ព្រះមហាក្សត្រ​កម្ពុជា និង​សម្តេចម៉ែ ស្ដេច​យាង គោរព​ព្រះ​វិញ្ញាណក្ខន្ធ ព្រះមហាក្សត្រ​ថៃ ភូមិ​បុល​អា​ឌុ​ល​យ៉ា​ដេ​ត

ព្រះមហាក្សត្រ​កម្ពុជា និង​សម្តេចម៉ែ ស្ដេច​យាង គោរព​ព្រះ​វិញ្ញាណក្ខន្ធ ព្រះមហាក្សត្រ​ថៃ ភូមិ​បុល​អា​ឌុ​ល​យ៉ា​ដេ​ត



ភ្នំពេញ​: ព្រះករុណា ព្រះបាទ សម្ដេចព្រះ​បរមនាថ នរោត្ដម សីហ​មុនី ព្រះមហាក្សត្រ នៃ ព្រះរាជាណាចក្រ​កម្ពុជា និង សម្ដេចព្រះ​មហាក្សត្រី នរោត្តម មុនិនាថ សីហ​នុ ព្រះ​វររាជ​មាតា​ជាតិខ្មែរ ក្នុង សេរីភាព សេចក្ដី​ថ្លៃថ្នូរ និង សុភមង្គល នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ព្រះ​អង្គ​ទាំង​ទ្វេ សព្វព្រះរាជហឫទ័យ ស្ដេច​យាង គោរព​ព្រះ​វិញ្ញាណក្ខន្ធ ព្រះមហាក្សត្រ នៃ ព្រះរាជាណាចក្រ​ថៃ  Bhumibol Adulyadej នា​ស្ថានទូត​ព្រះរាជាណាចក្រ​ថៃ ប្រចាំ ព្រះរាជាណាចក្រ​កម្ពុជា នា​ព្រឹក​ថ្ងៃ​ទី ១៨ ខែ តុលា ឆ្នាំ ២០១៦ ៕