ស្លាប់ និង​បាត់​ខ្លួន​ជាច្រើន​នាក់​ក្នុង​ឧបទ្ទវហេតុ​លិច​សាឡាង​នៅ​ភូមា

ក្រុមអ្នកជួយសង្គ្រោះ កំពុងស្វែងរកនៅក្នុងទន្លេមួយនៅភាគកណ្ដាលប្រទេសភូមា បន្ទាប់ពីសាឡាងចម្លងមួយ បានក្រឡាប់លិច ដោយបានសម្លាប់មនុស្ស ១៤នាក់។ នេះដោយយោងតាមការផ្សាយរបស់ BBC។

ស្លាប់ និង​បាត់​ខ្លួន​ជាច្រើន​នាក់​ក្នុង​ឧបទ្ទវហេតុ​លិច​សាឡាង​នៅ​ភូមា
Rescuers have been searching the Chindwin river

ក្រុមមន្ត្រី បានប្រាប់ BBC ថា មនុស្សជាង ៨៥នាក់ទៀត កំពុងបាត់ខ្លួននៅឡើយ បន្ទាប់ពីឧប្បទ្ទវហេតុនេះកើតឡើងកាលពីព្រឹកថ្ងៃម្សិលមិិញ នៅក្នុងទន្លេជិនទ្វីន។ យ៉ាងហោចណាស់មនុស្ស ១៥០នាក់ ត្រូវបានជួយសង្គ្រោះបាន។

អ្នកដំណើរនៅលើសាឡាងចម្លងនោះ មានក្រុមគ្រួសារ និងក្រុមនិស្សិតនិងគ្រូបង្រៀនមួយក្រុមធំ។

បើតាម BBC គេមិនទាន់ដឹងច្បាស់ពីមូលហេតុនៃការលិចសាឡាងចម្លងនោះទេ ប៉ុន្តែ ក្រុមមន្ត្រីប្រាប់ថា សាឡាងចម្លងនោះ អាចផ្ទុកមនុស្សលើសចំណុះ។

BBC បានដកស្រង់សេចក្ដីរាយការណ៍នានាពីភូមាថា សាឡាងចម្លងនោះ ដឹកមនុស្សយ៉ាងតិច ២៥០នាក់ នៅពេលវាជួបប្រទះគ្រោះថ្នាក់នោះ ខណៈដែលក្រុមមន្ត្រីថា សាឡាងនោះ អាចផ្ទុកមនុស្សបានត្រឹម ១២០នាក់ប៉ុណ្ណោះ៕

ស្លាប់ និង​បាត់​ខ្លួន​ជាច្រើន​នាក់​ក្នុង​ឧបទ្ទវហេតុ​លិច​សាឡាង​នៅ​ភូមា
Anxious relatives have been watching rescue operations from the river bank

ដោយ៖ លោក សូរ្យ ជ័យឧត្ដម
ប្រភព៖ BBC, VOD

Loading...

  • ស្លាប់ និង​បាត់​ខ្លួន​ជាច្រើន​នាក់​ក្នុង​ឧបទ្ទវហេតុ​លិច​សាឡាង​នៅ​ភូមា已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/10/18  Category:កំសាន្ត
Tags: