ទ័ព​ប្រឡាំងកាស ​ងាប់​ត្រៀបត្រា​ដ៏​អាថ៌​កំបាំង​នៅ​ឆ្នេរ​ជប៉ុន

ទ័ព​ប្រឡាំងកាស ​ងាប់​ត្រៀបត្រា​ដ៏​អាថ៌​កំបាំង​នៅ​ឆ្នេរ​ជប៉ុន

ក្រុងតូក្យូ: សត្វប្រឡាំងកាសរាប់រយក្បាល ដែលស្គាល់ថាជា «ផូស៊ីលរស់» ដោយសារតែពួកវាស្ថិតក្នុងចំណោមសត្វចាស់បំផុតលើផែនដី កាលពីខែមុន ត្រូវបានប្រទះឃើញងាប់នៅភាគខាងត្បូងប្រទេសជប៉ុន ជាការបង្កភ្ញាក់ផ្អើលខ្លាំងដល់ក្រុមអ្នកជំនាញសិក្សាពីអម្បូរសត្វស្រដៀងនឹងសត្វចម្លែកទាំងនេះ។សត្វប្រឡាំងកាស ល្បីចំពោះឈាមពណ៌ខៀវ ដ៏ចម្លែកខុសគេ គឺជាភ្ញៀវបង្ហាញវត្តមាននារដូវក្ដៅជាប្រចាំលើឆ្នេរភាគខាងត្បូង និងខាងលិចប្រទេសជប៉ុន រួមទាំង ឆ្នេរស្ថិតនៅក្បែរទីក្រុង គីតាក្យូស៊ូ ជាទីកន្លែងដែលពួកវាក្រាបពង។

មន្ដ្រីមូលដ្ឋានម្នាក់បានប្រាប់ AFP កាលពីថ្ងៃព្រហស្បតិ៍ថា ពងខ្លះស្អុយ មិនបានញាស់ជាកូនឡើយ តែឆ្នាំនេះក្រុមអភិរក្សជប៉ុនបានកត់សម្គាល់ថា ចំនួនពពួកសត្វផូស៊ីលរស់ទាំងនេះបានកើនឡើងចម្លែកខុសប្រក្រតី។មន្ដ្រីក្រុងគីតាក្យូស៊ូ លោក ខេនជិ សាតូ បាននិយាយថា៖ «ក្រុមអភិរក្សសត្វបានប្រទះឃើញខ្មោចប្រឡាំងកាសពី ៥ ទៅ ១០ ក្បាលរៀងរាល់ថ្ងៃអំឡុងពេលរដូវក្រាបពង។ ដូច្នេះពួកគេចាប់ផ្ដើមសិក្សាអំពីបញ្ហានេះ»។

លោក សាតូ បានបញ្ជាក់ទៀតថា៖ «ចំនួនប្រឡាំងកាសងាប់សរុបបានកើនឡើងប្រមាណ ៥០០ ក្បាលហើយពេលនេះ»។

ទ័ព​ប្រឡាំងកាស ​ងាប់​ត្រៀបត្រា​ដ៏​អាថ៌​កំបាំង​នៅ​ឆ្នេរ​ជប៉ុន

សត្វប្រឡាំងកាស ជាផូស៊ីលរស់

កាសែត Asahi Shimbun បានរាយការណ៍ថា ចំនួនប្រឡាំងកាសងាប់បានកើនឡើង ៨ ដងលើសពីប្រក្រតី។លោក សាតូ បានបន្ថែមថា អ្នកជំនាញមានការជំទាស់គ្នាអំពីមូលហេតុដែលនាំឲ្យពពួកសត្វទាំងនេះងាប់ច្រើនសន្ធឹកបែបនេះ ទោះបីជាអ្នកជំនាញខ្លះបានលើកឡើងពីកំណើននៃសីតុណ្ហភាពទឹកសមុទ្រ ពពួកបារ៉ាស៊ីត ឬជំងឺជាដើមចមក្ដី។ប្រឡាំងកាសត្រូវបានចាត់ទុកជា «ពពួកសត្វជិតផុតពូជ» នៅប្រទេសជប៉ុន ដែលចំនួនសរុបរបស់ពួកវាបានធ្លាក់ចុះយ៉ាងគំហុកដោយសារតែជម្រកត្រូវបានបំផ្លាញ។

ប្រឡាំងកាស «កាប៊ូតូហ្គានី» ភាសាជប៉ុន ជាអម្បូរសត្វចំណាស់បំផុតមួយដែលមានប្រវត្ដិកំណើតតាំងពី ៤៥០ លានឆ្នាំមុន ពោលគឺកកើតមុនដាយណូស័រទៅទៀត។ ដោយហេតុនេះហើយ ទើបគេចាត់ទុកសត្វប្រឡាំងកាសជា «ផូស៊ីលរស់»។ទោះពួកវាមានជាប់ឈ្មោះ «ក្ដាម» (horseshoe crab) សន្ដានជិតស្និទ្ធបំផុតរបស់វាគឺពពួកពីងពាង និងខ្ទួយ ឬខ្យាដំរីឯនោះទេ។ ខណៈប្រព័ន្ធចរន្ដឈាមរត់របស់សត្វជាច្រើនប្រើសារធាតុដែកដើម្បីបញ្ជូនអុកស៊ីហ្ស៊ែនជុំវិញរាងកាយ ឈាមសត្វប្រឡាំងកាសប្រើស្ពាន់ ដែលនាំឲ្យឈាមវាប្រែជាពណ៌ខៀវ។

ឈាមពូជប្រឡាំងកាសមួយប្រភេទផ្ទុកសារធាតុខះដែលអាចរកឃើញបាក់តេរីតូចៗ។ តាំងពីទសវត្សរ៍ឆ្នាំ៧០ វាត្រូវបាននេសាទ និងប្រើដោយក្រុមអ្នកវិទ្យាសាស្ដ្រដើម្បីពិសោធផ្នែកវេជ្ជសាស្ដ្រ និងឱសថព្យាបាលជំងឺសរសៃ។ឈាមប្រឡាំងកាសមួយលីត្រអាចលក់បានតម្លៃប្រមាណ ១៥ ០០០ ដុល្លារ។ ក្រុមអ្នកនិយមឈាមបានបង្កើតសមាគមន៍ប្រឡាំងកាសជប៉ុនក្នុងឆ្នាំ ១៩៧៨ ដែលបានតាមដានពីការងាប់របស់ពួកវានារដូវក្ដៅនេះ។លោក សាតូ បញ្ជាក់ថា៖ «ជីវសាស្ដ្ររបស់ប្រឡាំងកាសនៅតែជាអាថ៌កំបាំង ហើយយើងមិនដឹងច្បាស់អំពីវានៅឡើយ»៕

ប្រភព ៖ postkhmer

Loading...

  • ទ័ព​ប្រឡាំងកាស ​ងាប់​ត្រៀបត្រា​ដ៏​អាថ៌​កំបាំង​នៅ​ឆ្នេរ​ជប៉ុន已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/10/18  Category:កំសាន្ត
Tags: