ភ្នែកកូនប្រុស ឌួង ឆាយ មានសង្ឃឹមវិញហើយ!

6 Videos


ក្រោយពីទទួលការព្យាបាលនៅប្រទេសសិង្ហបុរីមួយរយៈកន្លងមក គេសង្កេតឃើញថាអាការជំងឺកូនប្រុសលោក ឌួង ឆាយ ទទួលបានលទ្ធផលល្អជាបន្តបន្ទាប់ ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍បំផុតនោះ គឺភ្នែកកូនប្រុសរបស់លោកអាចមើលឃើញស្រមោលព្រាលៗវិញហើយ តែមិនទាន់អាចបែងចែកពណ៌បាននៅឡើយទេ ។

ភ្នែកកូនប្រុស ឌួង ឆាយ មានសង្ឃឹមវិញហើយ!

ក្នុងនាមជាឪពុកដ៏មានព្រហ្មវិហារធម៌មួយរូប លោក ឌួង ឆាយ បានសម្តែងក្តីរំភើបយ៉ាងក្រៃ លែងរកអ្វីមកប្រៀបផ្ទឹមពុំបាន ។ ជាមួយនឹងក្តីរំភើបនេះដែរ លោកបានបង្ហោះរូបថតមួយ សន្លឹកអមដោយពាក្យពេចថ្លែងអំណរគុណដល់បងប្អូនទាំងអស់ដែលតែងតែជួយលើកទឹកចិត្ត និង បួងសួងបន់ស្រន់ជូនកូនប្រុសរបស់លោកយ៉ាងដូច្នេះថា « ខ្ញុំបាទសុំអរគុណចំពោះការបន់ ស្រន់ដ៏ស័ក្តិសិទ្ធិ និង ចេញពីទឹកចិត្តផ្ទាល់របស់ពូមីងបងប្អូនទាំងអស់ពិតជាមានតម្លៃណាស់ សម្រាប់ក្រុមគ្រួសាររបស់ខ្ញុំ ឥឡូវវកូនប្រុសខ្ញុំបានធូរស្បើយច្រើន ជាពិសេសដំណឹងល្អគឺភ្នែក កូនប្រុសខ្ញុំបានមើលឃើញស្រមោលតិចៗហើយ តែមិនទាន់មើលឃើញពណ៌ សូមពូមីង បង ប្អូនទាំងអស់ជួយបន្តបន់ស្រន់ឱ្យកូនប្រុសរបស់ខ្ញុំ មើលឃើញពិភពលោកដ៏ស្រស់ស្អាត និង ស្នាមញញឹមដ៏គួរឱ្យស្រលាញ់ដូចដើមវិញ។ ជាចុងក្រោយខ្ញុំបាទសូមទោសដែលមិនសូវបាន បង្ហោះពីរូបភាព និង ព័ត៌មានកូនប្រុស ពីព្រោះរវល់ការងារច្រើនហើយកូនខ្ញុំត្រូវការសម្រាក បំប៉នកម្លាំងច្រើនណា» ។

ភ្នែកកូនប្រុស ឌួង ឆាយ មានសង្ឃឹមវិញហើយ!

នេះជាក្តីរំភើបលើកទី២ហើយបន្ទាប់ពីកូនប្រុសរបស់លោកទទួលបានការវះកាត់ដុំសាច់ក្នុងខួរក្បាលដោយជោគជ័យកន្លងមកនោះ ។ បន្ថែមលើនេះលោកក៏បានសំណូមពរដល់បងប្អូននៅ លើបណ្តាញសង្គមជួយបន់ស្រន់បន្តទៀតដើម្បីឱ្យកូនប្រុសរបស់លោកអាចមើលឃើញពិភពលោកក្នុងពេលឆាប់ៗ ៕ ប្រមាញ់តួ

ភ្នែកកូនប្រុស ឌួង ឆាយ មានសង្ឃឹមវិញហើយ!ភ្នែកកូនប្រុស ឌួង ឆាយ មានសង្ឃឹមវិញហើយ!