សម្ដី​បំផុស​គំនិត ​ឲ្យ​ហ៊ាន​​រកស៊ី​របស់ បុគ្គល​ល្បី​ៗ​ទាំង​ ៥​រូប​

ការចាប់ផ្ដើមបើករបរកស៊ីផ្ទាល់ខ្លួន អាចជាដំណើរផ្សងព្រេងដ៏គ្រោះថ្នាក់មួយ ព្រោះវាមិនត្រឹមតែធ្វើឲ្យលោកអ្នកចំណាយពេលវេលាយូរ ដើមទុន និងកម្លាំងកាយចិត្តច្រើននោះទេ ការវិនិយោគទាំងនេះនឹងធ្វើឲ្យលោកបាត់បង់របស់ទាំងអស់ខាងលើ បើដើរខុស។

មើលឃើញឧបសគ្គ និងការរាថយរបស់អ្នកចង់រកស៊ី ឬអ្នកកំពុងជួបបរាជ័យបែបនេះហើយទើបបុគ្គលល្បីៗកើតចេញពីភាពបរាជ័យខាងក្រោម បាននាំយកឃ្លាមួយចំនួន ក៏ដូចជាបទពិសោធន៍ខ្លួនសម្រាប់ត្រិះរិះពិចារណាទាំងអស់គ្នា ដើម្បីជាស្ពានទទួលបានជោគជ័យដូចពួកគាត់សព្វថ្ងៃ។

១. Steve Jobe៖ អតីតសហស្ថាបនិកក្រុមហ៊ុន Apple (ស្លាប់នៅឆ្នាំ ២០១១)

“នៅពេលអ្នកធំឡើង អ្នកត្រូវគេប្រាប់ថាពិភពលោក គឺជារបស់ម្យ៉ាងអ្នកកំពុងរស់នៅ ហើយអ្នកមិនត្រូវបណ្ដែតបណ្ដោយខ្លួនតាមវានោះទេ។ សូមព្យាយាមបង្កើតគ្រួសារមួយឲ្យល្អ មានភាពសប្បាយរីករាយច្រើននិងលុយ កាក់សមរម្យ។ ជីវិតរបស់អ្នកនឹងមានភាពប្រសើរ ប្រសិនបើអ្នកបានរកឃើញរបស់សាមញ្ញសំខាន់មួយ គឺយកភាពប៉ិនប្រសព្វរបស់អ្នកមកប្រើ។ មនុស្សជុំវិញខ្លួនអ្នក មិនវ័យឆ្លាតជាងអ្នកប៉ុន្មានទេ អ្នកអាចផ្លាស់ប្ដូរ និងធ្វើឲ្យខ្លួនឯងមានឥទ្ធិពលលើពួកគេបាន។ អ្វីដែលអ្នកត្រូវការ គឺមហិច្ឆតា និងជំនឿជាក់លើខ្លួនឯង អ្នកអាចធ្វើអ្វីៗបានទាំងអស់បើអ្នកពិតជាចង់”។

សម្ដី​បំផុស​គំនិត ​ឲ្យ​ហ៊ាន​​រកស៊ី​របស់ បុគ្គល​ល្បី​ៗ​ទាំង​ ៥​រូប​

២. Jeff Bezos៖ នាយកប្រតិបត្តិរបស់ Amazon

នៅពេលយើងធ្វើអ្វីមួយ ត្រូវធ្វើឲ្យអស់ពីសមត្ថភាពរបស់ខ្លួនដោយមិនរង់ចាំមាន សម្ពាធពីខាងក្រៅទើបយើងព្រមធ្វើនោះទេ។ Jeff Bezos ចង់ធ្វើអ្វីប្លែកគេ ដែលមនុស្សទូទៅមិនហ៊ានធ្វើ។ ពេលក្រុមហ៊ុនដទៃដំឡើងតម្លៃទំនិញ Amazon រកវិធីសាស្ត្រលក់ទំនិញរបស់ខ្លួនឲ្យបានតម្លៃទាប។ ពេលក្រុមហ៊ុនផ្សេងកំពុងតែរីករាយនឹងស្ថានភាពពួកគេ បច្ចុប្បន្ន Amazon ប្រឹងច្នៃប្រឌិត ស្វះស្វែងរកផ្លូវធ្វើឲ្យខ្លួនកាន់តែប្រសើរជាងមុន។ ការទទួលបានជោគជ័យរបស់ CEO រូបនេះ គឺផ្ដោតសំខាន់ទៅលើតម្រូវការរបស់អតិថិជន ហើយយកចិត្តទុកដាក់តិចតួចលើការប្រកួតប្រជែងជាមួយដៃគូផ្សេង ៗ។

