កុំព្យូទ័រ mini PC ​ម៉ាក Ockel Sirius នេះ​ពិត​ជា​ទំនើប ទាំង​ទំហំ​តូច ហើយ​​​សមត្ថភាព​ខ្ពស់ ​មិន​ចាញ់​កុំព្យូទ័រ Desktop ទេ ពិសេស​​មាន​អេក្រង់​ touchscreen ទៀត! (មានវីដេអូ)

បន្ទាប់ពីកុំព្យូទ័រស៊េរី Ockel Sirius B ប្រភេទជា mini PC ត្រូវបានសម្ពោធចេញកាលពីខែកក្កដា កន្លងទៅ ចំណែ កពេលនេះ ក្រុមអភិវឌ្ឍនៅក្រុមហ៊ុន Ockel Computers បានបញ្ចេញគម្រោងជាបន្ទាប់នូវកុំព្យូទ័រ mini PC ស៊េរីថ្មីរឹតតែទំនើបទៀតហើយ មានឈ្មោះថា Ockel Sirius A Mini PC។ គម្រោងថ្មីនេះ ទើបត្រូវលើកឡើងនៅលើគេហ ទំព័រ Indiegogo ហើយមកដល់ពេលនេះ ទទួលបានការចាប់អារម្មណ៍ខ្លាំង ដោយទទួលបានប្រាក់មូលនិធិចំនួន ២៥០ ០០០ដុល្លារទៅហើយ។

កុំព្យូទ័រ mini PC ​ម៉ាក Ockel Sirius នេះ​ពិត​ជា​ទំនើប ទាំង​ទំហំ​តូច ហើយ​​​សមត្ថភាព​ខ្ពស់ ​មិន​ចាញ់​កុំព្យូទ័រ Desktop ទេ ពិសេស​​មាន​អេក្រង់​ touchscreen ទៀត! (មានវីដេអូ)

កុំព្យូទ័រ Ockel Sirius A នេះមានទំហំតូចគ្រប់គ្រាន់ ងាយស្រួលក្នុងការយកតាមខ្លួន ដែលវាអាចឱ្យអ្នកដាក់នៅលើបាតដៃយ៉ាងទូលាយ ប៉ុន្តែវាមានសមត្ថភាពពេញលេញមិនចាញ់កុំព្យូទ័រ Desktop PC នោះឡើយ។ ម៉ាស៊ីនតូចច្រឡឹងនេះ ត្រូវបានភ្ជាប់មកជាមួយរន្ធតំណភ្ជាប់ដូចជាកុំព្យូទ័រ Desktop ដែរ ក្នុងនោះមានរន្ធ USB 3.0 ចំនួនពីរ រន្ធ microUSB, រន្ធ Network, រន្ធ Power, រន្ធ HDMI, រន្ធ USB Type-C ជាដើម។

កុំព្យូទ័រតូចប្រភេទ mini PC ទំហំប៉ុនបាតដៃ Ockel Sirius A នេះ បច្ចុប្បន្នត្រូវបានដាក់តាំងនៅលើគេហទំព័រ Indiegogo រង់ចាំការគាំទ្រ និងប្រាក់មូលនិធិគ្រប់គ្រាន់សម្រាប់ផលិតលក់នៅលើទីផ្សារ៕

ប្រភព ៖ thephnompenhtimes

Loading...

  • កុំព្យូទ័រ mini PC ​ម៉ាក Ockel Sirius នេះ​ពិត​ជា​ទំនើប ទាំង​ទំហំ​តូច ហើយ​​​សមត្ថភាព​ខ្ពស់ ​មិន​ចាញ់​កុំព្យូទ័រ Desktop ទេ ពិសេស​​មាន​អេក្រង់​ touchscreen ទៀត! (មានវីដេអូ)已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/10/18  Category:កំសាន្ត
Tags: