គ្រាន់តែនំខេកធម្មតាសោះ គង់ ចាន់រដ្ឋា រំភើបដល់ថ្នាក់ហ្នឹង !

6 Videos


គង់ ចាន់រដ្ឋា ពិតជារំភើបចិត្តខ្លាំងណាស់ ជាមួយខួបកំណើតរបស់ខ្លួននៅក្នុងឆ្នាំនេះ ដោយនាងទទួលបាននំខេកដ៏ភ្ញាក់ផ្អើលចំនួនពីរជាបន្តបន្ទាប់ ពីសង្សារបណ្តូលចិត្ត ។ តាមរយៈរូបភាពនេះ គង់ ចាន់រដ្ឋា បានបង្ហាញនូវស្នាមញញឹម ដែលពោរពេញទៅដោយសេចក្តីសុខ ដែលម្ចាស់កំពូលស្នេហ៍បានកម្ម៉ង់នំខួបកំណើតយ៉ាងស្រស់ស្អាត សម្រាប់ខួបកំណើតរបស់នាង ។

គ្រាន់តែនំខេកធម្មតាសោះ គង់ ចាន់រដ្ឋា រំភើបដល់ថ្នាក់ហ្នឹង !

ថ្វីត្បិតតែមិនមែនជាកាដូដ៏អស្ចារ្យ និងមានតំលៃថ្លៃកប់ពពកក្តី តែនាងពិតជារំភើបចិត្ត ចំពោះទឹកចិត្តគូរស្នេហ៍ របស់ខ្លួនយ៉ាងខ្លាំង ។ គ់ង ចាន់រដ្ឋា បានសរសេរអមជាមួយរូបភាពជាច្រើនថា «អរគុណច្រើនបងសម្លាញ់ ដែលបានធ្វើឲ្យ អូនភ្ញាក់ផ្អើលដល់ទៅពីរដងនៅក្នុងយប់នេះ ដែលធ្វើឲ្យអូនមិនអាចបំភ្លេចបាន នំខេកនេះ ពិតជាស្អាតណាស់ គឺជានំដែលធ្វើចេញពីបេះដូងរបស់បងពិតៗ អូនពិតជាសប្បាយចិត្តណាស់ អូនចង់ប្រាប់បងថា បងគឺជាមនុស្សដំបូងហើយ ដែលធ្វើឲ្យអូនសប្បាយចិត្តបែបនេះ អូនស្រលាញ់បងដូចគ្នា ស្រលាញ់អស់ពី បេះដូង ស្រលាញ់បងភាអស់មួយជីវិត ស្រលាញ់បងមិនគិតអ្វីទាំងអស់ » ។

គ្រាន់តែនំខេកធម្មតាសោះ គង់ ចាន់រដ្ឋា រំភើបដល់ថ្នាក់ហ្នឹង !

សារនេះពិតជាធ្វើឲ្យអ្នកគាំទ្រ គង់ ចាន់រដ្ឋា សរសើរនាងគ្រប់គ្នា ហើយម្នាក់ៗថែមទាំងបានជូនពរនាងឲ្យមានសុភមង្គលទៀតផង ។ មើលទៅនំខួបកំណើតរបស់ គង់ ចាន់រដ្ឋា ពិតជាគួរឲ្យស្រលាញ់ខ្លាំងណាស់ ៕ អាលីណា

គ្រាន់តែនំខេកធម្មតាសោះ គង់ ចាន់រដ្ឋា រំភើបដល់ថ្នាក់ហ្នឹង !គ្រាន់តែនំខេកធម្មតាសោះ គង់ ចាន់រដ្ឋា រំភើបដល់ថ្នាក់ហ្នឹង !គ្រាន់តែនំខេកធម្មតាសោះ គង់ ចាន់រដ្ឋា រំភើបដល់ថ្នាក់ហ្នឹង !គ្រាន់តែនំខេកធម្មតាសោះ គង់ ចាន់រដ្ឋា រំភើបដល់ថ្នាក់ហ្នឹង !