ពួក​អ្នកជំនាញ​ការ​អា​មេ​រិ​កថា​សង្គ្រាមលោក​លើក​ទី​3​បើ​មាន​ត្រឹមតែ​ប៉ុន្មាន​នាទី

ពួក​អ្នកជំនាញ​ការ​អា​មេ​រិ​ក​យល់​ថា ការ​ប្រើ​អាវុធ​នុយក្លេអ៊ែរ​នឹង​ចៀស​មិន​រួច​ក្នុង​ករណី​ផ្ទុះ​សង្គ្រាមលោក​លើ​ទី​៣​ដែល​នឹង​ជា​សង្គ្រាម​ដែល​ឆាប់​បំផុត​តែ​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ ។

អ្នក​ជំនាញការ​ទាំងនោះ​គិត​ថា ប្រសិនបើ​ផ្ទុះ​សង្គ្រាមលោក​លើក​ទី​៣​ចូលរួម​ដោយ​សហរដ្ឋអាមេរិក រុ​ស្ស៊ី និង​ចិន នោះ​ការ​ប្រើ​អាវុធ​នុយក្លេអ៊ែរ​ពិតជា​នឹង​ចៀស​ពុំ​រួច ។ ពួក​គេ​និយាយ​ថា ការ​ប៉ះ​គ្នា​ដោយ​អាវុធ​ធម្មតា មិនយូរ​ទេ នឹង​ធ្លាក់​ចូល​ក្នុង​សង្គ្រាម​នុយក្លេអ៊ែរ ពិត​ណាស់​មាន​កម្រិត ក៏​ប៉ុន្តែ​ឆាប់រហ័ស​និង​មិន​អាច​ធ្វើ​ឱ្យ​ស្ងប់​បាន ។

តាម​បណ្តាញ​អីុ​ន​ធើ​រ​ណេ​ត INQUISITR តំណាង​មួយ​ចំនួន​នៃ​ទីបញ្ជាការដ្ឋាន​យោធា​អា​មេ​រិ​ក​យល់​ឃើញ​ជា​ឯកច្ឆ័ន្ទ​បែប​នេះ បើ​ផ្ទុះ​សង្គ្រាម​រវាង​សហរដ្ឋអាមេរិក​រួម​នឹង​អូតង់​ជាមួយ​រុ​ស្ស៊ី ឬ​អាច​ជាមួយ​ចិន​ដែរ ។

ឧត្តមសេនីយ៍​MARK A. MILLEY នាយសេនាធិការ​កងទ័ពជើងគោក​អា​មេ​រិ​ក ទាយ​ទុក​ថា​សង្គ្រាម​មួយ​រវាង​ពួក​មហាអំណាច​នឹង​ចៀស​ពុំ​រួច ខណៈ​អាវុធ​ទំនើប​ៗ​នឹង​ជា​មធ្យោ​បាយ​នៃ​ការ​ប្រយុទ្ធ​ក្នុង​ជម្លោះ​នេះ ។ ការ​ប្រើ​មធ្យោបាយ​ទាំងនេះ​នឹង​អាច​បញ្ចប់សង្គ្រាម​ណាមួយ​ក៏​ដោយ ទោះ​សង្គ្រាម​ធម្មតា​ឬ​សង្គ្រាម​អវកាស​រយៈពេល​តែ​ប៉ុន្មាន​នាទី ។

ឧត្តមសេនីយ៍​អា​មេ​រិ​កមួយ​រូប​ទៀត​លោក WILLIAM HIX យល់​ដែរ​ថា ជម្លោះ​ដោយ​អាវុធ​ធម្មតា បើ​ផ្ទុះ​ក្នុង​ពេល​ភ្លាម​ៗ នោះ​នឹង​ជា​សង្គ្រាម​យ៉ាង​បង្ហូរឈាម​បំផុត​និង​ដោយ​រហ័ស​។ ឧត្តមសេនីយ៍​រូប​នោះ​ជឿជាក់​ថា ការ​រីក​ចម្រើន​ខាង​បច្ចេកវិទ្យា​នឹង​ផ្តល់​កំណើត​ដល់​រាល់​ទំនាក់ទំនង​ថ្មី​រវាង​មនុស្ស និង​គ្រឿង​ម៉ាស៊ីន​។ ការ​រីក​ចម្រើន​ទាំងនេះ​នឹង​ប្រើ​ជំនួស​មនុស្ស​កាន់តែ​ច្រើន​ដែល​នឹង​បង្កើត​ការ​ប្រឈម​សំខាន់​មួយ​សម្រាប់​មនុស្សជាតិ ។

បណ្តាញ​អីុ​ន​ធើ​រ​ណេ​ត INQUISITR រំលឹក​ថា លើ​ពិភពលោក​គេ​ពិនិត្យ​ឃើញ​ជម្លោះ​ពុំ​សូវ​សាកល​នានា​ដែល​ពួក​មហាអំណាច​ប្រើ​ដើម្បី​ការពារ​ផលប្រយោជន៍​ពួក​គេ​ដោយ​ពុំ​ចូលរួម​ដោយ​ផ្ទាល់ ។ ជម្លោះ​ទាំងនេះ បច្ចុប្បន្ន​កើត​មាននៅ​អ៊ុយ​ក្រែ​ន ស៊ី​រី និង​តំបន់​ប៉ា​ស៊ី​ហ្វិ​ក​បែប​នោះ​ញ៉ាំង​ឱ្យ​កើត​មានការ​ប្រណាំងប្រជែង​គ្រឿង​សព្វាវុធ​ថ្មី រវាង​សហ​រដ្ឋអាមេរិក រុ​ស្ស៊ី និង​ចិន ៕