កម្ពុជា​ឈរ​លំដាប់​ទី​៨​នៃ​ប្រទេស​​នាំ​ចេញ​ផលិតផល​វាយនភណ្ឌ​​ច្រើន​ជាងគេ

រាជធានីភ្នំពេញ៖ បច្ចុប្បន្នប្រទេសកម្ពុជាបាននឹងកំពុងស្ថិតនៅលំដាប់ទី៨ ក្នុងចំណោមប្រទេសទាំង១៣ ដែលជាប្រទេសនាំចេញផលិតផលវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើងច្រើនជាងគេ។ នេះបើយោងតាមរដ្ឋមន្ត្រីក្រសួងការងារ បានថ្លែងក្នុងសន្និសីទខួប១៥ឆ្នាំនៃគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា ដែលធ្វើឡើងនៅសណ្ឋាគារសូហ្វីតែល ភ្នំពេញនាព្រឹកថ្ងៃទី១៨តុលានេះ។

ឯកឧត្តមរដ្ឋមន្ត្រី អិុត សំហេង បានបញ្ជាក់ផងដែរថា ផ្អែកលើការព្យាករណ៍របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គិតត្រឹមឆមាសទី១ ឆ្នាំ២០១៦ ការនាំចេញសរុបរបស់វិស័យវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើងនៅកម្ពុជា មានតម្លៃជិត ៣ពាន់៥លានដុល្លរ (៣ ៤៩១លានដុល្លារ) ស្មើនឹង ៧៣ភាគរយ នៃតម្លៃនាំចេញសរុប។

ហើយប្រទេសចំបងដែលកម្ពុជាបាននាំចេញទៅនោះគឺទីផ្សារ នៅប្រទេស អឺរ៉ុប សហរដ្ឋអាមេរិក និងកាណាដា។ បើយោងតាមរបាយការណ៍ប្រចាំឆ្នាំរបស់គម្រោងរោងចក្រកាន់តែប្រសើរ បានសង្កេតឃើញ ថាការអនុវត្តលក្ខខណ្ឌការងារនៅក្នុងវិស័យវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើង កាន់តែមានភាពល្អប្រសើរឡើង ដោយអត្រានៃរោងចក្រដែលមិនអនុលោមតាមច្បាប់ស្តីពីការងារមានការថយចុះជាលំដាប់។

សូមបញ្ជាក់ថា គោលបំណងនៃការបង្កើតគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជានេះ ធ្វើឡើងដើម្បីបង្កើតឱ្យមានប្រព័ន្ធវាយតម្លៃឯករាជ្យ ដែលអាចជឿទុកចិត្តបាន និងទទួលបានពីគ្រប់ភាគីពាក់ព័ន្ធ ក្នុងការធានាការអនុវត្តត្រឹមត្រូវនៃបទដ្ឋានការងារ ILO និងលក្ខខណ្ឌការងារ ក្នុងវិស័យវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើង៕
កម្ពុជា​ឈរ​លំដាប់​ទី​៨​នៃ​ប្រទេស​​នាំ​ចេញ​ផលិតផល​វាយនភណ្ឌ​​ច្រើន​ជាងគេ

កម្ពុជា​ឈរ​លំដាប់​ទី​៨​នៃ​ប្រទេស​​នាំ​ចេញ​ផលិតផល​វាយនភណ្ឌ​​ច្រើន​ជាងគេ

កម្ពុជា​ឈរ​លំដាប់​ទី​៨​នៃ​ប្រទេស​​នាំ​ចេញ​ផលិតផល​វាយនភណ្ឌ​​ច្រើន​ជាងគេ

ដោយ ៖ ប៊ី សារី
ប្រភព៖ kqube

Loading...

  • កម្ពុជា​ឈរ​លំដាប់​ទី​៨​នៃ​ប្រទេស​​នាំ​ចេញ​ផលិតផល​វាយនភណ្ឌ​​ច្រើន​ជាងគេ已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/10/18  Category:កំសាន្ត
Tags: