បក្ស​ប្រឆាំង​និង​អ្នកគាំទ្រ​បរាជ័យ​ និង​ខកចិត្ត​ផ្ទួនៗ​ រឿង​សុំ​ព្រះរាជ​អន្តរាគមន៍​ពី​ព្រះមហាក្សត្រ​ បែរជា​ធ្លាក់​ក្នុង​កណ្តាប់ដៃ​បុរស​ខ្លាំង​

អ្នកគាំទ្រគណបក្សសង្គ្រោះជាតិដែលជាគណបក្សនយោបាយប្រឆាំងដ៏ធំតែមួយគត់នៅកម្ពុជា និងមានអាសនៈនៅក្នុងរដ្ឋសភានីតិកាលទី៥ចំនួន៥៥អាសនៈ មានការខកចិត្តទៅនឹងព្រះរាជតម្រិះរបស់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ពាក់ព័ន្ធសំណើរបស់គណបក្សសង្គ្រោះជាតិ សុំព្រះរាជអន្តរាគមន៍ពីព្រះមហាក្សត្រចំនួន២លើកជាប់ៗគ្នា ដើម្បីសុំឲ្យមានការដោះលែងអ្នកនយោបាយ និងមន្ត្រីសង្គមស៊ីវិល បញ្ឈប់ការប្រើប្រាស់ស្ថាប័នរដ្ឋដើម្បីគំរាមកំហែង និងដាក់សម្ពាធលើអង្គការសង្គមស៊ីវិល និងគណបក្សប្រឆាំង បញ្ឈប់ការប្រើអំណាចរដ្ឋដោយមានស្តង់ដារពីរ បញ្ឈប់ការប្រើប្រាស់អំណាចតុលាការរំលោភបំពានលើអំណាចនីតិប្បញ្ញត្តិ ជាពិសេសរំលោភលើអភ័យឯកសិទ្ធិសភា និងឲ្យមានការលើកលែងទោស និងទម្លាក់ចោលការចោទប្រកាន់ចំពោះថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ សកម្មជននយោបាយ សកម្មជនសិទ្ធិមនុស្ស សកម្មជនដីធ្លី សកម្មជនបរិស្ថាន និងអគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលកំពុងជាប់ពន្ធនាគារ និងកំពុងទទួលរងការចោទប្រកាន់ពីសំណាក់តុលាការ ហើយដែលសំណើទាំងនោះត្រូវបានព្រះមហាក្សត្របញ្ជូនទៅឲ្យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ហៅបុរសខ្លាំង នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ជាគណបក្សនយោបាយកាន់កាប់អំណាចផ្តាច់មុខនៅកម្ពុជា ពិនិត្យទៅវិញ ។

បក្ស​ប្រឆាំង​និង​អ្នកគាំទ្រ​បរាជ័យ​ និង​ខកចិត្ត​ផ្ទួនៗ​ រឿង​សុំ​ព្រះរាជ​អន្តរាគមន៍​ពី​ព្រះមហាក្សត្រ​ បែរជា​ធ្លាក់​ក្នុង​កណ្តាប់ដៃ​បុរស​ខ្លាំង​

Loading...

កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៦កន្លងទៅ គណបក្សសង្គ្រោះជាតិបានដាក់ញត្តិអមជាមួយស្នាមមេដៃប្រជាពលរដ្ឋប្រមាណ១៧៣ ១៤៤នាក់ ទូលថ្វាយសុំព្រះរាជអន្តរាគមន៍ពីព្រះមហាក្សត្រ ដើម្បីសុំឲ្យមានការដោះលែងអ្នកនយោបាយ និងមន្ត្រីសង្គមស៊ីវិល បញ្ឈប់ការប្រើប្រាស់ស្ថាប័នរដ្ឋដើម្បីគំរាមកំហែង និងដាក់សម្ពាធលើអង្គការសង្គមស៊ីវិល និងគណបក្សប្រឆាំង បញ្ឈប់ការប្រើអំណាចរដ្ឋដោយមានស្តង់ដារពីរ បញ្ឈប់ការប្រើប្រាស់អំណាចតុលាការរំលោភបំពានលើអំណាចនីតិប្បញ្ញត្តិ ជាពិសេសរំលោភលើអភ័យឯកសិទ្ធិសភា ប៉ុន្តែញត្តិនោះត្រូវបានព្រះមហាក្សត្របញ្ជូនទៅបុរសខ្លាំងពិនិត្យ តាមព្រះរាជសារចុះថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៦ ហើយត្រូវបានបុរសខ្លាំងធ្វើចំណារនាថ្ងៃដដែលលើព្រះរាជសាររបស់ព្រះមហាក្សត្រ ដូចរបៀប “គ្រូធ្វើកំណែលើកិច្ចការសំណេររបស់សិស្ស” ឲ្យធ្វើកោសល្យវិច័យស្នាមមេដៃប្រជាពលរដ្ឋទៅវិញ ។ គណៈកម្មការស្រាវជ្រាវ និងធ្វើកោសល្យវិច័យលើស្នាមមេដៃប្រជាពលរដ្ឋត្រូវបានបង្កើតឡើង ហើយក៏បានប្រកាសថា រកឃើញនូវភាពមិនប្រក្រតីជាច្រើន សឹងធ្វើឲ្យវ័ណ្ឌកដល់ម្ចាស់សំណើថែមទៀត ។

បក្ស​ប្រឆាំង​និង​អ្នកគាំទ្រ​បរាជ័យ​ និង​ខកចិត្ត​ផ្ទួនៗ​ រឿង​សុំ​ព្រះរាជ​អន្តរាគមន៍​ពី​ព្រះមហាក្សត្រ​ បែរជា​ធ្លាក់​ក្នុង​កណ្តាប់ដៃ​បុរស​ខ្លាំង​

បក្ស​ប្រឆាំង​និង​អ្នកគាំទ្រ​បរាជ័យ​ និង​ខកចិត្ត​ផ្ទួនៗ​ រឿង​សុំ​ព្រះរាជ​អន្តរាគមន៍​ពី​ព្រះមហាក្សត្រ​ បែរជា​ធ្លាក់​ក្នុង​កណ្តាប់ដៃ​បុរស​ខ្លាំង​

បក្ស​ប្រឆាំង​និង​អ្នកគាំទ្រ​បរាជ័យ​ និង​ខកចិត្ត​ផ្ទួនៗ​ រឿង​សុំ​ព្រះរាជ​អន្តរាគមន៍​ពី​ព្រះមហាក្សត្រ​ បែរជា​ធ្លាក់​ក្នុង​កណ្តាប់ដៃ​បុរស​ខ្លាំង​

អ្នកគាំទ្រគណបក្សសង្គ្រោះជាតិ បានសម្តែងនូវការខកចិត្តទៅនឹងព្រះតម្រិះរបស់ព្រះមហាក្សត្រ ដោយគិតស្មានថា ព្រះអង្គធ្វើការកោះហៅភាគីគណបក្សនយោបាយធំៗមានអាសនៈនៅក្នុងរដ្ឋសភានីតិកាលទី៥ទាំងពីរមកប្រជុំពិភាក្សាគ្នាស្វែងរកដំណោះស្រាយ ក្នុងនាមទ្រង់ជានិមិត្តរូបជាតិនៃឯកភាពជាតិ និងនិរន្តរភាពជាតិ ដូចមានចែងក្នុងមាត្រា៨ កថាខណ្ឌទី១ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ប៉ុន្តែមិនដូច្នោះឡើយ បែរជាព្រះអង្គរុញបញ្ជូនឲ្យនាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជាជាភាគីវិវាទនយោបាយនឹងគ្នាពិនិត្យដោះស្រាយ ។

