ប្រជាជន​ឥណ្ឌា​​ប្រើ​ Wi-Fi ​Free ដើម្បី​មើល​រឿង​អាស​អាភាស​

​ប្រព័ន្ធ​ Wi-Fi ដែល​ផ្ដល់​ជូន​ឥត​គិត​ថ្លៃ​មាន​នៅ​ស្ថានីយ​រថភ្លើង​ចំនួន​ ២៣ កន្លែង នៅ​ក្នុង​ប្រទេស​ឥណ្ឌា​ ផ្ដល់​ជូន​ដោយ​ក្រុមហ៊ុន​ Google និង ក្រុមហ៊ុន​ផ្គត់​ផ្គង់​សេវា​ RailTel។

 

ប្រជាជន​ឥណ្ឌា​​ប្រើ​ Wi-Fi ​Free ដើម្បី​មើល​រឿង​អាស​អាភាស​

 

បើ​តាម​ទិន្នន័យ​ដែល​ប្រមូល​បាន​ពី​ស្ថានីយ​ដែល​មាន​ការ​ប្រើ​ប្រាស់​អ៊ីនធឺណិត​ចំនួន​ច្រើន​ជាង​គេ​បង្ហាញ​ថា ភាគ​ច្រើន​ប្រជាជន​ឥណ្ឌា​ប្រើ​ Wi-Fi នេះ​ដើម្បី​​ស្វែង​រក​រឿង​អាសអាភាស។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​ក្នុង​ស្រុក​ The Economic Times។

 

តាម​ការ​ចុះ​ផ្សាយ​ឲ្យ​ដឹង​ទៀត​ថា​ស្ថានីយ​រថភ្លើង​នា​ទីក្រុង​ Patna ​មាន​ចំនួន​អ្នក​ប្រើ​ប្រាស់​អ៊ីនធឺណិត​ច្រើន​ជាង​គេ​ ហើយ​ភាគ​ច្រើន​ប្រើ​ដើម្បី​ចូល​ទៅ​វិបសាយ​អាសអាភាស។​​

 

រំលឹក​ថា​តូប​ Wi-Fi មួយ​ដែល​ដំឡើង​នៅ​ស្ថានីយ​រថភ្លើង​ទីក្រុង​ New York បាន​បិទ​ទ្វារ​កាល​ពី​ខែ​មុន​ ដោយ​សារ​តែ​បញ្ហា​កង្វល់​ទាក់​ទង​នឹង​ការ​មើល​រឿង​អាសអាភាស​​នៅ​ទី​សាធារណៈ​ច្រើន​លើស​លប់។

 

ប្រជាជន​ឥណ្ឌា​​ប្រើ​ Wi-Fi ​Free ដើម្បី​មើល​រឿង​អាស​អាភាស​

 

នេះ​អាច​គ្រាន់​​តែ​ជា​ចំណុច​ចាប់​ផ្ដើម​មួយ​ប៉ុណ្ណោះ​ ព្រោះ​ថា​កាល​ពី​ខែ​មុន​ក្រុមហ៊ុន​ Google បាន​ប្រកាស​ពី​គម្រោង​ Google Stations ដែល​ជា​គម្រោង​មួយ​ជួយ​នាំ​យក​ Wi-Fi Free ទៅ​កាន់​រថភ្លើង​ និង ឡាន​ក្រុង​នៅ​ជុំវិញ​ពិភពលោក។ ដូច​នេះ​ចំនួន​អ្នក​ទស្សនា​រឿង​អាសអាភាស​តាម​ទី​សាធារណៈ​នឹង​កើន​ឡើង​ខ្លាំង​មិន​ខាន៕​​​​​​

 

ចុច​អាន៖ គ្រោះ​ថ្នាក់​​ប្រើ​អ៊ីនធឺណិត WiFi ហាង​កាហ្វេ ទិញ​ទំនិញ​អនឡាញ

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ CNet​​