សង្កាត់​ចំនួន​៣​ក្នុង​ខណ្ឌដង្កោ​ទឹក​ផ្តើម​ស្រក តែ​ទៅ​លិច​នៅ​សង្កាត់​រលួស​និង​ស្ពានថ្ម

រាជធានី​ភ្នំពេញ ៖​បើ​តាម​អ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​បាន​ឲ្យ​ដឹង​ជំហាន​ដំបូង​មក​ថា គិត​ត្រឹម​វេលា​ម៉ោង​៣​និង​៤០​នាទី​រសៀល​ថ្ងៃ​ទី​១៨ តុលា​នេះ ទឹកស្ទឹង​ព្រែក​ត្នោត​បាន​ចាប់ផ្តើម​ស្រក​ប្រមាណ​១​ម៉ែត្រ ធ្វើ​ឲ្យ​សង្កាត់​ចំនួន​៣​ក្នុង​ខណ្ឌដង្កោ ទឹក​ក៍បាន​ស្រក​ផង​ដែរ​ក្នុង​នោះ​មាន​សង្កាត់​សាក់​សំពៅ ក្រាំង​ពង្រ​និង​សង្កាត់​គង​ណ​យ ។

យ៉ាងណា​ក៍ដោយ សេចក្តីរាយការណ៍​បាន​បញ្ជាក់​ដែរ​ថា ទោះបី​សង្កាត់​ទាំង​៣​ខាងលើ​ទឹកបាន​ស្រក ប៉ុន្តែ​បែរជា​ទៅ​លិចលង់​នៅ​សង្កាត់​រលួស និង​ស្ពានថ្ម ក្នុង​ខណ្ឌដង្កោ​វិញ ៕