កូន​ភ្លោះក្បាល​ជាប់​ វះ​កាត់ ២០ ម៉ោង​ជោគ​ជ័យ​ ទោះពេទ្យ​ឈប់​កណ្ដាលទី​

កូន​ភ្លោះក្បាល​ជាប់​ វះ​កាត់ ២០ ម៉ោង​ជោគ​ជ័យ​ ទោះពេទ្យ​ឈប់​កណ្ដាលទី​

ក្រុងញូវយ៉ក: កូនភ្លោះជាប់ក្បាលត្រូវបានវះកាត់បំបែក ២០ ម៉ោងដោយជោគជ័យ។អានីយ៉ាស និងចាដុន ម៉ាកដូណាល់ អាយុ ១៣ ខែ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យម៉ុងតែហ្វីយ៉ូ ក្នុងសង្កាត់ប្រុនស៍ ក្រុងញូវយ៉កក្រោយពីការវះកាត់ប្រថុយគ្រោះរបស់ពួកគេនៅថ្ងៃព្រហស្បតិ៍កន្លងមក។យោងតាមវេជ្ជបណ្ឌិតវះកាត់ ចេមស៍ ហ្គូដរីច បានឲ្យដឹងថា ពិតជាអច្ឆរិយៈណាស់ ពួកគេអាចធ្វើបាន។

អ្នកឯកទេសសរសៃប្រសាទជើងចាស់រូបនេះ បង្អាក់ការវះកាត់កណ្ដាលទីនេះពេលពួកគេរកឃើញថា កុមារាភ្លោះនេះមានកោសិកាខួរក្បាលជាប់គ្នាច្រើនហួសពីការរំពឹង ទោះត្រូវប្រើរូបភាព 3D ប្រៀបធៀបក៏ដោយ។រាល់ការវះមួយកាំបិតម្ដងៗ ចង្វាក់បេះដូង និងសម្ពាធឈាម អានីយ៉ាស បានធ្លាក់ចុះខ្លាំង។ទីបំផុត ក្រុមវះកាត់បានរកឃើញបំណែកចំហ និងបន្ដវះកាត់បំបែកជោគជ័យ។ ប៉ុន្ដែ វាមានន័យថា ខណៈ ចាដុន ត្រូវបានបញ្ជូនចេញពីបន្ទប់វះកាត់នៅម៉ោង ៧ ព្រឹកទៅកាន់បន្ទប់ផ្សេង អានីយ៉ាស បន្ដវះកាត់ព្រឹកថ្ងៃសុក្រទៀត។

ទីបំផុត កុមារាតូចនេះបានវិលទៅជួបជុំក្រុមគ្រួសារនៅម៉ោង ១ រសៀលថ្ងៃសុក្រ។ ក្រុមវេជ្ជបណ្ឌិតបានព្រមានថា អានីយ៉ាស អាចប្រឈមនឹងបញ្ហាផ្នែករាងកាយធ្ងន់ធ្ងរ។អានីយ៉ាស និងចាដុន ដែលមានបងប្រុសអាយុ ៣ ឆ្នាំឈ្មោះ អាហ្សា គឺជាកូនភ្លោះជាប់កើតឡើងក្នុងចំណោម ២,៥ លានកំណើត។យោងតាមស្ថិតិជាតិ វាពិតជាអច្ឆរិយៈដែលអាចរស់រានដល់អាយុ ១៣ ខែ។ កូនភ្លោះជាប់ ៤០ ភាគរយបានស្លាប់ក្នុងគភ៌ ហើយទោះអាចរស់ពេលប្រសូត តែ ១ ភាគ ៣ បានស្លាប់ក្រោយសម្រាល ២៤ ម៉ោង៕

ប្រភព ៖ postkhmer

Loading...

  • កូន​ភ្លោះក្បាល​ជាប់​ វះ​កាត់ ២០ ម៉ោង​ជោគ​ជ័យ​ ទោះពេទ្យ​ឈប់​កណ្ដាលទី​已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/10/18  Category:កំសាន្ត
Tags: