិច្ច​ព្រមព្រៀង​នាំ​យក​កីឡាករ​វ័យក្មេង​ដ៏​មាន​ទេពកោសល្យ​សញ្ជាតិ​រ៉ូម៉ានី​已关闭评论
  • 13 views
  • Hide Sidebar
    A+
Publish on:2016/10/18  Category:កីឡា
Tags: