ឡាន​គេ​ចត​ទៅហើយ ក៏​នៅ​មិន​លើកលែង​ទៀត​ ​

ខេត្តកំពង់ធំ៖ ម៉ូតូបើកបរគ្មានភ្លើងបំភ្លឺផ្លូវហើយបើកមានល្បឿនលឿន បុករថយន្តចតស្ងៀមសន្លប់ សល់តែដង្ហើម ហេតុ ការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង១៩និង២៩នាទីថ្ងៃទី១៧តុលា២០១៦ នៅលើកំណាត់ផ្លូវជាតិលេ៦ ត្រង់ចំនុច ភូមិស្តុកស្តម្ភ ឃុំជ្រាប់ ស្រុកសន្ទុក ខេត្តកំពង់ធំ។ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តម៉ាកហ៉ីហ៉ិនដាយពណ៌ខៀវ ផ្លាកលេខភ្នំពេញ 3B-5538 បើកបរពីត្បូង ទៅជើងដោយមិនស្គាល់អត្តសញ្ញាណ(រត់គេចខ្លួន) បានឈប់រថយន្តនៅលើចិញ្ចើមផ្លូវ ហើយបានបើកភ្លើងស៉ីញូមុខ ក្រោយចូលហូបបាយ ធ្វើអោយ ម៉ូតូម៉ាក សេ១០០ កូរ៉េ ពណ៌ក្រហម ផ្លាកលេខគ្មានបានបើកទៅបុករថយន្តពី ក្រោយបើកបរដោយឈ្មោះ ថេង ធ័ង ភេទប្រុស អាយុ២៥ ឆ្នាំរស់នៅភូមិទួលវិហារ ឃុំជ្រាប់ ស្រុកសន្ទុកខេត្តកំពង់ធំ របួសធ្ងន់ក្នុងករណីនេះកម្លាំងនគរបាល កំពុងកសាងសំនុំរឿងតាមនីតិវិធី៕
ឡាន​គេ​ចត​ទៅហើយ ក៏​នៅ​មិន​លើកលែង​ទៀត​ ​ ឡាន​គេ​ចត​ទៅហើយ ក៏​នៅ​មិន​លើកលែង​ទៀត​ ​