សម្ដី​បំផុស​គំនិត ​ឲ្យ​ហ៊ាន​​រកស៊ី​របស់ បុគ្គល​ល្បី​ៗ​ទាំង​ ៥​រូប​

៣. Larry Page៖ សហស្ថាបនិកក្រុមហ៊ុន Google

លោក Larry Page រៀនទម្លាប់យកប៊ិច និងកូនសៀវភៅតាមខ្លួនជានិច្ច ដូច្នេះពេលលោកនឹកឃើញគំនិតល្អណាមួយ លោកកត់ទុកភ្លាម។ ពេលលោកស្រមៃចង់ធ្វើជាអ្វី លោកខ្នះខ្នែងប្រឹងបង្កើតឱកាស និងចាប់យកឲ្យបាន ទោះយូរ ឬឆាប់។ លោកនិយាយថា “គ្រប់គ្នានឹងមិនអាចធ្វើឲ្យសុបិនក្លាយជាការពិតឡើយ បើពួកគេគ្រាន់តែគេងហើយសុបិននោះ ដូច្នេះក្រោយសុបិនអ្នកត្រូវក្រោក ហើយឈោងចាប់សុបិនឲ្យអស់ពីសមត្ថភាពរបស់ខ្លួនមាន”។

សម្ដី​បំផុស​គំនិត ​ឲ្យ​ហ៊ាន​​រកស៊ី​របស់ បុគ្គល​ល្បី​ៗ​ទាំង​ ៥​រូប​

៤. Bill Gates៖ សហស្ថាបនិកក្រុមហ៊ុន Microsoft

“ប្រសិនបើអ្នកមិនអាចជួលបុគ្គលិកពូកែៗឲ្យធ្វើការក្នុង ក្រុមហ៊ុនរបស់អ្នកទេ នោះក្រុមហ៊ុននឹងងាយដួលរលំ ឬក្លាយជាក្រុមហ៊ុនធម្មតា។ ភាពភ័យខ្លាចនឹងនាំផ្លូវអ្នក ហើយខ្ញុំតែងតែចាត់ទុកភាពបរាជ័យជាមូលដ្ឋានគ្រឹះ”។

សម្ដី​បំផុស​គំនិត ​ឲ្យ​ហ៊ាន​​រកស៊ី​របស់ បុគ្គល​ល្បី​ៗ​ទាំង​ ៥​រូប​

៥. Mark Zuckerberg៖ ស្ថាបនិក Facebook

លោកបានរកឃើញវិធីបើកជំនួញប្រកបដោយជោគជ័យ គឺត្រូវស្វែងរកបញ្ហា និងព្យាយាមដោះស្រាយបញ្ហា។ Mark និយាយថា “ប្រសិនបើអ្នកចាប់ផ្ដើមដោយការស្វែងរកលុយជាធំ មិនយូរមិនឆាប់អ្នកនឹងបរាជ័យមិនខាន”៕

សម្ដី​បំផុស​គំនិត ​ឲ្យ​ហ៊ាន​​រកស៊ី​របស់ បុគ្គល​ល្បី​ៗ​ទាំង​ ៥​រូប​

ប្រភព ៖ sabay

Loading...

  • សម្ដី​បំផុស​គំនិត ​ឲ្យ​ហ៊ាន​​រកស៊ី​របស់ បុគ្គល​ល្បី​ៗ​ទាំង​ ៥​រូប​已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/10/18  Category:ជីវិតនិងសង្គម
Tags: