តោះទៅមើល វីដេអូ អ្វីដែលគួរធ្វើ និងមិនគួរធ្វើ អំឡុងពេល កាន់ទុក្ខ ស្តេចថៃ (Video)

ព័ត៌មានអន្តរជាតិ ៖ រយៈពេលកាន់ទុក្ខជាផ្លូវការ នៃមរណទុក្ខ ក្រោយស្តេចថៃ សោយទិវង្គត ព្រះអង្គ ភូមិ បុល អាប់ដុលយ៉ាដេត ត្រូវបានអាជ្ញាធរប្រទេសថៃ ធ្វើសេចក្តីប្រកាសកាន់ទុក្ខជាផ្លូវ ការរយៈពេល១ឆ្នាំពេញនៅទូទាំងប្រទេសថៃ ។

អាជ្ញាធរទេសចរណ៍ថៃ ឬ The Tourism Authority of Thailand (TAT) បានធ្វើសេចក្តីប្រកាសទៅ ដល់បណ្តាភ្ញៀវទេសចរឲ្យបន្តការដើរទស្សនាកំសាន្តជាធម្មតានៅក្នុងប្រទេសថៃ បន្ទាប់អាជ្ញាធរ បានចេញសេចក្តីណែនាំមួយចំនួន ក្នុងអំឡុងការកាន់ទុក្ខមរណទុក្ខស្តេចប្រទេសថៃ ដែលមានជា បន្តបន្ទាប់នៅខាងក្រោម ។

Loading...

– ប្រជាជនថៃភាគច្រើន នឹងស្លៀកពាក់ ស ឬ ខ្មៅ ដែលជាសញ្ញាបញ្ជាក់ពីការកាន់ទុក្ខ ព្រះមហា ក្សត្រ។ ពុំមានជាការបង្ខិតបង្ខំ ប៉ុន្តែបើអាចធ្វើទៅបាន វាជាការប្រសើរ ។ ច្រើនជាងនេះទៀត ប្រជាជនថៃ គួរតែស្លៀកពាក់ឲ្យបានសមរម្យ ដោយជៀសវាង ខោអាវពណ៌ឆើត នៅទីសាធារណ ។

តោះទៅមើល វីដេអូ អ្វីដែលគួរធ្វើ និងមិនគួរធ្វើ អំឡុងពេល កាន់ទុក្ខ ស្តេចថៃ (Video)

-ភ្ញៀវទេសចរ គួរជៀសវាងរាល់អាកប្បកិរិយា មាយាទ និងពាក្យសម្តីមិនគោរពដល់អង្គព្រះមហា ក្សត្រថៃ ។
-បណ្តាទីទាក់ទាញទេសចរណ៍ នឹងត្រូវបើកដំណើរការជាធម្មតាលើកលែងតែ Wat Phra Kaeo (Temple of the Emerald Buddha) និង ព្រះបរមរាជវាំង the Grand Palace ដែលជាទីកន្លែង ប្រារព្ធកម្មវិធីសោយទិវង្គតស្តេចថៃ ។
– រដ្ឋាភិបាល បានស្នើឲ្យមានសហប្រតិបត្តិការល្អ ពីសំណាក់សមភាគី មជ្ឈមណ្ដលកំសាន្តនានា ដូចជា បណ្តាទីតាំង បារ ក្លឹបរាត្រី អោយធ្វើការពិចារណាឡើងវិញ ស្តីអំពី ការបើកដំណើរការទីតាំងសេវាកម្មរបស់ខ្លួន បើអាចធ្វើទៅបាន កាត់បន្ថយម៉ោង បម្រើសេវាកម្ម កំសាន្ត ។ រាល់ការ សម្រេចចិត្ត នឹងត្រូវបានអនុម័តពីម្ចាស់ មជ្ឈមណ្ដលកំសាន្ត ។
-រាល់ព្រឹត្តិការណ៍កំសាន្តបែបប្រវត្តិសាស្រ្ត និងប្រពៃណី នឹងធ្វើឡើងជាធម្មតា ប៉ុន្តែ រាល់ព្រឹត្តិការណ៍ទាំងនោះ អាចនឹងត្រូវប្រែប្រួលប្រធានបទ ដែលអាចនិយាយពីអង្គព្រះមហាក្សត្រ ព្រះអង្គ ភូមិ បុល អាប់ដុលយ៉ាដេត ដើម្បីជាការឧទ្ទិសដល់វិញ្ញាណក្ខន្ធ របស់ ព្រះ អង្គ ។

-រាល់សេវាកម្មដឹកជញ្ជូនសាធារណ និងបណ្តាធនាគារ មន្ទីរពេទ្យ និងសេវាសាធារណផ្សេងៗ ទៀត នឹងត្រូវបើកដំណើរការជាធម្មតា ។
-អាជ្ញាធរពាក់ព័ន្ធ នឹងចេញប្រតិបត្តិការសុវត្ថិភាព តាមរយៈការពង្រឹងសន្តិសុខសម្រាប់បងប្អូន ប្រជាពលរដ្ឋថៃ និងភ្ញៀវទេសចរ ដែលកំពុងតែធ្វើដំណើរកំសាន្តនៅទូទាំងប្រទេសថៃ ។
-សម្រាប់ចម្ងល់ណាមួយ អាចទាក់ទងបាន អាជ្ញាធរទេសចរណ៍ថៃ ឬ The Tourism Authority of Thailand (TAT) ដោយធ្វើការហៅទៅកាន់លេខ ១៦៧២ នៅក្នុងប្រទេសថៃ ៕

តោះទៅមើល វីដេអូ អ្វីដែលគួរធ្វើ និងមិនគួរធ្វើ អំឡុងពេល កាន់ទុក្ខ ស្តេចថៃ (Video)

តោះទៅមើល វីដេអូ អ្វីដែលគួរធ្វើ និងមិនគួរធ្វើ អំឡុងពេល កាន់ទុក្ខ ស្តេចថៃ (Video)

ប្រភព៖ camnews