ជម្លោះ​ក្នុង​វង់​ផឹកស៊ី ចាក់​១​កាំបិត​ធ្លាយ​ពោះវៀន​ចេញ​មក​ក្រៅ​ ​

ក្រុងប៉ោយប៉ែត៖ ជម្លោះក្នុងវង់ផឹកស៊ីបុរសម្នាក់បានរងរបួសធ្លាយពោះវៀនមកក្រៅ ចំណែកបុរសម្នាក់ទៀតជាជនដៃដល់ ត្រូវកម្លាំងអាវុធហត្ថ ក្រុងប៉ោយប៉ែតចាប់ដាក់ខ្នោះ កាលពីរសៀលថ្ងៃ ទី១៧ ខែតុលា ឆ្នាំ២០១៦ នៅបន្ទប់ជួលមួយកន្លែងក្នុងភូមិក្បាលស្ពាន១ សង្កាត់-ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ឆែ ឈិន ភេទប្រុស អាយុ៣១ឆ្នាំ ស្នាក់នៅកន្លែងកើតហេតុ ជាបុគ្គលិកកាស៊ីណូហ្គោលដិនក្រោន ផ្នែកខាងបោសសំអាត។ ចំណែកជនសង្ស័យដៃដល់មានឈ្មោះម៉ា សុង៉ែត ភេទប្រុស អាយុ២៩ឆ្នាំ ទាំង២នាក់រស់នៅក្នុងភូមិកើតហេតុ។
លោក ជា ដា មេបញ្ជាការកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានប្រាប់ថា ជនសង្ស័យដែលប្រើកាំបិតចុងស្រួចចាក់ជនរង គ្រោះធ្លាយពោះវៀនខាងលើនោះកម្លាំងបានធ្វើការឃាត់ខ្លួនបានភ្លាមៗ ចាប់បញ្ជូនមកបញ្ជាការដ្ឋានអាវុធហត្ថ ខេត្តបន្ទាយ មានជ័យ។
ជនរងគ្រោះក្រោយពីមានជម្លោះត្រូវបានសាច់ញ្ញាតិរួមជាមួយសមត្ថកិច្ចហៅរថយន្តដឹកមកសង្គ្រោះនៅមន្ទីពេទ្យបង្អែក ក្រុងប៉ោយប៉ែត ដោយស្ថានភាពជំងឺធ្ងន់ធ្ងរពេកក៏ដឹកបញ្ជូនយកទៅសង្គ្រោះបន្ទាន់នៅមន្ទីពេទ្យបង្អែកមិនភាពកម្ពុជា-ជប៉ុន ស្រុកមង្គលបូរី៕

ជម្លោះ​ក្នុង​វង់​ផឹកស៊ី ចាក់​១​កាំបិត​ធ្លាយ​ពោះវៀន​ចេញ​មក​ក្រៅ​ ​ ជម្លោះ​ក្នុង​វង់​ផឹកស៊ី ចាក់​១​កាំបិត​ធ្លាយ​ពោះវៀន​ចេញ​មក​ក្រៅ​ ​