បក្ស​ប្រឆាំង​និង​អ្នកគាំទ្រ​បរាជ័យ​ និង​ខកចិត្ត​ផ្ទួនៗ​ រឿង​សុំ​ព្រះរាជ​អន្តរាគមន៍​ពី​ព្រះមហាក្សត្រ​ បែរជា​ធ្លាក់​ក្នុង​កណ្តាប់ដៃ​បុរស​ខ្លាំង​

តមកទៀត កាលពីថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៦កន្លងទៅថ្មីៗ ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិបានធ្វើលិខិតមួយច្បាប់ក្រាបបង្គំទូលថ្វាយព្រះមហាក្សត្រសុំព្រះរាជអន្តរាគមន៍ពីព្រះអង្គ ដើម្បីឲ្យមានការលើកលែងទោស និងទម្លាក់ចោលការចោទប្រកាន់ចំពោះថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ សកម្មជននយោបាយ សកម្មជនសិទ្ធិមនុស្ស សកម្មជនដីធ្លី សកម្មជនបរិស្ថាន និងអគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលកំពុងជាប់ពន្ធនាគារ និងកំពុងទទួលរងការចោទប្រកាន់ពីសំណាក់តុលាការ ។

បក្ស​ប្រឆាំង​និង​អ្នកគាំទ្រ​បរាជ័យ​ និង​ខកចិត្ត​ផ្ទួនៗ​ រឿង​សុំ​ព្រះរាជ​អន្តរាគមន៍​ពី​ព្រះមហាក្សត្រ​ បែរជា​ធ្លាក់​ក្នុង​កណ្តាប់ដៃ​បុរស​ខ្លាំង​

បក្ស​ប្រឆាំង​និង​អ្នកគាំទ្រ​បរាជ័យ​ និង​ខកចិត្ត​ផ្ទួនៗ​ រឿង​សុំ​ព្រះរាជ​អន្តរាគមន៍​ពី​ព្រះមហាក្សត្រ​ បែរជា​ធ្លាក់​ក្នុង​កណ្តាប់ដៃ​បុរស​ខ្លាំង​

មិនខុសពីលើកមុនឡើយ ព្រះមហាក្សត្រមិនបានប្រើប្រាស់ព្រះរាជសិទ្ធិរបស់ទ្រង់លើការលើកលែងទោសជូនលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិដែលជាប់ឈ្មោះជាទណ្ឌិតដូចមានចែងក្នុងមាត្រា២៧នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាថា “ព្រះមហាក្សត្រទ្រង់មានព្រះរាជសិទ្ធិបន្ធូរបន្ថយទោស និងលើកលែងទោស ។ ” ទេ បែរជាព្រះអង្គរុញបញ្ជូនសំណើរបស់ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិជូនបុរសខ្លាំងពិនិត្យដដែល តាមព្រះរាជសារចុះថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៦ ។

យោងតាមព្រះរាជសារចុះថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៦របស់ព្រះមហាក្សត្រ បុរសខ្លាំងក៏បានទូលថ្វាយព្រះមហាក្សត្រវិញនាថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៦ ក្នុងន័យច្រានចោលនូវសំណើរបស់ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិយ៉ាងដាច់ណាត់ ដោយបញ្ជាក់អះអាងថា ករណីសំណើរបស់ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ គឺជារឿងអនុវត្តច្បាប់សុទ្ធសាធ និងជាកិច្ចការរបស់តុលាការ (Sic!) ។

នេះគឺជារឿងរ៉ាវបរាជ័យ និងការខកចិត្តផ្ទួនៗរបស់គណបក្សសង្គ្រោះជាតិ និងអ្នកគាំទ្រ ពាក់ព័ន្ធនឹងការសុំព្រះរាជអន្តរាគមន៍ពីព្រះមហាក្សត្រ ហើយអ្វីៗបែរជាធ្លាក់ទៅក្នុងកណ្តាប់ដៃរបស់បុរសខ្លាំងទាំងអស់ ៕

ប្រភព៖ dtn7