​ទឹក​ត្រី​វៀតណាម ​​ត្រូវ​គេ​រក​ឃើញ​​មាន​សារធាតុ​​​​គ្រោះថ្នាក់​​ច្រើន​លើសលប់

​ផលិត​ផល​ទឹក​​ត្រី​​វៀតណាម​ជិត​ ៧០% ​ត្រូវ​​បាន​​គេ​រក​ឃើញ​ផ្ទុក​​សារធាតុ​អាសេនិច​​​​មាន​ចំនួន​ច្រើន​លើសលប់​​ តាម​​រយៈ​ការ​​​វាស់​ស្ទង់​របស់​សមាគម​អ្នក​ប្រើ​ប្រាស់​ និង​ស្តង់ដារ​​វៀតណាម ​(Vinastas) បាន​ផ្សព្វ​ផ្សាយ​​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​​ច័ន្ទ​​ម្សិលមិញ។

 

​ទឹក​ត្រី​វៀតណាម ​​ត្រូវ​គេ​រក​ឃើញ​​មាន​សារធាតុ​​​​គ្រោះថ្នាក់​​ច្រើន​លើសលប់

 

 

ការ​ធ្វើ​តេស្ត​​លើ​ទឹក​ត្រី​ ១៥០​ប្រភេទ​ ​ផលិត​​ដោយ​ម្ចាស់​ ៨៨​កន្លែង​​ផ្សេង​ៗ​គ្នា បាន​​រក​ឃើញ​តែ​ ១៦,៦៧​%​​ប៉ុណ្ណោះ ផលិត​​ត្រូវ​តាម​​ស្តង់ដារ​​​​វៀតណាម។ នេះ​បើ​យោង​​ទៅ​តាម Vinastas ប្រាប់​​អ្នក​សារ​ព័ត៌មាន​​នៅ​ទីក្រុង​ហាយណូយ។

 

លទ្ធផល​​ពិសោធន៍​បញ្ជាក់​ថា​​ទឹក​ត្រី ៦៧,៣៣​% ​មាន​ផ្ទុក​បរិមាណ​​អាសេនិក​​​ហួស​កម្រិត ពោល​​ជា​ចំនួន​​ខ្ពស់​​បំផុត​ដែល​គេ​អនុញ្ញាត​​ឲ្យ​ប្រើ ​គឺ​​១មីលីក្រាម​​ក្នុង​​មួយ​លីត្រ តែ​បរិមាណ​រក​ឃើញ​ខាង​លើ​​មាន​​ចាប់​ពី​ ១​ ​ទៅ​ ៥មីលីក្រាម​ក្នុង​មួយ​លីត្រ​ឯណោះ។

 

ទឹក​ត្រី​ទាំង​នោះ​ទៀត​សោត ​​ត្រូវ​បាន​គេ​​​ប្រមូល​​តាម​​ហាង​លក់​ទំនិញ​ ផ្សារ​លក់​បន្ត​តូច​ៗ ​តូប​លក់​ឥវ៉ាន់ ​និង​​តាម ១០​ខេត្ត​/ក្រុង​ផ្សេងៗ​គ្នា។

 

យោង​ទៅ​តាម​​​អង្គការ​សុខភាព​​ពិភពលោក​ WHO ​បញ្ជាក់​ថា ​សារធាតុ​អាសេនិក​​មាន​ជាតិ​​ពុល​​ខ្លាំង ​បណ្ដាល​ឲ្យ​កើត​​ជំងឺ​មហារីក ​ដំបៅ​ស្បែក ​អាច​វិវឌ្ឍ​ទៅ​ជា​ពិការ​អវយវៈ​ណាមួយ ជំងឺ​ទឹក​នោម​ផ្អែម ជំងឺ​ប្រព័ន្ធ​ប្រាសាទ ​បេះដូង​ និង​​សរសៃ​ឈាម​រត់​​មិន​ប្រក្រតី។​

 

ចំណែក​ ភ្នាក់​ងារ​​គ្រប់​​គ្រង​ចំណីអាហារ​របស់​​ក្រសួង​សុខាភិបាល​វៀតណាម​ Vietnam Food Administration ​និយាយ​ថា ​​ខ្លួន​នឹង​សើរើ​​​ពិនិត្យ​​មើល​​ទឹក​ត្រី​​តាម​ទី​ផ្សារ​ទាំង​អស់​ និង​ធ្វើ​របាយការណ៍ដាក់​​ជូន​រដ្ឋាភិបាល​​​ឆាប់​ៗ៕

 

​ទឹក​ត្រី​វៀតណាម ​​ត្រូវ​គេ​រក​ឃើញ​​មាន​សារធាតុ​​​​គ្រោះថ្នាក់​​ច្រើន​លើសលប់

 

 

ចុចអាន៖ តាម​ពិត​ទឹកត្រី​​វៀតណាម ភាគ​ច្រើន​មិន​មែន​ផលិត​ពី​ត្រី​ឡើយ

 

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ Tuoitrenews